ឧបករណ៍ភ្លេងបុរាណខ្មែរ បាននាំចេញទៅលក់នៅប្រទេសអាមេរិក និងវៀតណាម
ខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ
ដោយៈ សេង ស៊ីដារ៉ូ
សិប្បកម្មផលិតឧបករណ៍ភ្លេងបុរាណនេះ តាមរយៈស្នាដៃក្មេងជំនាន់ក្រោយដើម្បីរក្សាទុករាប់រយឆ្នាំបន្តទៅទៀត។
សិប្បកម្មផលិតឧបករណ៍ភ្លេងបុរាណខ្មែរនេះមានដូចជា ស្គរ តាខេ ពិណពាទ្យ រនាត ។ល។ មានតិចតួចណាស់ដូចជានៅខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ ដែលមានសិប្បកម្មខ្មែរម៉ាច ម៉ុយ ស្ថិតនៅក្នុងឃុំព្រះស្រែ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
លោក ម៉ាច ម៉ុយ បានមានប្រសាសន៍ថា ឧបករណ៍ភ្លេងបុរាណខ្មែរមានភ្លេងពិណពាទ្យ ឧបករណ៍ភ្លេងការ គងជ័យ ស្គរជ័យ ដោយឧបករណ៍ទាំងនេះផលិតចេញពីប្រភេទឈើខ្នុរ ភាគច្រើនដោយក្នុងមួយវង់អាចផលិតឧបករណ៍ភ្លេងនេះដោយប្រើរយៈពេល១ខែឯណោះ។
លោក ម៉ាច ម៉ុយ បានបន្តទៀតថា សិប្បកម្មឧបករណ៍ផលិតភ្លេងខ្មែរនេះកកើតឡើងជាង៣០ឆ្នាំមកហើយដោយប្រើប្រាស់កូនជាង១០នាក់ ក្នុងនោះឧបករណ៍ភ្លេងបុរាណផលិតសម្រេចបាន ក្នុងមួយវង់អាចលក់បាន១២០០ដុល្លារ។
បើឧបករណ៍ភ្លេងខ្មែរ ដែលបានកម៉្មង់ទុក មានក្បូរក្បាច់ច្រើនអាចលក់បានតម្លៃ១៥០០ដុល្លារក្នុងមួយវង់។ ចំពោះទីផ្សារមានការបញ្ជាកម៉្មង់ទិញទៅសហរដ្ឋអាមេរិក និងទៅវៀតណាម ដោយលក់ក្នុងស្រុកមួយឆ្នាំៗអាចលក់បានចំនួន២០ទៅ៣០វង់។ ឧបករណ៍ភ្លេងបុរាណខ្មែរយើង ដែលផលិតពីឈើខ្នុរ អាចមានអាយុកាលចាប់ពី២៥ទៅ៣០ឆ្នាំ៕
https://kronglungvek.com.kh

Post a Comment