ការរៀបចំប្រព័ន្ធទឹក សម្រាប់ដំណាំត្រប់
ដោយៈ សេង ស៊ីដារ៉ូ
ដំណាក់កាលនេះ គេអាចបញ្ចូលទឹកដោយម៉ាស៊ីនទៅតាមចន្លោះរងក៏បាន ហើយបាញ់ឲ្យជោគក៏បាន ធ្វើយ៉ាងនេះ ដើម្បីឲ្យដីមានសំណើមកាន់តែខ្លាំង ពិសេសគឺនៅរដូវប្រាំង។
ការប្រើប្រាស់ដី៖ ត្រប់ត្រូវការសារធាតុចិញ្ចឹមគ្រប់មុខ គឺវាត្រូវការដីដែលមានជីជាតិច្រើន ដែលជាសមាសធាតុសំរាប់ផ្តល់ដល់ការលូតលាស់ និងមានទិន្នផលខ្ពស់។ ដីធម្មជាតិ ដូចជា ជីកំប៉ុស្តផ្សំលាមកសត្វគ្រប់ប្រភេទ ជីស្រស់ឬជីបៃតង សុទ្ធសឹងជាសមាសធាតុដែលបណ្តាលឲ្យលូតលាស់លឿន និងទន្នផលខ្ពស់។
ជីអាចម៌មាន់គេប្រើកំរិតពី៨-១០តោន/ហត ជីលាមកគោ ក្របី ពី១៥-២០តោន/ហត គឺដាក់នៅពេលដាំដាក់ទា្រប់បាត។ ដំណាំនេះត្រូវការសរធាតុសំខាន់ៗ ដូចជា N, P, K, Ca, S, Fe និងB។
កាលណាកង្វះសារធាតុចិញ្ចឹមទាំងនេះ អាចលេចចេញ នូវសញ្ញាដូចតទៅ៖
១ កង្វះធាតុអាសូត N : ធ្វើឲ្យដើមមែកឈរត្រង់ ស្លឹកខៀវស្រអាប់ ហើយតឿមិនបែកមែក។
២ កង្វះធាតុផូស្វ័រ P: ស្លឹកប្រផេះស្រអាប់ ហើយធ្វើឲ្យស្លឹកឆាប់ប្រែព៌ណទៅជាលឿង ទុំជ្រុះមុនអាយុ ដើមមែកទន់មិនរឹងមាំ។
៣ កង្វះធាតុប៉ូតាស្យូម K និងដែក Fe: ធ្វើឲ្យពណ៌បៃតងនៃត្រួយខ្ចីៗរបស់ស្លឹកក្លាយទៅជាពណ៌លឿងព្រមទាំងលូតលាស់មិនពេញលេញឆាប់ទទួលរងនូវជំងឺផ្សេងៗពិសេសជំងឺផ្សិតលើស្លឹក។
ដំណាំនេះគេប្រើជីច្រើនដំណាក់កាលដូចជា៖ ទ្រាប់បាត ប្រើជី ១៥.១៥.១៥ ចំនួនគក្រ/ ហត ក្រោយដាំរយៈពេល ៧ ទៅ ១០ ថ្ងៃប្រើជីអ៊ុយរ៉េ ៤៦% ចំនួន ៦៥ គក្រ / ហត ដោយលាយទឹកស្រោចឬដាក់ក្បែរគុម្ព ហើយស្រោចទឹកក៏បាន។
រយៈពេលបីអាទិត្យក្រោយដាំ គេដាក់ជីបំប៉នប្រភេទ ១៥ ១៥ ១៥ ចំនួន ២០០ គក្រ/ហត ដោយធ្វើការដាក់ចន្លោះគុម្ព ហើយលុបដីអោយជិតស្រោចទឹកកអោយជោគ។
លើកចុងក្រោយគឺដាក់ជីប្រភេទអ៊ុយរ៉េចំនួន ៨៤ គក្រ លាយជាមួយជីផូស្វាត ( P2O520%) ចំនួន ១០០គក្រ ដើម្បីដាក់លើផ្ទៃដី ១ហិកតា នៅពេលត្រប់ចាប់ផ្តើមប្រមូលផលលើកទីមួយមានរយៈពេល ៦៥ ដល់៧០ ថ្ងៃ ក្រោយដាំ [៣]។
https://kronglungvek.com.kh
http://search.conduit.com/results.aspx?q=crop+management+of+long+bean&Suggest=&stype=
Results&FollowOn=True&SSPV=EB_SSPV&SelfSearch=1&SearchType=SearchWeb&SearchSource=15&ctid=CT3072253&octid=CT3072253
-plant Genetic andBreeding របស់និស្សិតជំនាន់ទី៥
ឆ្នាំទី២ -SEED PROCESSINGAND STORAGE (Copyright © 2004 by Jeffrey H.
McCormack, Ph.D.)
http://en.wikipedia.org/wiki/Vigna_unguiculata_subsp._sesquipedalis
ក្រសូងកសិកម្ម
និងការស្រាវជ្រាវពីនិស្សិត នៅសាកលវិទ្យាល័ភូមិន្ទកសិកម្ម
សៀវភៅដំណាំត្រប់របស់ក្រសួងកសិកម្ម
និង នេសាទ លេខ ១៤៤៥. CAM(SF ) 2005 រ៉េន រដ្ឋា សិស្សកសិកម្ម
( បាត់ដំបង)

Post a Comment