Header Ads

ចិន និងភូមិភាគអាស៊ីខាងត្បូង

ដោយៈ សេង ស៊ីដារ៉ូ

តាំងពីបុរាណកាលមក ប្រទេសចិនរមែងចាត់ទុកអាស៊ីខាងត្បូងថា ជា​ភូមិ​ភាគមួយដែលមានអារ្យធម៌ខ្ពស់ខ្ពង់ តាមពិនទៅក្រៅពីដែនដី​ទីបេ​មួយចេញ ចិនមិនដែលបានកាន់កាប់អាស៊ីខាងត្បូង ដូចដែលខ្លួន​ធ្វើ​នៅអាស៊ីបូ ព៌ា នៅប៉ែកខាងជើងនៃអាស៊ីអាគ្លេយ៍ឡើយ។

ជាមួយអាស៊ីខាងត្បូង ចិនបានត្រឹមធ្វើការផ្តោះប្តូរនៅលើវិស័យវប្បធម៌ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកទេសតែប៉ុណ្ណោះ។
នៅសតវត្សទី១៩ ទំនាក់ទំនងរវាងចិន និងអាស៊ីខាងត្បូងបានស្គាល់​ការ​ប្រែប្រួលខ្លាំងជាមួយនឹងការចូលមក ដល់ភូមិភាគនេះ របស់បស្ចិម​ប្រ​ទេស ដូចយ៉ាងពួកអង់គ្លេស ដែលមកត្រួតត្រាឥណ្ឌា កាន់កាប់នេប៉ាល់ និង ទីបេ។ នៅក្នុងបរិបទប្រវត្តិសាស្ត្រសម័យនោះ ចិននិងអាស៊ី​ខាង​ត្បូង​ដែលត្រូវពួកបរទេសត្រួតត្រា និងកាន់ កាប់ជាន់ឈ្លីដូចគ្នា ចាប់​ផ្តើមមានស្មារតីសាមគ្គីរួបរួមគ្នាតាមផ្លូវចិត្តប្រឆាំងពួកអាណានិគមនិ
យម។
ក្រោយមកទៀត នៅពេលដែលកងទ័ពជប៉ុន ចូលឈ្លានពានអាស៊ី និង​លុកលុយទៅដល់ដល់មាត់ទ្វារនៃប្រ ទេសឥណ្ឌា សាមគ្គីភាព​រវាងចិន និងអាស៊ីខាងត្បូងរឹងរឹតតែម៉ាំ ហើយប្រយោជន៍​រវាង​ពិ​ភពទាំងពីរ​ក៏រឹត​តែខិត ចូលជិតគ្នា។ ក៏ប៉ុន្តែនៅទីបំផុត ក្រោយសង្គ្រាម​លោកលើកទីពីរ ចិននិងអាស៊ីខាងត្បូងចែកផ្លូវគ្នាដើរ បាន ឃ្លាតឆ្ងាយពីគ្នាវិញ ពីព្រោះ​ចិន​​ក្លាយជារបបកុម្មុយនីស្ត ឯនៅអាស៊ីខាងត្បូងវិញ ប្រទេសខ្លះជ្រើស​យករបប សង្គមនិយមសេរី និងខ្លះទៀតរបបមូលធននិយមរបស់ពួក​គហបតី។
ឯកសារយោងៈ ភូមិសាស្ត្រនយោបាយប្រទេសចិន ដោយលោក ហ្សង់ ហ្វ្រង់ស័រ តាន់។

No comments

Powered by Blogger.