ការរៀបចំដី ដើម្បីដាំសណ្តែកគួរ
ដោយៈ សេង ស៊ីដារ៉ូ
ការរៀបចំដី
ត្រូវភ្ជួរហាលដីឱ្យស្ងួត
២ ឬ ៣សារ ដើម្បីសំលាប់ស្មៅបំផ្លាញជំរកសត្វល្អិតសំលាប់មេរោគឱ្យដីធូរមានខ្យល់ ចេញចូលល្អ
បន្ទាប់មករាស់បំបែកដីឱ្យល្អិតប្រមូលយកស្មៅ ឬវត្ថុកំទិចកំទីរុក្ខជាតិចេញឱ្យស្អាត ត្រូវលើករងឱ្យបានខ្ពស់
កំពស់រងពី ១៥-២០ស.ម រដូវប្រាំង នៅរដូវវស្សា ២៥-៣០ស.ម ទទឹងរង ១២០ស.ម បណ្ដោយទៅតាមសភាពដី។
ក្រោយពីលើករងហើយ ត្រូវកៀរដីឱ្យស្មើលើរងនីមួយៗ បន្ទាប់មកយកកូនចបកាប់មុខតូចកាប់ជារណ្ដៅលើករងដោយប្រើចន្លោះជួរ
៧០ស.ម ចន្លោះរណ្ដៅ ៥០ស.ម ហាលចោល ២-៣ថ្ងៃ ។
ការដាំដុះសណ្តែកគួរ
ការដាំដោយគ្រាប់ផ្ទាល់
ត្រូវយកគ្រាប់ពូជដាក់ហាលថ្ងៃរយៈពេល ១-២ម៉ោង បន្ទាប់មកត្រាំគ្រាប់ពូជ៣០ក្រាមរយៈពេល
៣០នាទី រួចទៅដាំក្នុងរណ្ដៅ ២គ្រាប់ ក្នុង១រណ្ដៅ បន្ទាប់មកលប់ដីពីលើកំរាស់ ២-៣ស.ម
និងរោយកំទេចចំបើងស្ងួតៗ ចំៗរណ្ដៅមួយចាប់ៗ រួចស្រោចទឹកតាមក្រោយ ។
ការថែទាំដំណាំ
ការថែទាំដំណាំសណ្ដែកទ្រើង
យើងត្រូវជ្រុំជ្រោយដីដកស្មៅស្រោចទឹកដាក់ជីដោតចំណារលើកទង បាញ់ថ្នាំការពារសត្វល្អិត
ជាដើម។
ការជ្រុំជ្រោយដី
និដកស្មៅ ការជ្រុំជ្រោយដីត្រូវធ្វើឡើងក្រោយពីរយៈពេល ១០-១៥ថ្ងៃ ពេលសណ្ដែកមានសន្លឹកពិត
២ធាង គឺជ្រុំជ្រោយដីឱ្យធូរហើយពូនរងឡើងវិញនិងហាលដីឱ្យស្ងួត ២-៣ថ្ងៃ។ លើកទី ២ គឺមិនជ្រុំជ្រោយដីឡើយ
ប៉ុន្ដែត្រូវធ្វើស្មៅចេញឱ្យស្អាតក្រោយពីដាំរយៈពេល ៣៥-៤០ថ្ងៃ កាលណាទុកស្មៅឱ្យវែងជាជំរកសត្វល្អិតដណ្ដើមទឹកជីពន្លឺព្រមទាំងបង្កឱ្យមានជំងឺទៀតផង។
ការស្រោចស្រព៖
សណ្ដែកទ្រើងត្រូវការទឹកជាប្រចាំ
ប៉ុន្ដែមិនត្រូវការទឹកដក់នៅក្នុងចំការឡើយ។ ការស្រោចដោយប៉ោតជារៀងរាល់ថ្ងៃព្រឹកល្ងាចៗ
ជាការល្អ។ ចំពោះការបញ្ចូលទឹកត្រូវបញ្ចូល ២ដង ក្នុង១អាទិត្យទៅតាមសភាពដី និងធាតុអាកាស។
សណ្ដែកត្រូវការទឹកខ្លាំងចាប់ពីវាមានអាយុ៣០ថ្ងៃឡើងទៅ ព្រោះដំណាក់កាលនេះសណ្ដែកចាប់ផ្ដើមចេញផ្កាជាបណ្ដើរៗ
រហូតដល់ពេលប្រមូលផល ។
ការដោតចំណារ៖
ដំណាំសណ្ដែកទ្រើង
ត្រូវការទ្រើងឬចំណារសំរាប់វាតោងឡើងត្រូវយកមែកឈើឬកូនឈើ ឫស្សីដែលមានប្រវែង២,៥-៣ម មកដោតក្បែរៗគុម្ពមួយដើមៗ
ហើយចងចុងចំណារគួបគ្នាឱ្យជាប់ បន្ទាប់មកដាក់ស្នួរកណ្ដាល ដើម្បីឱ្យជួយជ្រែងគ្នា។
ការដោតត្រូវធ្វើឡើងក្រោយពីដាំ ១២-១៨ថ្ងៃ គឺជាដំណាក់កាលដែលដំណាំត្រូវការ។ នៅពេលខ្នែងរបស់វាចេញយើងត្រូវលើកខ្នែងសណ្ដែកពត់ទៅចងនឹងចំណារតាមទិស
បញ្ច្រាស់នឹងទ្រនិចនាឡិកាប្រសិនបើដាក់ ខុសសណ្ដែកមិនតោង ឡើងឡើយ។
http://search.conduit.com/results.aspx?q=crop+management+of+long+bean&Suggest=&stype=
Results&FollowOn=True&SSPV=EB_SSPV&SelfSearch=1&SearchType=SearchWeb&SearchSource=15&ctid=CT3072253&octid=CT3072253
-plant Genetic andBreeding របស់និស្សិតជំនាន់ទី៥
ឆ្នាំទី២ -SEED PROCESSINGAND STORAGE (Copyright © 2004 by Jeffrey H.
McCormack, Ph.D.)
http://en.wikipedia.org/wiki/Vigna_unguiculata_subsp._sesquipedalis
ក្រសូងកសិកម្ម និងការស្រាវជ្រាវពីនិស្សិត
នៅសាកលវិទ្យាល័ភូមិន្ទកសិកម្ម
សៀវភៅដំណាំត្រប់របស់ក្រសួងកសិកម្ម និង នេសាទ លេខ ១៤៤៥. CAM(SF ) 2005 រ៉េន រដ្ឋា សិស្សកសិកម្ម (
បាត់ដំបង)

Post a Comment