ពពាយ(Wingel Bean)
ដោយៈ សេង ស៊ីដារ៉ូ
ពពាយចាត់ទុកក្នុងពពួកសណ្តែកដែរ ដោយពាក្យអង់គ្លេសហៅថា Wingel Bean ឬសណ្តែកជ្រុងនោះឯង ពពាយជ្រុងមិនចេះខ្វះទេនៅលើទីផ្សារ ដោយយើងអាចទិញបានក្នុងតំលៃថោកក្នុងរដូវភ្លៀង។ ដោយសារវា មានជ្រុងបួន ទើបប្រទេសខ្លះហៅវាថាFour Angel Bean ទៀតផង។
ទោះជាយ៉ាងណាក៏ដោយ ពពាយជ្រុងគឺជាបន្លែដែលមានគុណប្រយោជន៍ផ្នែកអាហារច្រើន ដូចជាហ្វូស័រ វីតា មីនB1 វីតាមីន C និងប្រូតេអ៊ីន ឈ្មោះ Lectins ដែលមានប្រយោជន៍ជួយផលិតប្រព័ន្ធការងាររាងកាយ ព្រមទាំងមានអាស៊ីដមួយប្រភេទជួយទប់ទល់ជម្ងឺមុន និងរោគសើស្បែកមួយចំនួន។
ការបរិភោគពពាយជ្រុង គួរជ្រើសរើសពពាយណាដែលនៅខ្ចីមិនទាន់មានគ្រាប់ ព្រោះក្នុងពពាយឆៅមានសារធាតុម្យ៉ាង ដែលអាចរារាំងដល់ការលូតលាស់នៃរាងកាយ។ ពពាយជ្រុងសំបូរប្រូតេអ៊ីន និងវីតាមីន E ដែលជា សារធាតុប្រឆាំងអុកស៊ីដកម្ម ជួយពន្យាភាពជ្រីវជ្រួញ។
គុណសម្បត្តិដទៃទៀតរបស់ពពាយជ្រុង គឺប៉ូវរាងកាយ បំបាត់ភាពល្ហិតល្ហៃ ធ្វើអោយអ្នកជម្ងឺធូរស្រាលពីគ្រុន មានភាពស្វាហាប់ស្រស់បស់។
ប្រហែលជាគុណសម្បត្តិទាំងអស់នេះហើយទេដឹង ដែលគេចាត់ទុកវាថាជា ម្ចាស់ក្សត្រីនោះ។
ក្រៅពីពីសណ្តែកទាំងបីប្រភេទខាងលើនេះ សណ្តែកដទៃទៀតក៏សុទ្ធសឹងជាប្រភេទប្រូតេអ៊ីន និងសារធាតុអា ហារមានប្រយោជន៍ចំពោះរាងកាយ ដែលយើងមិនគួរមើលរំលងដែរ។
ដកស្រង់ចេញពីសៀវភៅ បន្លែផ្លែឈើ អាហារសំរាប់សុខភាព។

Post a Comment