Header Ads

ឱសថធម្មជាតិ ឃិនឆាយ

ដោយៈ សេង ស៊ីដារ៉ូ


១ ព្យាបាលអាការក្តៅក្នុងរបស់ទារក

ផ្នែកដែលត្រូវប្រើៈ ដើមស្រស់

បរិមាណៈ ២-៣គល់

វិធីប្រើៈ លាងឃិនឆាយអោយស្អាត កាត់ឬសចេញហើយកាត់ដើមវាជា​កង់ៗ​នាំយកទៅស្រុសទឹកក្តៅ ប្រមា ណ២ទៅ៣នាទី។ បន្ទាប់មកស្រង់​យកមកច្របាច់ ឬកិនយកទឹកអោយក្មេងផឹក។

២ ប៉ូវថ្លើម និងក្រលៀន

ផ្នែកដែលត្រូវប្រើៈ ដើមស្រស់
បរិមាណៈ ២-៣គល់
វិធីប្រើៈ ឆាឃិនឆាយជាមួយក្រលៀនជ្រូក ពិសារអោយបានញឹកញាប់។

៣ ពញ្ចុះសំពាធឈាម

ផ្នែកដែលត្រូវប្រើៈ ដើមស្រស់

បរិមាណៈ ២-៣គល់

វិធីប្រើៈ ឆាឃិនឆាយជាមួយទឹកខ្មេះ ពិសារអោយបានញឹកញាប់ឬក៏កិន​ឃិន​ឆាយ យកទឹកមួយកែវលាយជា មួយទឹកឃ្មុំមួយស្លាបព្រាបាយ ពិសារមួយថ្ងៃម្តងក៏បាន។

៤ ព្យាបាលជំងឺរលាកថ្លើម

ផ្នែកដែលត្រូវប្រើៈ ដើមស្រស់ទាំងអស់

បរិមាណៈ ៥០០ក្រាម ប្រើលាយជាមួយទឹកឃ្មុះ ៥០cc

វិធីប្រើៈ លាងឃិនឆាយអោយស្អាត កាត់ឬសចេញ ហើយកិនយកទឹក​មកលាយជាមួយទឹកឃ្មុំ ដាក់កំដៅក្នុង ខ្ទះ ឬឆ្នាំងតូច បែងជាពីរសំរាប់​ទទួល​ទាន ២ដងក្នុងមួយថ្ងៃ។

៥ រក្សារដូវមិនទៀង និងឈាមហូរតាមទ្វារមាស ព្រោះតែក្តៅខ្លាំង

ផ្នែកដែលត្រូវប្រើៈ ដើមស្រស់

បរិមាណៈ ១២០ក្រាម រួមជាមួយដើមឈូក ក្រអៅឈូកស្រស់ ១២០ក្រាម និងប្រេងសណ្តែកដីមួយស្លាប ព្រាកាហ្វេ។

វីធីប្រើៈលាងឃិនឆាយអោយស្អាតកាត់ឬសចេញរួចយកទៅហាន់ជាមួយ​​មើមឈូក ក្រអៅឈូក។ ដាក់ដាំខ្ទះ​លើភ្លើងក្តៅខ្លាំងចាក់ប្រេង​សណ្តែ​ក​ដីចូល ហើយយកឃិនឆាតយ និងមើមឈូក ក្រអៅឈូកចូល​គ្នា ប្រមាណ ៥នាទី ថែមអំបិលបន្តិច ទទួលទានមួយថ្ងៃម្តង។

៦ រក្សាអាការស្បូនរយីករយាក

ផ្នែកដែលត្រូវប្រើៈ ដើមស្រស់

បរិមាណៈ ២០០ក្រាម

វិធីប្រើៈ លាងឃិនឆាយអោយស្អាត កាត់ឬសចេញ រួចកាត់ដើមជាកង់​យកទៅស្ងោរក្នុងទឹក ៤ពែង ហើយយកទឹកដែលស្ងោររួចហើយនេះ ទៅលាងស្បូនរៀងរាល់ថ្ងៃ។

ករណីឈាមឡើងក្នុងពេលស្ត្រីមានគភ៌ និងជំងឺសម្ពាធឈាមខ្ពស់​ក្នុង​ពេល​ស្ត្រីអស់រដូវ ក៏ត្រូវផឹកទឹកឃិនឆា យរាល់ថ្ងៃដែរ។

តាមធម្មតាសម្ពាធឈាមនឹងចាប់ផ្តើមថយចុះក្រោយព្យាបាលបានតែមួយថ្ងៃប៉ុណ្ណោះ។

ដកស្រង់ចេញពីសៀវភៅ បន្លែ ផ្លែឈើ អាហាសម្រាប់សុខភាព រក្សាសិទ្ធិដោយ លោក ស៊ឹង ណាហុង។

https://kronglungvek.com.kh




No comments

Powered by Blogger.