Header Ads

សីតុណ្ហភាពត្រជាក់ ធ្វើឲ្យប្រដាប់បន្តពូជញីរបស់ត្រប់ មិនទទួលយក​លំអងផ្កាឈ្មោល ក្នុងពេលបង្កកំនើត

 ដោយៈ សេង ស៊ីដារ៉ូ


លក្ខខណ្ឌអាកាសធាតុៈ

ដំណាំត្រប់គ្រប់ប្រភេទឆាប់ទទួលរងនូវអំពើអាកាសធាតុ ជាពិសេស នៅ​​ពេលសីតុណ្ហភាពត្រជាក់ សំណើមបរិយាកាសខ្ពស់ វាធ្វើឲ្យឥទ្ធិ​ពលនៃការបន្តពូជ ប្រដាប់បន្តពូជញី មិនទទួលយកលំអងផ្កាឈ្មោល ក្នុងពេលវេលាដែលបង្កកំនើត ប៉ុន្តែសីតុណ្ហភាពមធ្យម ហើយរយៈពេ
លវែងក្នុងរដូវដាំដុះធ្វើឲ្យត្រប់ទទួលបានជោគជ័យលើការងារផលិត
កម្ម។

ចំពោះប្រភេទនៃពូជ មានអាយុកាលលូតលាស់វែងអាចមានកំរិតធន់​ទ្រាំ និងបន្សាំបានល្អក្នុងលក្ខខណ្ឌអាកាសធាតុប្រែប្រួលខ្លាំង។

នៅពេលយប់ត្រជាក់ ហើយពេលថ្ងៃក្តៅរយៈពេលខ្លី ធ្វើឲ្យត្រប់បាត់បង់​ទិន្នន័យច្រើន។

ប្រសិនបើសីតុណ្ហភាពមធ្យមប្រចាំថ្ងៃចន្លោះពី១៨-២៥អង្សាសេ ធ្វើឲ្យ​ការដុះលូតលាស់ និងទិន្នផលខ្ពស់ជាទីបំផុត គឹដុះលូតលាស់លឿន ផ្កាចេញស្រុះគ្នាល្អកំរិតបន្តពូជ និងការលូតលាស់បានល្អ។

នៅពេលសីតុណ្ហភាពឡើងខ្ពស់ពី៣០-៣៣ អង្សាសេ និងមានខ្យល់​បក​ខ្លាំងក្នុងអំឡុងពេលត្រប់ចេញផ្កា វាធ្វើឲ្យមានឥទ្ធិពលអាក្រក់ដល់ផ្កា ហើយ​លទ្ធផលទិន្នន័យថយចុះក៏កាន់តែខ្លា។ គ្រាប់ពូជដុះពន្លកបានល្អ គឺជាមធ្យម២៥ អង្សាសេ។

https://kronglungvek.com.kh


No comments

Powered by Blogger.