Header Ads

លោកជំទាវ ម៉ែន សំអន បានអញ្ជើញចូលរួមក្នុងវេទិកា ស្តីពី ស្ត្រីវៀត ណាម ឡាវ និងកម្ពុជា ជម្រុញកិច្ច សហប្រតិបត្តិការអន្តរជាតិ និងការ ធ្វើសមាហរណកម្មសម្រាប់ការអភិវឌ្ឍន៍បៃតង តាមរយៈ ប្រព័ន្ធ ZOOM

ភ្នំពេញ

ដោយៈ សេង ស៊ីដារ៉ូ


លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិ​ការ​កិច្ច និងជាប្រធានសមាគមនារី កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញចូលរួមក្នុងវេទិកាស្តីពី ស្ត្រីវៀតណាម ឡាវ និងកម្ពុជា ជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការធ្វើសមាហរណកម្ម​សម្រាប់​ការ​អភិវឌ្ឍន៍បៃតង និងនិរន្តរភាព នៅក្នុងបរិបទនៃកូវីដ១៩ កាលពីព្រឹកថ្ងៃពុធ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ តាមរយៈ ប្រព័ន្ធ ZOOM ។

លោកជំទាវ ម៉ែន សំអន បានថ្លែងអំណរគុណដល់សហព័ន្ធនារីវៀត ណាម ដែលបានផ្តួចផ្តើមគំនិតរៀប ចំនូវវេទិកាដ៏សំខាន់នេះ ក្នុងគោល បំណងផ្លាស់ប្តូរព័ត៌មានបទពិសោធន៍ ដើម្បីលើកកម្ពស់តួនាទីរបស់ស្ត្រី ក្នុងការអភិវឌ្ឍន៍បៃតង និងនិរន្តរភាពក្នុងបរិបទកូវីដ១៩។ លោកជំទាវ មានសង្ឃឹមថាវេទិកានេះ នឹង​បាន​ចែករំលែកនូវបទពិសោធន៍ និងការ ផ្លាស់ប្តូទស្សនៈ បង្កើត​បាន​នូវផែនការសកម្មភាពរួមមួយ ដើម្បី​សម្រេច​បាន នូវគោលដៅការអភិវឌ្ឍន៍បៃតង។

លោកជំទាវ ម៉ែន សំអន មានប្រសាសន៍ថា សមាគមនារីកម្ពុជាដើម្បី សន្តិភាព និងអភិវឌ្ឍន៍ ត្រៀមខ្លួន​សហ​ការ​យ៉ាងជិតស្និត​ជាមួយនារី ប្រទេស វៀតណាម ឡាវ និងបណ្តាប្រទេសក្នុងតំបន់ក៏ដូចជា​ក្នុងពិភព​លោក ​​និងអង្គការសមាគមជាតិ អន្តរជាតិនានា និងអនុវត្តដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការងារអភិ​វឌ្ឍន៍​បៃតង ការអភិរក្សធនធម្មជាតិ ការដាំដើមឈើនៅតំបន់រិចរិល ការថែរក្សា និងការពារធនធានព្រៃ​ឈើ -សត្វព្រៃ» ថាមពលជីវចម្រុះ និងការបន្សាំទៅនឹងការប្រប្រួល អាកាស ធាតុ​ដើម្បីឲ្យស្ត្រីអាចទទួលបាន​ផល​ជាវិជ្ជមាន ប្រកបដោយ សមធ៌ម និងបរិយាបន្ន។

ខណៈពេលនោះ ប្រទេសទាំងបីក៏បានចែករំលែកនូវបទពិសោធន៍ ដែល ពាក់ព័ន្ធនឹងប្រធានបទ ដូចខាង​ក្រោម ៖

១ ប្រទសកម្ពុជា៖ បានធ្វើបទបង្ហាញស្តីអំពី កសិកម្ម ទេសចរណ៍ និងបរិស្ថាស្អាត

២ប្រទេសឡាវ៖ធ្វើបទបង្ហាញស្តីអំពីការងើបឡើងវិញក្រោយពីជំងឺកូវីដ ១៩ ការធានាសន្តិសុខសង្គម សម្រប​ខ្លួនទៅនឹងប្រក្រតីភាពថ្មី

៣ ប្រទេសវៀតណាម៖ ធ្វើបទបង្ហាញស្តីអំពី កម្មវិធី COCP ឆ្ពោះទៅរក ការអភិវឌ្ឍន៍បៃតង និងនិរន្តរភាព៕

https://kronglungvek.com.kh

No comments

Powered by Blogger.