លោកជំទាវ ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែនក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារតេជោព្យា បាលជំងឺកូវីដ១៩ មន្ទីរពិសោធន៍ និងម៉ាស៊ីនផលិតអ៊ុកស៊ីសែន ស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ
ដោយៈ សេង ស៊ីដារ៉ូលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារតេជោព្យាបាលជំងឺកូវីដ១៩ មន្ទីរពិសោធន៍ និងម៉ាស៊ីន ផលិតអ៊ុកស៊ីសែន ស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ។
លោកជំទាវ ម៉ែន សំអន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណា ក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បុគ្គលិក មន្ត្រីរាជ ការដោយក្តីនឹករលឹក។
បន្ទាប់មកឯកឧត្តម គួច ចំរើនអភិបាលនៃគណអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា សមិទ្ធិផលដែលបានដាក់ឲ្យប្រើប្រាស់នៅថ្ងៃ នេះ រួមមាន អាគារជោព្យា បាលជំងឺកូវីដ-១៩ មួយខ្នងកម្ពស់ ០១ជាន់ មានទំហំ ៩០ម៉ែត្រ x ៣០ម៉ែត្រ ធ្វើពីគ្រឹះសសរបេតុងដំបូលប្រក់ស័ង្កសី ដែលបានចំណាយថវិកាសាងសង់អស់ប្រមាណ ១.៧៤២.៨៣០ដុល្លារ និងអគារមន្ទីរពិសោធន៍ ១ខ្នង ទំហំ ១៥.៨ម៉ែត្រ x ២៩ម៉ែត្រ ចំណាយ ថវិកាសាងសង់អស់ចំនួន ២៧០.០០០ ដុល្លារអាមេរិក ដែលជាអំណោ យ ដ៏ថ្លៃថ្លាបំផុតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត និងការតម្លើងម៉ាស៊ីនផលិតអុកស៊ីសែន ដែលជាជំនួយមនុស្ស ធម៌របស់រដ្ឋាភិបាល នៃសាធារណរដ្ឋ ប្រជាមានិតចិន សម្រាប់ផ្គត់ផ្គង់ ដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។
លោកជំទាវ ម៉ែន សំអន ក៏បានកោតសសើរដល់រដ្ឋបាលខេត្ត ក៏ដូចជា អាជ្ញាធរពាក់ព័ន្ទទាំងអស់ បានរួមគ្នាយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍ខេត្ត ជាពិសេសការចូលរួមទប់ ស្កាត់ជំងឺកូវីដ១៩ ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ ចំណែកឯអាគារថ្មីរួមជាមួយនឹងសមិទ្ធផលដែល សម្ពោធថ្ងៃនេះ បានឆ្លុះបញ្ចាំងនូវការលូតលាស់ទៅមុខ ឥតឈប់ឈរ នៃវិស័យសុខាភិបាល និងការចូលរួមចលនាពីមហាជនគ្រប់ទិសទី ដែលបានសាងសង់ មន្ទីរពេទ្យបង្អែកនេះ ដើម្បីបំពេញបន្ថែមដល់ការ ផ្តល់សេវាសុខ ភាពដែលកំពុងមានស្រាប់ទាំងផ្នែករដ្ឋ និងឯកជន និង រួមចំណែកដោះស្រាយការលំបាករបស់ប្រជាជននៅមូលដ្ឋានផង និងជួយជំរុញវិស័យសុខាភិបាលផង។ អាគារ ថ្មីមួយនេះ រួមជាមួយនឹងការ បំពាក់នូវឧបករណ៍ទំនើបៗ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុង ការ ផ្តល់សេវាថែទាំ និងព្យាបាលជម្ងឺកូវីដ និងជំងឺទូទៅ ជូនប្រជាពលរដ្ឋយើង ដូចជាស្ត្រី និងកុមារ និងជម្រុញវិស័យសុខាភិបាលនៅក្នុង ខេត្ត ព្រះសីហនុឱ្យកាន់តែប្រសើរឡើង។
https://kronlungvek.com.kh

Post a Comment