ទឹកម្ជូរល្មម មានលក្ខណៈជាអាស៊ីដ ជួយកាត់បន្ថយអាការរលាកតម្រងនោម និងផ្លូវទឹកមូត្រ
ដោយៈ សេង ស៊ីដារ៉ូ
ការពិសោធន៍ក្រុមគ្រូពេទ្យទៅលើមនុស្សធម្មតា និងមនុស្សដែលមានជំងឺក្រួសតម្រងនោម ដោយយកផ្កាម្ជូរល្មមប្រមាណ ១០ទៅ១៥ផ្កា មកស្ងោរយកទឹកមួយកែវលាយជាមួយស្ករអោយ ផ្អែមល្មម ហើយយកទៅអោយមនុស្សទាំងពីរក្រុមនេះ ទទួលទានមួយថ្ងៃបីកែវ។
ជាលទ្ធផលគេសង្កេតឃើញថា មនុស្សធម្មតា ដែលគ្មានជំងឺក្រោយពេលពិសាទឹកភេសជ្ជៈម្ជូរល្មមរួចហើយ គេនឹងបត់ជើងតូចចេញមកដោយទឹកមានលក្ខណៈជាអាស៊ីដ ទាំងក្នុងពិសាអាហារ និងអត់អាហារ។ ចំណែ កអ្នកដែលមានក្រួសក្នុងតម្រងនោមវិញ ពិសាមួយថ្ងៃបួនកែវ ហើយលទ្ធផលដែលចេញមក គឺទឹកនោមរបស់គេដែលពីមុនមកមានលក្ខណៈល្អក់ ក៏ចាប់ផ្តើមថ្លាឡើងជាលំដាប់ ហើយកាន់តែមានលក្ខណៈជាអាស៊ីដទ្វេ ឡើង។
គេក៏មានជំនឿផងដែលថា ទឹកភេសជ្ជៈម្ជូរល្មមជួយកាត់បន្ថយសម្ពាធឈាម បន្ថយភាពស្អិតខាប់របស់ឈាម ជួយរក្សាព្យាបាលសរសៃឈាមកុំអោយស្រួយរឹងផង។
ប្រយោជន៍ផ្នែកអាហារ
ផ្លែស្លឹកខ្ចីក្នុងរដូវភ្លៀវត្របកផ្កាខាងក្រៅ។ ក្រៅពីធ្វើទឹកភេសជ្ជៈ ដូចបានរៀបរាប់ខាងលើ គេក៏អាចយកផ្លែខ្ចី របស់ម្ជូរល្មមទៅស្ងោរធ្វើជាអន្លក់ទឹកគ្រឿង រីឯស្លឹកខ្ចី គេអាចយកទៅស្លម្ជូរ ឬស្រុសធ្វើជាអន្លក់ហូបជាមួយ ទឹកគ្រឿងផងដែរ។ ក្រៅពីនេះ គេក៏អាចយកម្ជូរល្មមទៅធ្វើជានំតំណាប់ទៀតផង។
រសជាតិ និងប្រយោជន៍ចំពោះសុខភាព
ផ្លែម្ជូរល្មមខ្ចីមានរសជាតិសាប ត្រជាក់ក្នុងខណៈដែលត្រួយខ្ចីមានរសជាតិជូរ។ នៅក្នុងស្លឹកម្ជូរល្មមខ្ចី ១០០ ក្រាម ផ្តល់ថាមពលសំរាប់រាងកាយ ៤៣គីឡូកាឡូរី សរសៃអាហារ ១.៣ក្រាម កាល់ស្យូម ៩មិល្លីក្រាម ហ្វូហ័្វរ ៤មិល្លីក្រាម ដែក ០.៨មិល្លីក្រាម វិតាមីនA ១០៨៣៣ IU វីតាមីនB1 ០.១១មិល្លីក្រាម វីតាមីនB2 ០.២៤មិ ល្លីក្រាម ណៃអាស៊ីន ៤.៥មិល្លីក្រាម វីតាមីន C៤៤មិល្លីក្រាម៕
ដកស្រង់ចេញពីសៀវភៅ បន្លែ ផ្លែឈើ អាហារសំរាប់សុខភាព រក្សាសិទ្ធិដោយ ស៊ឹងណាំហុង។
https://kronglungvek.com.kh

Post a Comment