Header Ads

សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភា បំពេញទស្សន​កិច្ច​ផ្លូវការនៅប្រទេសវៀតណាម និងឡាវ

ដោយៈ សេង ស៊ីដារ៉ូ



សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សន​កិច្ច​ផ្លូវការនៅសាធារណរដ្ឋសង្គម និយមវៀតណាម នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកចំណង មិត្តភា​ព​ និងកិច្ចសហប្រតិត្តិរវាង​ស្ថាប័ន​​នីតិប្បញ្ញត្តិ ក៍ដូចជានីតិប្រតិបត្តិ នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀត​ណាម ក៍ ដូចជាព្រះរាជាណាចក្រកម្ពុជា​ និងសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជា​មា​និតឡាវ​ឲ្យកាន់តែស៊ី​ជម្រៅក្នុង ការទំនាក់ទំនង របស់ប្រទេសទាំង​ពីរ។

សម្តេច ហេង សំរិន ក៏បានជួបពិភ្សាការងារទ្វេភាគី ជាមួយឯកឧត្តម Vuong Dinh Hue ប្រធានរដ្ឋសភា​វៀត​ណាម និងចូលជួបសម្តែងការគួរ​សម ជាមួយថ្នាក់ដឹនាំ កំពូលរដ្ឋ​ និងបក្សនៃសាធារណរដ្ឋសង្គមនិយម​វៀតណាម មួយចំនួនបន្ថែមទៀត។

ខណៈពេលនោះសម្តេច ហេង សំរិន និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ក៏បានបន្តដំណើរទស្សនកិច្ចផ្លូវ​ការ​ និងមិត្តភាពនៅសាធារណរដ្ឋប្រជា​ធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បន្តទៀត៕

https://kronglungvek.com.kh


No comments

Powered by Blogger.