Header Ads

គុណសម្បត្តិ របស់ប៉េងប៉ោះស្រោម សម្រាប់ព្យាបាលជម្ងឺទូទៅ

ដោយៈសេងស៊ីដារ៉ូ



ប៉េងប៉ោះស្រោម៖ ជាប្រភេទរុក្ខជាតិដែលសម្បូរទៅដោយសារធាតុ ប្រឆាំងទៅនឹងការរលាក និងអាច​ព្យាបាល​ជម្ងឺ លើសឈាម ទឹកនោ មផ្អែម ព្យាបាលថ្លើម ទប់ស្កាត់ជម្ងឺមហារីក និងគ្រប់គ្រងជាតិស្ករនៅ ក្នុងគ្រាប់ ឈាម ឈឺបំពង់ក, ផ្តាសាយ, ក្អកមាន់, បញ្ចុះទឹកនោម, ស្បូន ស្រុត, បឺតបូស។ នៅក្នុងផ្លែប៉េងប៉ោះស្រោម​មាន​សារ​ធាតុរ៉ែ ដែលផ្ទុកទៅដោយវីតាមីន A, B1, B2, B3, C, E និង K1។

ប៉េងប៉ោះស្រោម៖ មានរសជាតិផ្អែម ល្វីង ងាយស្រួលក្នុងការបរិភោគ។​ ប៉េងប៉ោះ​ស្រោម ជាប្រភេទឱសថ បែប ធម្មជាតិ ​​យើង​អាច​យក​មក​ប្រើ​ប្រាស់​ជា​ឱសថ​បាន​​ ដោយ​គ្រាន់​តែដក​ដើម​រុក្ខជាតិ​នេះ​ យក​មក​លាង​ទឹក​ឲ្យ​ស្អាត​ ហើយ​ហាល​ឲ្យ​ស្ងួត បន្ទាប់​មក​យើង​យក​ទៅ​ដាក់​ដាំ​ទឹក​ឲ្យ​ពុះ រំងាស់ សម្រាប់ពិសាពី ១០ ទៅ ១៥ក្រាម ក្នុងមួយថ្ងៃ ​បន្ទាប់​មក​ទៀត​ចាក់​ទុក​ឲ្យ​នៅ​ក្តៅ​ល្មម​ អាចញ៉ាំកើត​​ ឬ ផ្លុំ​ញ៉ាំទាំង​ក្តៅ​តែ​ម្តង​ ធ្វើ​ឲ្យ​យើង​​បែក​ញើស​ឆាប់​ជា​ពី​ជំងឺ​៕

https://kronglungvek.com.kh


No comments

Powered by Blogger.