ម្ជូរល្មម ព្យាបាលក្រួសក្នុងតម្រងនោម
ដោយៈ សេង ស៊ីដារ៉ូ
លក្ខណៈផ្នែករុក្ខសាស្ត្រ៖
ម្ជូរល្មមជាដំណាំងាយស្រួលដាំដុះ ដែលមានកំពស់ប្រមាណ ១ទៅ២ម៉ែត្រ មែកធាងរបស់វាមានពណ៌ក្រហម ស្វាយ មានស្លឹកច្រើន ហើយសន្លឹកនីមួយៗមានឆែក ២ទៅ៣ឆែក។ ស្លឹកមានទទឹង និងបណ្តោយប្រហាក់ប្រ ហែលគ្នា ប្រមាណពី៨ទៅ១៥សង់ទីម៉ែត្រ។ ផ្កែរបស់វាទោលមួយៗ ដោយត្របកផ្កាពណ៌ជម្ពូរ ឬលឿង បរិវេណកេសរពណ៌ក្រហមស្វាយ ឯផ្លែរបស់វាពេលទុំមានត្របកស្រោមពីក្រៅពណ៌ក្រហមឆេះ។
ការដាំដុះ៖
ម្ជូរល្មម គេដាំដោយបណ្តុះគ្រាប់ ហើយដាំបានគ្រប់តំបន់ទាំងអស់
ប្រយោជន៍ផ្នាំឱសថ៖
ស្លឹកៈ មានរសជាតិជូរអាចព្យាបាលអាការក្អក កាត់ស្លេស្មិ៍ និងសំបោរក្នុងពោះវៀនអាយចេញមកតាមទ្វារធំ។
គ្រាប់ៈ ប៉ូវកំលាំង ជួយអោយនោមស្រួល ព្យាបាលភាពទន់ខ្សោយរបស់ប្រមាត់។
ស្លឹកខ្ចី ផ្នែកខ្ចី ត្របកផ្កាខាងក្រៅៈយកម្ជូរល្មមទៅស្ងោរជាមួយទឹកស្ករ ដើម្បីធ្វើជាភេសជ្ជៈ ពិសាព្យាបាលអា ការក្តៅក្នុង ស្រេកខះក និងជួយការពារកកផ្តុំនៃខ្លាញ់ក្នុងសរសៃឈាម ព្យាលបាលអាការក្អក កំចាត់ស្លេស្មិ៍ បញ្ជុះទឹកនោម។ សំខាន់គឺវាអាចព្យាបាលជំងឺក្រួសតម្រងនោម ព្យាបាលផ្លូវទឹកមូត្រ និងព្យាបាលអាការៈរលា កប្លោកនោម។
ដកស្រង់ចេញពីសៀវភៅ បន្លែ ផ្លែឈើ អាហារសំរាប់សុខភាព រក្សាសិទ្ធិដោយ ស៊ឹងណាំហុង។
https://kronglungvek.com.kh

Post a Comment