សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅ ចូលរួមមហាសន្និបាតអង្គការ សហប្រជាជាតិលើកទី៧៧ នៅក្រុង ញូយ៉កសហរដ្ឋអាមេរិក
ដោយៈ សេង ស៊ីដារ៉ូ

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧នាទីក្រុងញូយ៉កសហរដ្ឋអាមេរិករួច សម្តេចតេជោ នឹងបន្តដំណើរទៅទស្សនកិច្ចផ្លូវការនៅគុយបា ព្រមទាំងបន្តដំណើរមកទីក្រុងតូត្យូប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសព ឯកឧត្តមស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រី ជប៉ុន។
សម្តេចតេជោ ហ៊ុន សែន សូមផ្ញើការនឹករលឹកដល់បងប្អូនដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា និងសូមការអាធ្យាស្រ័យដោយមិនអាចរៀបចំការជួបជុំជាមួយបង ប្អូនបាន ព្រោះអាស្រ័យដោយសារការស្នាក់នៅទីក្រុងញូយ៉កមានរយៈពេលខ្លី និងមានកម្មវិធីច្រើន។
ម្យ៉ាងវិញទៀតសម្តេចតេជោ ហ៊ុន សែន ក៏ទើបបានជួបគ្នាកាលពីខែឧសភា ២០២២កន្លងទៅនៅទីក្រុងវ៉ាស៊ីនតុនហើយដែរ។
សម្តេចលោកសង្ឃឹមថា បងប្អូននឹងមាន ការយោគយល់ ដូច្នេះសម្តេចសូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខសេចក្តីចម្រើន និងសប្បាយរីករាយក្នុងពេលឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕
https://kronglungvek.com.kh

Post a Comment