ការគ្រប់គ្រង ការកំចាត់សត្វល្អិត និងជំងឺ សណ្តែកគួរ
ដោយៈ សេង ស៊ីដារ៉ូ
វិធីសាស្រ្តដំាដុះ៖
• ប្រើប្រាស់ពូជធន់ គ្មានជម្ងឺ• ផ្លាស់ប្តូរមុខដំណាំ និងដាំដំណាំបណ្តេញសត្វល្អិតដូចជា ស្លឹកគ្រៃ ជីនាងរង។
• ដាំដុះអោយទាន់ពេលវេលា សមស្របតាមរដូវកាល • ដាំចំរុះដែលមានក្លិនឆួលខ្លាំង។
វិធីសាស្រ្តកំចាត់៖
ដោយដៃ វិធីសាមញ្ញៗ ក្នុងការកំចាត់សត្វល្អិតនានា គឺ អនុវត្តន៍ដោយដៃ និងប្រើសំណាញ់ ព្រមទាំងសត្វល្អិតខ្លះៗ អាចបេះវាចេញដោយដៃ ហើយសំលាប់វាចោលបាន។ ជំងឺ:សណ្ដែកទ្រើងរងការបំផ្លាញដោយជំងឺជាច្រើនមានក្រុមជំងឺផ្សិត និងក្រុមជំងឺវីរ៉ុសដូចជាៈ
•ជំងឺរលាកគល់កូនសណ្ដែកៈ កូនសណ្ដែកអាយុក្រោម ១០ថ្ងៃ ងាប់បានគឺស្វិតគល់ក្បែរដីដែលបណ្ដាលមកពីដីក្ដៅសំណើមខ្ពស់។
•ជំងឺពកឬសៈ ធ្វើឱ្យឬសសណ្ដែករលួយសំបកហើយជាំខ្មៅពិសេសនៅដំណាក់កាលលូតលាស់ និងចេញផ្កាបណ្ដាលឱ្យសណ្ដែកងាប់ទាំងគុម្ពៗ។
•ជំងឺស្លឹកអុចៗ: វាច្រើនតែកើតឡើងលើស្លឹកសណ្ដែកចាស់ៗក្បែរដី ច្រើននៅរដូវវស្សាមានសំណើមខ្ពស់ និងអាកាសធាតុក្ដៅ។ ក្រៅពីនេះមានជំងឺផ្សេងៗទៀតដូចជាៈ ជំងឺម្សៅលើស្លឹក ជំងឺរួញស្លឹកសំប៉ែតដើម ជំងឺខ្មូរតោងស្លឹកពណ៌លឿងពពាល។
សត្វល្អិតៈ សត្វល្អិតលើសណ្ដែកទ្រើងមានដង្កវហ្វូង ដង្កូវមូរស្លឹកស៊ីត្រួយ ដង្កូវចោះផ្លែចៃស្រឹងខ្លួនខ្លីនិងស្រឹងខ្លួនវែង។
ចំពោះសត្វល្អិតខាងលើ និងចំពោះថ្នាំគីមីដែលមានប្រសិទ្ធិភាពខ្ពស់ គឺប្រភេទអាបាម៉ិចទីនលេខ ៥០ ចំនួន ៣០សេសេ លាយនឹងម្សៅកាបារីល ២ស្លាបព្រាបាយ ទឹក ១៥-១៨លីត្រ បាញ់នៅម៉ោង ៣-៤ ល្ងាច។
•ដង្កូវហ្វូង វាមានច្រើនប្រភេទដូចជាដង្កូវកាត់ដើម ពេលដង្កូវនៅតូចវាស៊ីស្លឹក កាត់គួរ កាត់ដើម។ វាញាស់ពីសំបុកជាក្រុមៗ ពេលវាធំលាក់ខ្លួនក្រោមស្លឹក ឬពេលថ្ងៃវាលាក់ខ្លួននៅក្នុងដី ។
•ដង្កូវមូរស្លឹក ដង្កូវប្រភេទនេះ ច្រើនស៊ីរុំត្រួយដើម្បីការពារខ្លួនវា ពេលយប់វាចេញ មកបំផ្លាញ ហើយការបំផ្លាញរបស់វាមិនធន់ធ្ងរឡើយ។
