វិសាស្ត្រការពារជម្ងឺ និងសម្អាតស្មៅមុននឹងដំណាំត្រប់
ដោយៈ សេង ស៊ីដារ៉ូ
ការដាំដុះលក្ខណទីផ្សាធំៗ គេមិនរាស់យកស្មៅចេញទេ គេប្រើថ្នាំសំលាប់ស្មៅតែម្តង ដែលមានថាឈ្មោះ Glyphosate ឬ Glycine ៤៨១ហិកតា ផ្ទៃដីប្រើ ២.៥លីត្រតែប៉ុណ្ណោះ។
វិធីប្រើគឺកំរិត ៦០ និង ៧០ cc លាយជាមួយទឹក២០លីត្រ បាញ់លើផ្ទៃដី ២០០ម២ ក្រោយបាញ់បានរយៈពេល៧ថ្ងៃ ទើបចាប់ផ្ដើមរាស់ប្រមូលផ្តុំយកស្មៅចេញហើយភ្ជួរហាលដី។ វិធីសាស្រ្តធ្វើដោយប្រើចបគឺ ក្រោយដាំបានរយៈពេល២អាទិត្យ គេត្រូវជ្រំជ្រោយដីអោយផុសល្អ ហាលដី២ថ្ងៃទើបពូនរងឡើងវិញ ដើម្បើអោយស្មៅចង្រៃងាប់។ លើកទី២ គេអាចជំរះយកស្មៅចេញតែមិនជ្រំជ្រោយដីឡើយ។
អំពីជំងឹ និងវិធានការការពារ
ត្រប់ជាប្រភេទដំណាំមួយដែលទទួលរងការបំផ្លាញពីជំងឺផ្សិត ដូច ដើម ស្លឹក ឬស និងផ្លែ។ ជំងឺរលួយគល់ត្រប់៖ ឈ្មោះ (Damping off Pytmium SPP Rhizoc tonia Spp) តាមធម្មតា ជំងឺផ្សិតតែងតែកើតឡើងដោយលក្ខខណ្ឌអាកាសធាតុនិងបណ្ដាលមកកត្ដាពីសំណើមដី។
ប្រភេទជំងឺរលួយកូនត្រប់ឈ្មោះ DarnPing off នេះ គឺបំផ្លាញកូនត្រប់ទើបនឹងដុះរហូតដល់កូនត្រប់មានសន្លឹកពិត លក្ខណៈពិសេសរបស់វា
គឺ បណ្ដាលមកពីដីដែលមានមេរោគ។
វិធានការការពារ ត្រូវបាចកំបោរចំនួន ២៥០ ទៅ ៣៥០ គក្រ ក្នុង១ហត ហើយភ្ជួរលុបរយៈពេលពីរសប្ដាស៍ ទើបរៀបចំដីដាំបាញ់ផ្សិតដូចជា Mancozed Maned ឬ Captan មួយអាទិត្យម្ដងៗ ចាប់ពីសាបរហូតដល់ត្រប់ចេញផ្កា និងផ្លែ។
https://kronglungvek.com.kh

Post a Comment