ត្រប់ជាប្រភេទដំណាំមួយ អាចដាំបានលើដីគ្រប់ប្រភេទ
ដោយៈ សេង ស៊ីដារ៉ូ
យ ដីឥដ្ឋមធ្យម និងដីឥដ្ឋ។
ប្រភេទដីដែលសមស្របសំរាប់ដំណាំនេះ គឺដីឥដ្ឋល្បាយ និងដីល្បាយខ្សាច់ ធ្វើឲ្យត្រប់ទទួលបានទិន្នផល ខ្ពស់។ ប៉ុន្តែដីសំរាប់ដាំត្រប់ គួរតែស្រទាប់ដាំដុះជ្រៅ និងpH ចាប់ពី៥,៥-៦,០ ទើបល្អប្រសើរជាងដី ដែល មានស្រទាប់ដាំដុះរាក់ pH ទាបជាង៥ ឬខ្ពស់ជា៨ វាតែងតែ ធ្វើឲ្យត្រប់ជួបប្រទះនូវបញ្ហាជំងឺ កង្វះសារធាតុ ចិញ្ចឹមលើផ្លែ។
បច្ចេកទេសដាំដុះ
១ ការជ្រើសរើសពូជ៖ ដំណាំត្រប់ក៏ដូចជាដំណាំដទៃទៀតដែរ ការជ្រើសរើសពូជមានសារៈសំខាន់បំផុតគឺ សំដៅទៅលើការលូតលាស់ និងឲ្យផល។ ពូជត្រូវដឹងប្រភពត្រឹមត្រូវ ប្រភេទពូជបង្កាត់មានជំនាន់ Hybride F1 ឬពូជបង្កាត់សេរី (OPV) ដែលហៅថា ពូជក្នុងស្រុកមានអាយុកាល ដុះលូតលាស់សមស្របនិងតំបន់ដាំដុះព្រមទាំង ពេញនិយមប្រើប្រាស់។ គ្រាប់ពូជមានសុខភាពល្អ ភាពសុទ្ធ ការកំណត់
ប្រើជាក់លាក់។
២ ការសាបកូននិងការថែទាំកូនត្រប់៖ គ្រាប់ត្រប់តូចល្អិត សំប៉ែត សំបករឹង ហើយក្រាស់ ជាទូទៅចំនួន២៥០គ្រាប់ ឲ្យទម្ងន់១ក្រាម។ដើម្បីដាំលើផ្ទៃដី១ហិចតាគេត្រូវប្រើគ្រាប់ពូជចំនួន ៣៧៥-៥០០ក្រាម។ មុននឹងសាបគ្រាប់ពូជត្រូវយកមកសំអាតជាមុនសិនបន្ទាប់មកយកទៅដាក់ហាលថ្ងៃរយៈពេល១-២ម៉ោង ក្រោយមកទៀតយកទៅត្រាំទឹកក្តៅឧណ្ហៗរយៈពេល១៥-២០នាទី ទើបត្រាំទឹកត្រជាក់ធម្មតាមួយយប់ ក្រោយមកយកទៅផ្អាប់ពីយប់ នៅពេលគ្រាប់ត្រប់ដុះពន្លកសៗ ដំបូងអាចយកទៅសាបឬដាក់ក្នុងកន្ទោងក៏បាន។
៣ វិធីសាប និងថ្នាលធម្មតា៖ ដំបូងត្រូវរកទីតាំងថ្នាលសាបគឺ ស្រឡះ ដីទួលស្រស់ទឹក មានជីជាតិល្អ បន្ទាប់មកត្រូវកាប់ហាលដីឲ្យស្ងួត ទើបលើករងឲ្យបានត្រឹមត្រូវ ដីលើរង គឺត្រូវឲ្យម៉ដ្ឋល្អកៀរឲ្យស្មើ (ធ្វើដំបូលប្រក់ពេលមានភ្លៀង) ទើបយកជីប្រភេទស៊ុពែផូស្វាតមកបាចពីលើចំនួន១៥០ក្រាម សម្រាប់ផ្ទៃថ្នាល១០ម៉ែត្រការេ ១៥ ១៥ ១៥ ចំនួន២០០ក្រាម បន្ទាប់មករាស់លុបជីទាំងនោះឲ្យកប់ជ្រៅក្នុងដី។
ការសាបគ្រាប់ពូជត្រូវធ្វើឡើងជាបន្ទាន់ ដោយសាបឲ្យរង្វើលល្មម ក្រោយសាបហើយត្រូវរោយកំទេចចំបើង ចិញ្រ្ចាំខ្លីៗពីលើតាមក្រោយដើម្បីការពារសំណើមដី បន្ទាប់មកស្រោចទឹកឲ្យជោគ ហើយស្រោចសូលុយស្យុង ថ្នាំផ្សិត ដូចជា Mancozeb ការពារជំងឺរលួយកូនឈ្មោះ Damping off នៅពេលវាដុះថ្មីៗ។ ការស្រោចទឹក ដកស្មៅ និងជីបំប៉នដីត្រូវធ្វើឡើងជាប្រចាំ ដើម្បីឲ្យកូនដំណាំលូតលាស់ល្អ ក្រោយពីសាបរយៈពេល ៣-៤អាទិត្យ អាចយកមកទៅដាំបាន។
kronglungvek.com.kh
http://search.conduit.com/results.aspx?q=crop+management+of+long+bean&Suggest=&stype=
Results&FollowOn=True&SSPV=EB_SSPV&SelfSearch=1&SearchType=SearchWeb&SearchSource=15&ctid=CT3072253&octid=CT3072253
-plant Genetic andBreeding របស់និស្សិតជំនាន់ទី៥
ឆ្នាំទី២ -SEED PROCESSINGAND STORAGE (Copyright © 2004 by Jeffrey H.
McCormack, Ph.D.)
ក្រសូងកសិកម្ម
និងការស្រាវជ្រាវពីនិស្សិត នៅសាកលវិទ្យាល័ភូមិន្ទកសិកម្ម
សៀវភៅដំណាំត្រប់របស់ក្រសួងកសិកម្ម
និង នេសាទ លេខ ១៤៤៥. CAM(SF ) 2005 រ៉េន រដ្ឋា សិស្សកសិកម្ម
( បាត់ដំបង)

Post a Comment