ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជួបសំណេះសំណាលជាមួយ សមា ជិក សមាជិកា ស.ស.យ.ក. គ្រឹះស្ថានឧត្តមសិក្សាប្រចាំសាកលវិទ្យា ល័យជាតិបាត់ដំបង និងតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សានានាក្នុងខេត្តបាត់ដំបង
ខេត្តបាត់ដំបង
ដោយៈ សេង ស៊ីដារ៉ូឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ខ្ញុំពិតជាមានសេចក្តីសោមនស្ស ក្រៃលែង ដែលបានជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា ស.ស.យ.ក. គ្រឹះស្ថាន ឧត្តមសិក្សា ប្រចាំសាកលវិទ្យាល័យជាតិបាត់ដំ បង និងតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សានានាក្នុងខេត្តបាត់ដំបង។
នៅក្នុងជំនួបនេះ ខ្ញុំបានទទួលនូវសំនួរដ៏គួរឱ្យចាប់ អារម្មណ៍ជាច្រើនពី ប្អូនៗ ជាពិសេសការចាប់អារម្មណ៍មកលើការចូលរួមជាមួយ ស.ស.យ.ក. បទពិសោធន៍ និងភាពជាអ្នកដឹកនាំ។ អ្វីដែលជាការចាប់អារម្មណ៍ តាម រយៈការតាំងសំនួរនេះ ធ្វើឱ្យខ្ញុំមានមោទកភាពចំពោះធនធាន ប្រកបដោយសក្តានុពលរបស់កម្ពុជា។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមទៀតថា ដែលខ្ញុំបានចុះជួបប្អូនៗ គរុសិស្ស ដើម្បីសំណេះសំណាល ស្វែងយល់ពីការទទួលការបណ្តុះ បណ្តាលវិក្រិតការលើជំនាញ គរុកោសល្យរបស់ខ្លួន ក៏ដូចជាផ្លាស់ប្តូរ បទពិសោធន៍ការងារអនុវត្តកន្លងទៅជាមួយប្អូនៗ។ រូបខ្ញុំក៏បានចែក រំលែកមេរៀនពិសោធន៍ជាច្រើន ទាំងក្នុងក្របខ័ណ្ឌនៃការងារ និងបទ ពិសោធន៍ជីវិតផ្ទាល់ខ្លួនផងដែរ។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ វិស័យអប់រំជា ថ្នាលខ្វះមិនបានដើម្បីបណ្តុះបណ្តាលមនុស្សដែលមាន សមត្ថភាព ដើម្បីទៅរ៉ាប់រងការងារ ទំនួលខុសត្រូវចំពោះជោគវាសនាជាតិ។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងបន្តថា គួរ «ទឹកចិត្តគ្រូ» គឺជាអ្វីដែល ខ្ញុំបានស្វែងយល់តាមរយៈការស្តាប់ពីអារម្មណ៍ផ្ទាល់របស់អ្នកគ្រូ លោក គ្រូដែលបានលើកលើង ពីការខិតខំប្រឹងប្រែង និងលះបង់ដើម្បីធ្វើយ៉ាង ណាឱ្យសិស្សបានចេះ មានសមត្ថភាពពិតប្រាកដ។ នេះហើយជាគុណ តម្លៃនៃគ្រូបង្រៀន ដែលយើងមិនត្រូវមើលរំលង។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងទៀតថា ក្រុមគ្រួសារសហភាពសហព័ន្ធ យុវជនកម្ពុជា(ស.ស.យ.ក.) បាន និងកំពុងបន្តរីកលូតលាស់ឥតឈប់ ឈរ ដោយសារការស្វែងយល់ ពីបុព្វហេតុ និងបេសកកម្មរបស់យើង បានទាក់ទាញកម្លាំងយុវជនទូទាំងប្រទេសឱ្យចូលរួមជាមួយ ស.ស.យ.ក. កាន់តែច្រើនឡើងៗ ទាំងអស់នេះជាសមិទ្ធផលរបស់ សមាជិក សមាជិកាគ្រប់រូបរបស់យើង ដែលបានផ្តល់ជាភាពគម្រូ ក៏ដូចជាការ
ធ្វើសកម្មភាពដែលឆ្លុះបញ្ចាំងពីបុព្វហេតុ និងបេសកកម្មរបស់ ស.ស.យ.ក.។ រូបសញ្ញា និង ឯកសណ្ឋានរបស់ ស.ស.យ.ក. បានក្លាយជា និមត្តរូបនៃអំពើល្អ របស់សមាជិក សមាជិកាម្នាក់ៗ ដែលទទួលបាន
ការទទួលស្គាល់ និងគាំទ្រពីមហាជនគ្រប់ស្រទាប់។
នៅក្នុងជីវភាពសង្គម យើងមានតួនាទី ភារកិច្ចខុសៗពីគ្នា តែក្នុងនាមជា សមាជិក សមាជិកាម្នាក់របស់ ស.ស.យ.ក. យើងត្រូវទុកការងារផ្ទាល់ ខ្លួនដោយឡែក ហើយរួបរួម គ្នាដើម្បីបុព្វហេតុជាតិមាតុភូមិ។ នេះជាការបន្តស្មារតី ២ធ្នូ ដែលបានត្រួសត្រាយផ្លូវដោយយុវជនជំនាន់មុន។
https://kronglungvek.com.kh

Post a Comment