Header Ads

អ្នកចិញ្ចឹម និងអ្នកលក់សត្វក្ងានបានលាន់មាត់ដូចគ្នាថា ការចិញ្ចឹមក្ងាន អាចរកចំណូលបានខ្ពស់ និងចំណេញពេលវេលា ក្ងានមួយក្បាលថ្លៃ ១០ម៉ឺនរៀល ថ្លៃខ្ពស់ជាងសត្វដទៃ

ខេត្តតាកែវ

ដោយៈ សេង ស៊ីដារ៉ូ


អ្នកចិញ្ចឹម និងអ្នកលក់សត្វក្ងានបានលាន់មាត់ដូចគ្នាថា ការចិញ្ចឹមក្ងាន អាចរកចំណូលបានខ្ពស់ និងចំណេញពេលវេលា ក្នុងការចិញ្ចឹមដូចគ្នា បើប្រៀបធៀបទៅនឹងការចិញ្ចឹមសត្វដទៃទៀត។

អ្នកស្រី ស៊ីម ជាអាជីវករលក់ក្ងានក្នុងទីរួមខេត្តតាកែវ បានឱ្យដឹងថា កន្លែ ងដេប៉ូលក់ក្ងាននេះគឺលក់ តែក្ងានឈ្មោលប៉ុណ្ណោះ ក្នុងលក្ខណៈ គ្រួសារ ហើយក្នុង១ថ្ងៃអាចបញ្ចេញលក់បានចំនួន៤០ក្បាលដែរ ដោយក្នុង១ ក្បាលលក់បានថ្លៃ២៥ដុល្លារស្មើនឹង១០ម៉ឺនរៀល។ អ្នកស្រី ស៊ីម បាន បន្តថាក្នុងការបើកលក់ក្ងាននេះទើបតែថ្មីៗ ហើយចំពោះអ្នកទិញដែល យកក្ងានឈ្មោលទៅតិចតួចគ្រាន់យកលម្អផ្ទះតែប៉ុណ្ណោះ រីឯអ្នកចាប់ ទិញច្រើន គឺជាឈ្មួញកណ្តាលយកក្ងានទៅលក់តាមបណ្តា ភោជនីយ ដ្ឋានធំៗ ដែលនិយមទទួលទានសត្វក្ងាន។

សត្វក្ងានចិញ្ចឹមពីតូចក្នុងរយៈពេល៥ខែ ទើបអាចធំធាត់ល្អ ដែលមាន ទំងន់ចាប់ពី៤គីឡូក្រាមទៅ៥គីឡូក្រាម ដោយឡែកបើសិនចិញ្ចឹមក្ងាន ត្រឹមតែ៣ខែ ក៏អាចបញ្ចេញលក់បានដែរ ទំងន់របស់វាត្រឹម៣គីឡូក្រាម ក៏អាចទាញយកផលពីវាបានផងដែរ។

ប្រការដែលនាំឱ្យមានអ្នកចិញ្ចឹមសត្វក្ងាននេះ ក៏ព្រោះតែសត្វក្ងានឆាប់ បានផលនិង បានចំណូលខ្ពស់ផងដែរ៕

https://kronglungvek.com.kh


No comments

Powered by Blogger.