ការរៀបចំដី ដើម្បីសាបគ្រាប់ត្រប់ នៅលើថ្នាលដីខ្សាច់
ដោយ៖ សេង ស៊ីដារ៉ូ
ការសាបនិងថ្នាលដីខ្សាច់៖ ដំបូងត្រូវធ្វើឡាំង ឬកេសដែលមានទទឹង០,៥ម បណ្តោយ១ម ជម្រៅ ៥សម បាតកេសត្រូវមានរន្ធតូចៗ។ យកដីខ្សាច់ម៉ដ្ឋមកដុតសំលាប់មេរោគជាមុនហើយទុកឲ្យត្រជាក់ ទើបចាក់ចូល ក្នុងកេសឲ្យពេញស្រោចទឹកឲ្យជោគបន្ទាប់មកយកគ្រាប់ដែលដុះពន្លកសៗទៅសាបតាមដង្អូរជម្រៅ១សម ចន្លោះ ៥សម ក្រោយសាបហើយត្រូវលប់ដីខ្សាច់នោះពីលើឲ្យជិតគ្របចំបើងពីលើ ហើយស្រោចទឹកឲ្យជោគ ព្រឹក ល្ងាច រយៈពេល២-៣ថ្ងៃអាចបកចំបើនោះចេញ គឺពេលត្រប់ដុះទូល ដីខ្សាច់នោះចេញមក។
ក្រោយពីវាដុះមានសន្លឹកកំណើតពីដំបូង មានអាយុ៧-១០ថ្ងៃ អាចដកកូន ពីកេសដីខ្សាច់ទៅស្ទូងលើថ្នាល ឬកន្ទោងដែលបានបំពេញដោយដីមានជីកំប៉ុស្ត និងអង្កាម។ ការថែទាំ ស្រោចទឹក ស្រោចជី អាចធ្វើឡើងដូចគ្នា និងការសាបថ្នាលធម្មតាដែរ តែការសាប របបនេះប្រើគ្រាប់ពូជចំនួនតិច អាចដាំបានផ្ទៃដីធំ ហើយកូនត្រប់ឆាប់បានទៅដាំ គឺរយៈពេលតែបី អាទិត្យប៉ុណ្ណោះ។
រដូវកាលដាំដុះត្រប់ជាដំណាំមួយដែលលូតលាស់ពេញ១ឆ្នាំ ដោយមិនប្រកាន់រដូវក៏ប៉ុន្តែនៅឭពេល សីតុណ្ហភាពឡើងខ្ពស់ ធ្វើឲ្យត្រប់បន្ថយការចេញផ្កា ឬពេលសំណើមដីមិនគ្រប់គ្រាន់ធ្វើឲ្យត្រប់ផ្លែមិនបានវែង ហើយមានរស់ជាតិល្វីងខារ នៅប្រទេសកម្ពុជាយើង គេបែងចែករដូវដាំដុះជាពីរ គឺ រដូវប្រាំ និងរដូវវស្សា។ នៅតំបន់ទំនាបទន្លេមេគង្គ និងជុំវិញទន្លេសាបការដាំដុះចាប់ផ្តើមពីរដូវទឹកនៅខែតុលា រិច្ឆិកា ដល់ខែកក្កដា និងសីហា នៅតំបន់ខ្ពងរាប និងភ្នំ គឺពីខែឧសភា ដល់ខែវិច្ឆិកា ដែលភាគច្រើនស្រោចស្របដោយទឹភ្លៀង។
ការរៀបចំដី៖ ការរៀបចំដីមានសារៈសំខាន់បំផុតសំរាប់ការដាំ និងដុះលូតលាស់។ ការភ្ជួរឲ្យជ្រៅ រាស់បំបែកដីឲ្យម៉ដ្ឋ និងច្រើនលើក គឺរិតតែធ្វើឲ្យដីធូរមានបន្ទុកខ្យល់គ្រប់គ្រាន់ គឺជួយសម្រួលដល់ការដុះលូតលាស់នូវប្រព័ន្ធឫស ជ្រាបទឹកបានរហ័ស សំរួលឲ្យការស្រូបយកជីជាតិបានល្អ។ ការរៀបចំដីអាចធ្វើទៅបានតាមរបៀបផ្សេងៗគ្នា ដូចជាកាប់នឹង ចប ភ្ជួរនង្គ័ល គោយន្ត ឬត្រាក់ទ័រ ទៅតាមលទ្ធភាព និងទំហំផ្ទៃដី។
