Header Ads

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត សរុបប្រមាណ ៦.០០០នាក់

ដោយៈ សេង ស៊ីដារ៉ូ



ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា រយៈពេល២ថ្ងៃនេះ ខ្ញុំមានសេចក្តី សោមនស្សរីករាយ ដោយបានជួប​សំណេះ​សំណាល និងថ្លែងអំណរ គុណជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត និងជាសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា សរុប ប្រមាណ ៦.០០០នាក់។

ឯកឧត្តម ហ៊ុន ម៉ានី សូមស្វាគមន៍ជានិច្ចបងប្អូនយុវជនកម្ពុជាក្នុង​ការ ចូលរួមដំណើរជាមួយគ្នា ​ដើម្បីបុព្វ​ហេតុ​ជាតិមាតុភូមិ និង ដើម្បីអនា គតកម្ពុជារុងរឿង។

ការជួបជុំនេះ ពិតជាបានសបញ្ជាក់យ៉ាងច្បាស់ពីសមិទ្ធផលជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលអនុ ញ្ញាតឱ្យសមាជិក សមាជិកា យើង បានមកជុំគ្នាដោយផ្ទាល់ក្នុងទ្រង់​ទ្រា យ​ធំបែបនេះ។ ហើយភាពជោគជ័យនេះ ក៏មិនអាចកាត់ផ្តាច់បានពីការ ចូលរួមចំណែករបស់ក្រុម​គ្រូ​ពេទ្យ​​ស្ម័គ្រចិត្តគ្រប់ៗរូបដែលវត្តមាននៅ ក្នុងពិធីនេះ និងនៅតាមមូលដ្ឋាន ដែលបានឈរជួរមុខក្នុងការ​ចូល​​រួម​ជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍បន្ថែមទៀតថា ក្នុងបេសកកម្ម និង សកម្មភាពបម្រើ​ប្រជា​ពលរដ្ឋ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមគ្រូ ពេទ្យស្ម័គ្រចិត្តគ្រប់ៗរូបពិតជា បានលះបង់ពេល​វេលា​ក្នុងបុព្វ​ហេតុ​សង្គមជាតិ ជាមួយនឹងស្មារតីមនុស្សធម៌ដែលកើតចេញ ពីទឹកចិត្តនៃ ការស្រលាញ់ និងគិតគូរពីសុខ​ទុក្ខ​របស់ប្រជាពលរដ្ឋ ដែលឆ្លុះបញ្ចាំង តាមរយៈផ្តល់សេវាសុខមាលភាពឥតគិតថ្លៃជូនប្រជាពលរដ្ឋ និង​ការ​ចូលរួមក្នុងយុទ្ធនាការប្រឆាំងកូវីដ-១៩ និងការចាក់វ៉ាក់សាំងផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងបន្តទៀតថា ពីមួយថ្ងៃទៅមួយថ្ងៃ មហា គ្រួសារទាំង២ បានរីកធំធាត់​ជា​បន្តបន្ទាប់ ដោយបានប្រមូលផ្តុំយុវជន យុវនារីដែលមានឆន្ទៈមោះមុត មានការប្តេជ្ញាចិត្ត និងលះបង់ខ្ពស់ចូល រួមជួយសង្គមជាតិជាមួយចំណេះជំនាញដែលខ្លួនមាន និងឈរលើស្មា
រតី ជឿជាក់លើប្រទេសជាតិ​ខ្លួន​​នេះហើយ ដែលបានធ្វើឱ្យបេសកកម្ម របស់សហភាពសហព័ន្ធយុវជន និយាយជារួម និងរបស់ក្រុម​គ្រូ​ពេទ្យ ស្ម័គ្រចិត្ត និយាយដោយឡែក តែងទទួលបានការគាំទ្រ ស្រលាញ់រាប់ អាន និងការទទួលស្គាល់ពី​ស្រទាប់​មហាជនគ្រប់មជ្ឈដ្ឋាន៕

https://kronglungvek.com.kh


No comments

Powered by Blogger.