បច្ចេកទេសក្នុងការដាំដុះ និងការបង្ករកំណើតរបស់សណ្ដែកគួរ
ដោយៈ សេង ស៊ីដារ៉ូ
ការជ្រើសរើសរដូវ សីតុណ្ហភាពសមស្របសំរាប់ដំណាំសណ្តែកនេះ គឺត្រូវមានសីតុណ្ហភាពដុះពន្លកចន្លោះពី ២៤-២៨ 0C សីតុណ្ហភាពចេញផ្កាផ្លែចន្លោះពី ២៤-២៦ 0C ល្អបំផុតប៉ុន្ដែអាចកើនលើសពីនេះបានរហូតដល់ ២៨,៥ 0C រដូវដែលសមស្របបំផុត គឺរដូវរំហើយ ចាប់ពីខែតុលាដល់ខែកុម្ភៈ ប្រចាំឆ្នាំ។ចំពោះសីតុណ្ហភាពសណ្ដែកត្រូវការពី២៥ទៅ៣០អង្សាសេ និងពេលយប់ ១៥អង្សាសេ។វាអាចដុះលូតលាស់បានល្អនៅរដូវក្ដៅ ប៉ុន្តែត្រូវការខ្យល់ជាចាំបាច់។
ការត្រៀមលក្ខណៈគ្រាប់ពូជ(Seed preparation)
គ្រាប់ពូជដែលមានសុខភាពល្អ ដូចជាដំណាំដ៏ទៃទៀតដែរ សណ្ដែកបារាំងហើយនិងសណ្ដែកផ្សែងៗ គឺត្រូវបានសាយដោយគ្រាប់នោះ
ដូច្នោះគ្រាប់មានតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ទិន្នផលផ្លែ។ កសិករនានា គួរតែវិនិច្ឆ័យសំរាប់ការជ្រើសរើសគ្រាប់ពូជដើម្បីយកទៅព្រួស
ដូចជាភាពសុទ្ធគ្រាប់ ហើយនឹងភាគរយនៃដំណុះ ។
តម្រូវការសំរាប់គ្រាប់ពូជសណ្ដែកគួរ គឺភាពស្អាត៩៩% ភាគរយនៃភាពលាយឡំនិងមិនមែនជាគ្រាប់ពូជ0.០៥%។ គ្រាប់ពូជ គឺត្រូវតែមានពណ៌លឿងក្រម៉ៅ ទម្ងន់នៃគ្រាប់ពូជគួតែមានចន្លោះពី២០០ទៅ៣០០ក្រាមក្នុង១០០០កគ្រាប់។
ភាគរយនៃដំណុះ គឺ៨៥ %។ ដើម្បីពិនិត្យលទ្ធភាពដំណុះគ្រាប់ពូជនោះ
រូបមន្ដធម្មតាត្រូបានគេប្រើប្រាស់តាមវិធី ដោយគេយកគ្រាប់ពូជប្រហែល១០០ទៅ៥០០គ្រាប់ដាក់ផ្អាប់់លើក្រដាស់អនាម័យឬលើកន្សែងសើមនៅលើចានតូចមួយ។
បន្ទាប់មកគ្របវាឲ្យជិតរយៈពេល២៤ម៉ោង បន្ទាប់មកត្រូវរាប់ចំនួនដំណុះដែលដុះស្រង់ទិន្នន័យបែបនេះរយៈពេល៣ថ្ងៃ។
ការបង្ករកំណើតរបស់សណ្ដែកគួរ
ការបង្ករកំណើត
គឺជាការជូបគ្នារវៀងកាម៉ែតញី និងកាម៉ែតឈ្មោល បង្កើតជាស៊ីកូតក្លាយជាអំប្រ៊ីយ៉ុងហើយពេលនោះអំប្រ៊ីយ៉ុងកា្លយទៅជាគ្រាប់សណ្ដែក។
ការបង្ករកំណើតមានសារៈសំខាន់ណាស់ ព្រោះប្រសិនបើរុក្ខជាតិមួយមិនបង្ករកំណើតទេ វាមិនអាចវិវត្ដន៍ទៅជាផ្លែឬគ្រាប់បានឡើយ។
នៅក្នុងផ្ការបស់សណ្ដែកការបង្ករកំណើតត្រូវបានបកស្រាយ៉ាងលំអិត
ដោយលោក TRABURGER ក្នុងឆ្នាំ១៨៨៤។
ដំណើរលំអងរបស់សណ្ដែកគួរ គឺចាប់ផ្ដើមនៅពេលដែលលំអងធ្លាក់ ទៅលើស្ទិចម៉ានៃកេសញីស្រទាប់ខាងក្នុងនៃលំអង
ពេលនោះនឹងមានដុះចេញនូវបំពងមួយដែលមានឈ្មោះថា ពង់ពង់លំអង។ ពេលនោះបំពង់បាននាំកាម៉ែតពីទៅដល់មីក្រូហ្វីល
ហើយជ្រាបចូលណ្វៃយ៉ូ បន្ទាប់មកចូលក្នុងថង់អំប្រ៊ីយ៉ុងនឹងកា្លយជាស៊ីកូត។
http://search.conduit.com/results.aspx?q=crop+management+of+long+bean&Suggest=&stype=
Results&FollowOn=True&SSPV=EB_SSPV&SelfSearch=1&SearchType=SearchWeb&SearchSource=15&ctid=CT3072253&octid=CT3072253
-plant Genetic andBreeding របស់និស្សិតជំនាន់ទី៥
ឆ្នាំទី២ -SEED PROCESSINGAND STORAGE (Copyright © 2004 by Jeffrey H.
McCormack, Ph.D.)
http://en.wikipedia.org/wiki/Vigna_unguiculata_subsp._sesquipedalis
ក្រសូងកសិកម្ម និងការស្រាវជ្រាវពីនិស្សិត
នៅសាកលវិទ្យាល័ភូមិន្ទកសិកម្ម
សៀវភៅដំណាំត្រប់របស់ក្រសួងកសិកម្ម និង នេសាទ លេខ ១៤៤៥. CAM(SF ) 2005 រ៉េន រដ្ឋា សិស្សកសិកម្ម (
បាត់ដំបង)

Post a Comment