ត្រប់មានប្រភពកំណើតនៅតំបន់អាស៊ីដូចជា៖ នៅប្រទេសចិន ឥណ្ឌា និងទ្វិបអាហ្រិ្វក ប៉ុន្តែ ក្រោយមករីករាលដាលដល់ទ្វិបអាមេរិក និងពេញពិភពលោក
ដោយៈ សេង ស៊ីដារ៉ូ
នៅឆ្នាំ១៧៥៣ ក្រុមអ្នកវិទ្យាសាស្រ្ដជាច្រើនបានកំណត់ ប្រភេទរុក្ខជាតិនេះនៅក្នុងគ្រួសារ (សូឡាណាសេ) លំដាប់សូឡានូម។ ហើយមានឈ្មោះវិទ្យាសាស្រ្តហៅថា Solanum Melongena L. ប៉ុន្តែវាក៏មានឈ្មោះផ្សេងៗទៀតជាច្រើនដូចជា នៅឆ្នាំ ១៧៧៥ អ្នកវិទ្យាសាស្រ្ត ឈ្មោះ Forsskal បានអោយឈ្មោះថា Solanum Caglans និងនៅឆ្នាំ១៨៥២ អ្នកប្រាជ្ញឈ្មោះ Dun Dunal បានអោយឈ្មោះថា Solanum Pressum។
នៅក្នុងប្រភេទដំណាំត្រប់មានច្រើនប្រភេទដូចជា៖
១ ត្រប់ពុតញង៖ ឈ្មោះវិទ្យាសាស្រ្ដហៅថា Solanum Tovum Swarte ឈ្មោះធម្មតាហៅថា Bitter Egg Plant ។
២ ត្រប់ស្រួយត្រប់ខារ ឬ ត្រប់ពងមាន់ ៖ ឈ្មោះអ្នកវិទ្យាសាស្រ្ដហៅថា Macrocarpon ឈ្មោះធម្មតាអាចហៅថា Bitter Egg plant បានដែរ ។
៣ ត្រប់ក្រាំងរមាស ឬ ត្រប់សណ្ដាយ ៖ មានឈ្មោះវិទ្យាសាស្រ្ដហៅថា Solanum melongena មានឈ្មោះធម្មតាហៅថា Egg plant ឬត្រប់សណ្ដាយ ឬត្រប់ក្រាំងរមាស ដែលមានផ្លែសំប៉ែត ឬមូលតែពណ៌ប្រផេះ ឬ បៃតង។ ជាទូទៅគេពិនិត្យឃើញមានចំនួន ២២ប្រភេទនៃក្រុម Solanum នៅក្នុងប្រទេស ឥណ្ឌា ។
តាមការស្រាវជ្រាវបានបង្ហាញថា ក្រុមនេះមានប្រភពកំណើតនៅតំបន់អាស៊ីដូចជា៖ នៅប្រទេសចិន ឥណ្ឌា និងទ្វិបអាហ្រិ្វក។ ប៉ុន្ដែក្រោយមករីករាលដាលដល់ទ្វិបអាមេរិក និងពេញពិភពលោក ជាពិសេសនៅតាមតំបន់សីតុណ្ហភាពក្ដៅ។
នៅប្រទេសកម្ពុជាយើង ត្រប់ជាប្រភេទបន្លែមួយ៉ាងសាមញ្ញ ដែលប្រជាជនគ្រប់គ្នាតាមបណ្ដោយទន្លេមេគង្គ និងតំបន់ផ្សេងៗទៀតជាច្រើនតែដាំជាលក្ខណះសួនបន្លែចំរុះ។
https://kronglungvek.com.kh

Post a Comment