អណ្តូងប្រេងស័ក្តិសិទ្ធិ ដែលកសាងឡើងនៅសម័យប្រាសាទអង្គរវត្ត
ខេត្តសៀមរាប
ដោយៈ សេង ស៊ីដារ៉ូ
ដោយក្រោយមកទៀតអណ្តូងប្រេងនេះ មានស្ថានភាពកាន់តែរាក់ៗទៅ ក៏ដោយសារលំហូរខ្សាច់តាមទឹកហូរហើយបានក្លាយជាកំណករីងហួតនារដូវប្រាំងនោះទៅ។
លោកម៉ៅ ធី ជាមគ្គុទេសន៍អភិរក្សអង្គរ មានការលើកឡើងថា ការពិត ឈ្មោះអណ្តូងប្រេងនេះ គឺជាឈ្មោះហៅតៗគ្នាមកទេ ហើយក៏ពុំមានតំណក់ប្រេងអ្វីនោះដែរ គ្រាន់តែជាទឹកអណ្តូងធម្មតាតែប៉ុណ្ណោះ ក៏ប៉ុន្តែ ដោយ សារជំនាន់មុនៗយល់ឃើញទឹកក្នុងអណ្តូងបានដងចេញមកមិនចេះរីង សោះក៏ឲ្យឈ្មោះថា ជាអណ្តូងប្រេងស័ក្តិសិទ្ធិតែម្តងទៅ ដោយ ក្នុងនោះចាស់ៗជំនាន់មុនតែងតែយល់ថា ជាអណ្តូងចេញមិនចេះរីង ស្ងួត ផ្ទុយស្រឡះពីការជីកចំខ្សែទឹកណាមួយដែល ធ្វើឲ្យទឹកក្នុងអណ្តូង មិនចេះរីងស្ងួតទៅវិញនោះទេ។
លោក ម៉ៅ ធី បានធ្វើការសន្និដ្ឋានថា អណ្តូងក្នុងប្រាសាទអង្គរធំ មាន ទំហំមាត់លើមិនដល់មួយម៉ែត្រនោះទេ តែមានជម្រៅរហូតដល់ ១៥ ម៉ែត្រ ដោយបាតក្រោមជាដីខ្សាច់។
អណ្តូងប្រេងនេះ កសាងឡើងពីការតម្រៀបពីថ្មឥដ្ឋឡើងជាទម្រង់ អណ្តូងទឹក របៀបផ្ទុកទឹកប្រើប្រាស់ក្នុងការកសាងអង្គរធំនោះតែម្តង។
លោក ម៉ៅ ធី បន្ថែមទៀតថា ពីសង្គមមុនៗពេលបោះផ្លែដូងចូល ទៅ ក្នុងអណ្តូងប្រេងនេះនាខែវស្សា ផ្លែដូងបានអណ្តែតធ្លាយចេញ នៅឯ បឹងទន្លេសាបឯណោះ៕
https://kronglungvek.com.kh

Post a Comment