សម្តេច ហេង សំរិន បានអញ្ជើញបន្តទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ ក្រោយពេលបញ្ចប់ទស្សនកិច្ចនៅប្រទេសវៀតណាម
ដោយៈ សេង ស៊ីដារ៉ូ

សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញបន្តទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសឡាវក្រោយពេលបញ្ចប់ទស្សនកិច្ចនៅប្រទេស វៀតណាម នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ។
សម្តេច ហេង សំរិន បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដើម្បីបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិត ឡាវ នៅក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត។
នៅពេលគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានអញ្ជើញដល់រដ្ឋធានី វៀងច័ន្ទ បានទទួលការស្វាគមន៍យ៉ាងក្តៅបំផុតពីថ្នាក់ដឹកនាំរដ្ឋសភា ប្រទេសឡាវ។ បន្ទាប់មក សម្តេចប្រធានរដ្ឋសភា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមបណ្ឌិត សាយសំផន ភូមិវិហាន ប្រធានរដ្ឋ សភាប្រទេសឡាវ៕
https://kronglungvek.com.kh

Post a Comment