សមា្មធិ គឺជាការរំងាប់អារម្មណ៍តាមផ្លូវព្រះពុទ្ធសាសនា និងបានជួយព្យាបាលដល់រាងកាយ
ខេត្តសៀមរាប
ដោយៈ សេង ស៊ីដារ៉ូ
សមា្មធិ គឺជាផ្លូវរំងាប់អារម្មណ៍ដែលព្រះពុទ្ធអង្គ តែងតែប្រៀនប្រដៅដល់ពុទ្ធបរិស័ទឲ្យរំងាប់តាមផ្លូវធម៌សមា្មធិ បានអប់រំផ្លូវចិត្តដោយលំហាត់កាយដែលជួយដល់សុខភាពក្នុងរាងកាយយើង និងអាចព្យាបាលនៅជំងឺតិចតួចក្នុងរាងកាយយើងផងដែរ។
ឧបាសិកា ឡុង ចិន្តា មានប្រសាសន៍បន្តទៀតថា ក្នុងការហ្វឹកហាត់ធម៌សមា្មធិនេះ ក្នុងមួយលើកប្រើរយៈពេល២ម៉ោងតិចបំផុត ហើយការហាត់រៀនសមា្មធិនេះ ដោយការតាំងអារម្មណ៍ឲ្យស្ងប់ប្រើរយៈពេលដកដង្ហើមចេញចូលទៅតាមចិត្ត និងអាចប្រើបា្រស់ខ្យល់ចេញចូលទៅតាមកន្លែងដែលយើងឈឺក្នុងរាងកាយ ដូចជារលាកក្រពះរលាកពោះវៀន ឈឺចុកឆ្អល់ជាដើម ដោយប្រើប្រាស់ខ្យល់ចេញចូលនេះមាន៤ដំណាក់កាលដែលរៀនធម៌សមាធិនេះ។
ឧបាសិកា ឡុង ចិន្តា បានបន្ថែមទៀតថា ការបញ្ជាខ្យល់ចេញចូលតាមធម្មជាតិ ធ្វើឲ្យយើងស្គាល់ខ្លួនឯង ដូចជាការដេកលក់អញ្ចឹង។ សិស្សទាំងវ័យចាស់ វ័យក្មេង ពិសេសចាស់ៗទទួលបានធម៌សមា្មធិនេះ បានស្វែងយល់ច្រើន និងបានធ្វើឲ្យរាងកាយមានការធូរស្រាលច្រើនទាំងអារម្មណ៍ និងអាការៈឈឺចាប់ផ្សេងៗក្នុងរាងកាយយើងផងដែរ។
តាមរយៈការធ្វើសមា្មធិនេះ ភិក្ខុព្រះនាមរដ្ឋា គង់នៅវត្តអង្គរខេត្តសៀមរាប បានមានសង្ឃដីកាឲ្យដឹងទៀតថា ផ្លូវសមា្មធិនេះ ដែលពុទ្ធបរិស័ទគោរពប្រតិបត្តិព្រះពុទ្ធសាសនា ជាធម៌រំងាប់អាររម្មណ៍និងជាការអប់រំផ្លូវចិត្តឲ្យជ្រះថ្លាដោយឡែកក្នុងនោះក៏មានសម្មាធិកម្មដ្ឋានផងដែរ ដែលអ្នកហ្វឹកហាត់សម្មាធិនេះ ចូលកាន់តែស៊ីជម្រៅថែមទៀតនៅពេលដែលសម្មាធិអាចឃើញនៅក្នុងប្រព័ន្ធសរីរាង្គក្នុងរាងកាយយើងតែការស្មឹងស្មាតសម្មាធិកម្មដ្ឋាននេះ កម្រមាននរណាសម្រេចបានដល់វគ្គកំពូលនេះណាស់៕

Post a Comment