•ដង្កូវចោះផ្លែឈ្មោះ Bean pod borer ដង្កូវប្រភេទនេះវាចូលចិត្តស៊ីផ្កា និងចោះស៊ីនៅក្នុងផ្លែ សណ្តែកធ្វើអោយផ្លែស្អុយដាច់ជាកង់ៗ ។
ស្រឹងជញ្ជាក់ផ្លែសណ្តែក តែងហើរពីចំការមួយទៀត មានលក្ខណៈជាហ្វូង មានពណ៌ខ្មៅអុចៗ ពេលនៅតូចគេចែកស្រឹងជា ២ ប្រភេទ គឺ ស្រឹងបៃតងស្មាធំ និង ស្រឹងខ្លួនវែង មេរបស់វាពងដាក់លើស្លឹក ក្រោយពីញាស់ហើយវារោមជញ្ជាក់ផ្កាផ្លែ ការបំផ្លាញទាំងកូនញាស់ និងមេចំណាស់។ ស្រឹងជញ្ជក់ផ្លែសណ្តែក តែងតែបំលាស់ទីពីចំការមួយទៅចំការមួយទៀត។ មេរបស់វាពងដាក់លើស្លឹក ក្រោយពីញស់ហើយវារោមជញ្ជក់ផ្កា ផ្លែ ការបំផ្លាញទាំងកូនទើបញស់ និងមេចំណាស់។
•អណ្តើកមាស មិនសូវមានការបំផ្លាញធ្ងន់ធ្ងរទេ។
ការប្រមូលផល៖
ការប្រមូលផលប្រព្រឹត្ដ្រិទៅនៅពេលអាយុកាល ៥០ ទៅ ៦០ថ្ងៃ ក្រោយពេលដាំគេអាចប្រមូលផលបានពីរដងក្នុងមួយសប្ដាហ៍។ ត្រូវឧស្សាហ៍ពិនិត្យមើលការលូតលាស់របស់ផ្លែសណ្ដែក មិនត្រូវទុកអោយវាចាស់ជ្រុលពេកទេព្រោះអាចលក់មិនដាច់ ឬលក់មិនបានថ្លៃ។ យើងត្រូវប្រមូលផលដោយដៃ ឬ ដោយប្រើកន្ដ្រៃសំរាប់កាត់។
https://kronglungvek.com.kh
ឯកសារយោង
http://search.conduit.com/results.aspx?q=crop+management+of+long+bean&Suggest=&stype=
Results&FollowOn=True&SSPV=EB_SSPV&SelfSearch=1&SearchType=SearchWeb&SearchSource=15&ctid=CT3072253&octid=CT3072253
-plant Genetic and Breedingរបស់និស្សិតជំនាន់ទី៥ ឆ្នាំទី២
-SEED PROCESSINGAND STORAGE (Copyright © 2004 by Jeffrey H. McCormack, Ph.D.)
ក្រសូងកសិកម្ម
និងការស្រាវជ្រាវពីនិស្សិត នៅសាកលវិទ្យាល័ភូមិន្ទកសិកម្ម
សៀវភៅដំណាំត្រប់របស់ក្រសួងកសិកម្ម
និង នេសាទ លេខ ១៤៤៥. CAM(SF ) 2005 រ៉េន រដ្ឋា សិស្សកសិកម្ម
( បាត់ដំបង)
សៀវភៅដំណាំត្រប់របស់ក្រសួងកសិកម្ម និង នេសាទ លេខ ១៤៤៥. CAM(SF )
2005 រ៉េន រដ្ឋា សិស្សកសិកម្ម ( បាត់ដំបង)

Post a Comment