ដំបូងត្រូវរាស់ប្រមូលយកស្មៅ និងកាកសំណល់ដំណាំចាស់ ដុតឬយកចេញពីចំការ បន្ទាប់មកភ្ជួរហាលដីរយៈពេល-៧ថ្ងៃ ឲ្យស្មៅងាប់និងផ្តាច់ជីវិតពពួកសត្វល្អិតចង្រៃ ផ្សេងៗនៅក្នុងដិ ក្រោយមកទើបរាស់បំបែកដីឲ្យម៉ដ្ឋនិងកៀឲ្យស្មើ។ ដើម្បីលើករងដាំបានត្រូវភ្ជួរ រាស់ដីឲ្យបាន៣-៤លើក។ ការដាំតាមរបៀបកសិករ គេមិនលើករងឡើយ តែដើម្បីឲ្យងាយស្រោចគេលើករង។ ការលើករងមានសារៈសំខាន់ បំផុតដូចជានៅរដូវវស្សា ការលើករងឲ្យមានខ្ពស់ធ្វើឲ្យទឹក ហូរចេញពីចំការបានរហ័ស។
នៅរដូវប្រាំងករណីរងខ្ពស់ងាយបញ្ចូលទឹក។ រងឬថ្នាល សំរាប់ដាំត្រប់គឺមានទទឹង ១០០សម កំពស់ ២០-២៥សម បណ្តោយតាមលទ្ធភាព ឬសភាពរបស់ដី។
របៀបដាំដុះបន្ទាប់ពីលើករងហើយត្រូវកាប់ជារណ្តៅតាមបណ្តោយរង ឬថ្នាលដាំមួយជួរគឺចន្លោះជួរ១០០-១២០សម ចន្លោះគុម្ព ៧០-៨០សម មួយគុម្ពមួយដើម។ ជម្រៅរណ្តៅដែលកាប់គឺ ៨-១០សម ក្នុងករណីកូនត្រប់សាបលើថ្នាលផ្ទាល់ គេត្រូវស្រោចទឹកកូនត្រប់ឲ្យជោគរយៈពេល២០-៣០នាទីមុនដក ដើម្បីបន្ធូរនូវការដាច់ឫស។
កូនត្រប់ត្រូវដកពីពេលព្រឹក បន្ទាប់មកយកវាទៅដាក់ក្នុងឧបករណ៍ដូចជា កញ្ចើ ល្អី កញ្ឆេ ....។
ហើយស្រោចទឹកឲ្យជោគរក្សាទុកនៅក្រោមម្លប់ ធ្វើឲ្យកូនត្រប់មានសភាពរឹងមាំធន់នឹងកម្តៅថ្ងៃ ក្រោយមកទើបយកទៅដាំនៅពេលរសៀល ចាប់ពីម៉ោង២ រហូតដល់ពេលល្ងាចត្រជាក់ ក្រោយពីដាំភ្លាមត្រូវស្រោចទឹកឲ្យជោគតាមរណ្តៅនីមួយៗ។
http://search.conduit.com/results.aspx?q=crop+management+of+long+bean&Suggest=&stype=
Results&FollowOn=True&SSPV=EB_SSPV&SelfSearch=1&SearchType=SearchWeb&SearchSource=15&ctid=CT3072253&octid=CT3072253
-plant Genetic andBreeding របស់និស្សិតជំនាន់ទី៥
ឆ្នាំទី២ -SEED PROCESSINGAND STORAGE (Copyright © 2004 by Jeffrey H.
McCormack, Ph.D.)
http://en.wikipedia.org/wiki/Vigna_unguiculata_subsp._sesquipedalis
ក្រសូងកសិកម្ម
និងការស្រាវជ្រាវពីនិស្សិត នៅសាកលវិទ្យាល័ភូមិន្ទកសិកម្ម
សៀវភៅដំណាំត្រប់របស់ក្រសួងកសិកម្ម
និង នេសាទ លេខ ១៤៤៥. CAM(SF ) 2005 រ៉េន រដ្ឋា សិស្សកសិកម្ម
( បាត់ដំបង)

Post a Comment