ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមអង្គជំនុំជម្រះតុលាការកំពូលនៃ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (បំភ្លេចម្តេចបាន ៧មករា ១៩៧៩ អរគុណសន្តិភាព)
ដោយៈ សេង ស៊ីដារ៉ូ

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា អង្គជំនុំជម្រះតុលាការកំពូល នៃ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានប្រកាសសាលដីកាលើសំណុំរឿង ០០២/០២ ដែលមានជនជាប់ចោទឈ្មោះ ខៀវ សំផន។
នេះជាការផ្តល់នូវយុត្តិធម៌តាមផ្លូវច្បាប់ជាលក្ខណៈប្រវត្តិសាស្ត្រ ដល់ ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍ខ្មែរក្រហម ដ៏ឃោរឃៅ (បំភ្លេចម្តេចបាន ៧មករា១៩៧៩ អរគុណសន្តិភាព។
ការផ្តល់សច្ចធម៌ប្រវត្តិសាស្ត្រ ដល់ប្រជាពលរដ្ឋកម្ពុជា នឹងអាចសម្រាល នូវសេចក្តីឈឺចាប់ ភាពសោកសង្រេង និងការនឹករលឹករបស់ខ្លួនពីភាព ដិតដាម និងរបួសផ្លូវចិត្តដែលបន្សល់ដោយរបបខ្មៅងងឹតអស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។
បើទោះបីសាលដីកា ដែលត្រូវបានប្រកាសនេះបានបង្ហាញពីការបញ្ចប់ នៃនីតិវិធីច្បាប់ក្តី យើងទាំងអស់គ្នាមិនត្រូវភ្លេចដល់សោកនាដកម្មដែល ប្រទេសជាតិ និងប្រជាជនយើងបានឆ្លងកាត់ ជាពិសេសទុក្ខវេទនា ការ ព្រាត់ប្រាស និងការឈឺចាប់នានា។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើង ជាមួយនឹងពាក្យស្លោកថា «បំភ្លេច ម្តេចបាន» ដែលយុវជនជំនាន់មុន (ជាថ្នាក់ដឹកនាំបច្ចុប្បន្ន) តែងបាន ក្រើនរំលឹក យើងទាំងអស់គ្នាឱ្យត្រូវតែចងចាំ និងរៀនសូត្រ ពីប្រវត្តិសាស្ត្រនៃឧក្រិដ្ឋកម្មក្នុងរយៈកាលរបបខ្មែរក្រហម ដែលប្រជាជនស្លូត ត្រង់របស់កម្ពុជាបានឆ្លងកាត់ និងពលីយ៉ាងអយុត្តិធម៌ ហើយត្រូវប្តេជ្ញា ការពារឱ្យបានដាច់ខាត កុំឱ្យរបបប្រល័យពូជសាសន៍ កើតមានឡើងវិញ ទោះក្នុងតម្លៃណាក៏ដោយ៕
https://kronglungvek.com.kh

Post a Comment