Header Ads

កសិកម្មនៅប្រទេសកម្ពុជា

ដោយៈ សេង ស៊ីដារ៉ូ

កសិកម្មនៅប្រទេសកម្ពុជា ជាប្រទេសមួយដែលពឹងផ្អែកទៅលើកសិកម្ម ជាសំខាន់ ព្រោះប្រជាជនប្រមាណ ៨០% ទៅ ៨៥% ជាកសិករ ហើយកសិ កម្មផ្ដល់ ៥០%នៃផលិតផលជាតិសរុប។


ផលិតផលកសិកម្មរួមមានដដំណាំរួមផ្សំ ៦៣% ការចិញ្ចឹមសត្វ ២៤% ការនេសាទ ១០% និង ព្រៃឈើ ៣%។ ដូចនេះបញ្ជាក់ឲ្យឃើញថា ប្រជាជនកម្ពុជាមានកម្រិតជីវភាពទាបនូវឡើយ ។

យល់ដឹង

ប្រជាជនកម្ពុជាយើងភាគច្រើនរស់នៅតាមជនបទ ប្រកបរបរកសិកម្ម ទោះបីប្រទេសកម្ពុជាមានផ្ទៃដីសម្រាប់ដំណាំស្រូវពី ៨៥% ទៅ ៩០% ក៏ ដោយ ក៏គ្រួសារមួយចំនួនផលិតស្រូវពុំបានគ្រប់គ្រាន់ តាមតម្រូវ ការឡើយ។

១.ប្រភេទកសិករ

តាមការស្រាវជ្រាវបានឲ្យដឹងថា ចំនួនគ្រួសារដែលប្រកបរបរកសិកម្ម​មាន​ប្រមាណពី ១.២លាន ទៅ ១.៣លានគ្រួសារនៅទូទាំងប្រទេស។

គេអាចចែកប្រភេទកសិករទាំងនោះជាប្រភេទធំៗដូចតទៅ៖

•កសិករផលិតស្រូវឬអ្នកស្រែ៖មានចំនួនច្រើនជាងគេក្នុងប្រទេស និងនិយមធ្វើស្រូវវស្សា (រដូវភ្លៀង)លើផ្ទៃដីទំនាប។

កសិករទាំងនោះអាចរកប្រាក់ដើម្បីបង្គ្រប់ចំណូលរបស់ពួកគេដោយការ ងារផ្សេងៗទៀត (ចិញ្ចឹមសត្វ និង ឡើងត្នោត) ឯកសិករមួយចំនួនទៀត ធ្វើស្រូវប្រដេញទឹក និងស្រូវប្រាំង នៅចុងរដូវវស្សា ពេលទឹកស្រកតាម​ដងទន្លេ មាត់បឹង និងព្រែកនានា។

កសិករទាំងនោះអាចរកប្រាក់បំពេញតម្រូវការរបស់ពួកគេបានដោយស្វែងរកការងារធ្វើតាមរដូវ នៅទីប្រជុំជន ទីក្រុង ការងារកាប់អុស និងធ្វើធ្យូង។

•កសិករនៅតំបន់ដីខ្ពស់៖ គេដាំដំណាំ អចិន្ត្រៃយ៍ ឬ តាមរដូវ ដូចជា៖

ពោត ដំឡូង សណ្ដែក ល្ង...។ល។ កសិករខ្លះទៀត ចិញ្ចឹមសត្វ និង ធ្វើស្រូវប្រដេញទឹក។

•កសិករធ្វើចំការ ឬ កសិករមិនដាំស្រូវ៖

ពួកគេដាំដំណាំផ្សេងៗនៅតាមបណ្ដោយមាត់ទន្លេ ស្ទឹង និងដីទួលនានា ដូចជា ថ្នាំជក់ បន្លែ ផ្កា...។ល។
កសិករទាំងនេះមានការងារបន្ទាប់បន្សំរបស់ពួកគេគឺ ចិញ្ចឹមសត្វ ដាំឈើហូបផ្លែ និងនេសាទ។

•កសិករក្នុងបណ្ដាខេត្តភូមិភាគឦសាន (រតនះគីរី មណ្ឌលគីរី) និងតំបន់​ព្រៃ​ភ្នំនានា ច្រើនធ្វើដំណាំព្រៃដុត មាន ស្រូវ ពោត ដំឡូង និងរុក្ខជាតិ​ផ្ដល់​មើមជាដើម។ ក្រៅពីនេះពួកគេស្វែងរកអនុផលព្រៃឈើ និងបរ​បាញ់​សត្វ។

ក្នុងវិស័យកសិកម្មកម្ពុជា ស្ត្រីបានដើរតួនាទីសំខាន់ណាស់បន្ថែម​លើការ​ងារផ្ទះសំបែង (ដាំបាយ បុក កិនស្រូវ ដងទឹក រកអុស និងថែទាំកូនចៅ)​។ ស្ត្រី ត្រូវដាំដំណាំ ប្រមូលផល មើលថែទាំសត្វពាហនៈ និងត្រូវទៅ​លក់​ផលិត ផលនៅឯទីផ្សារទៀតផង។

កសិកម្មនៅប្រទេសកម្ពុជា - វិគីភីឌា
https://km.wikipedia.org › wiki › កសិកម្មនៅប្រទេសកម្ពុជា
៩ ៣.ទំនាក់ទំនងរវាងការដាំដុះ អាជីវកម្មព្រៃឈើ និងនេសាទ — ... (ដំណាំ និង ការចិញ្ចឹម ...
‎២ ១.ប្រភេទកសិករ • ‎៣ ២.១.ដំណាំស្រូវ • ‎៩ ៣.ទំនាក់ទំនងរវាង...

No comments

Powered by Blogger.