Header Ads

កូរ៉េខាងជើង ពឹងពាក់ចិន ដើម្បីទប់ទល់និងបស្ចឹមលោក ពិសេស​អាមេរិក និងដើម្បីទ្រទ្រង់សេដ្ឋកិច្ចនៃប្រទេសខ្លួន

ដោយៈសេង ស៊ីដារ៉ូ

នៅចុងឆ្នាំ២០០៧នេះ បញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងហាក់ដូចជាជិត​ចេញ​រួចហើយពីភាពទាល់ច្រកគឺ

ទីមួយ ពីព្រោះអាមេរិកដក​ខ្លួន​ចេញមិន​រួចពីសង្គ្រាមអាហ្គានីស្ថាន និង​ពីសង្គ្រាមអ៊ីរ៉ាក់ មិនអាចទៅធ្វើសឹករំលំ របបកូរ៉េខាងជើង​បានឡើយ។

ទីពីរ ពីព្រោះសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើងបង្ខំអាមេរិឲ្យ​បន្ទន់​គោលជំហរ។

ទីបី ចិនបង្ខំឲ្យកូរ៉េខាងជើងទទួលសម្បទានរបស់អាមេរិក និងឈប់បង្ក​បញ្ហាត​ទៅទៀត។ ចង់ឬមិនចង់ របប នយោបាយកូរ៉េខាងជើងគ្មាន​ជម្រើ​​សអ្វីផ្សេងក្រៅពីបន្តពឹងពាក់ប្រទេសចិនតែប៉ុណ្ណោះ។
កូរ៉េពឹងពាក់ចិន ដើម្បីបន្តទប់ទល់នឹងអរិភាពពីសំណាក់បស្ចឹមលោក ពិសេសអាមេរិក។ ពឹងពាក់ចិន ដើម្បីទ្រ ទ្រង់សេដ្ឋកិច្ចនៃប្រទេស ពី​ព្រោះកូរ៉េខាងជើងត្រូវការជំនួយថវិកា ស្បៀងអាហារ និងថាម ពល ពី​ចិន។ ពឹងពាក់ចិន ពីព្រោះតទៅថ្ងៃមុខកូរ៉េខាងជើង និងច្បាស់ជាជ្រើស​យកគំរូអភិវឌ្ឍន៍របស់ចិន នោះគឺបើកជំហរសេរីភាពសេដ្ឋកិច្ច ផ្ទុយទៅ​វិញបំបិទសិទ្ធិនយោបាយ និងបន្តឲ្យមានគណបក្សតែមួយ គឺបក្សកុម្មុយ​នីស្ត។

តាំងពីឆ្នាំ២០០៣មក ចិនបន្តបង្កើតទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជ​កម្មជាមួយកូរ៉េខាងជើង។ ប្រទេសជិត ខាងទាំងពីរចុះហត្ថលេខាទទួល​កិច្ចសន្យាមួយចំនួន ដែលគិតជាទឹកប្រាក់មានប្រមាណ ៣០០០លាន​ដុល្លារ ក្នុងឱកាសទស្សនកិច្ចរបស់ប្រធានាធិបតីចិន ហ៊ូ ជិនតាវ ទៅកូរ៉េ​ខាងជើង នៅខែតុលា ឆ្នាំ២០០៦។ ទន្ទឹមជាមួយគ្នានេះ ចិនបន្តសាង​សង់ឲ្យកូរ៉េខាងជើង ហេដ្ឋារចនាសម្ព័ន្ធ ដូចជាថ្នល់កៅស៊ូ និងផ្លូវដែក ជាពិសេសនៅ តំបន់បណ្តោយជាយដែន។

បើសិនជាពិភពលោកនៅតែស្អប់ និងខ្លាចកូរ៉េខាងជើងដូចសព្វថ្ងៃតទៅ​ទៀត ប្រទេសនេះ នឹងនៅតែមិនអាចលូតលាស់ទៅមុខ​លឿនរហ័ស​បាន​ឡើយ។ ក៏ប៉ុន្តែឥរិយាបថវិជ្ជមាន ឬអវិជ្ជមានរបស់ពិភពលោក ក៏អាស្រាយទៅលើមារយាទរបស់ថ្នាក់ដឹកនាំកូរ៉េខាងជើងដែរ។

ឧទាហរណ៍ៈ ចិនក៏ជាកុម្មុយនីស្ត វៀតណាមក៏ជាកុម្មុយនីស្ត ហើយ​កូរ៉េ​ខាងជើងក៏ជាកុម្មុយនីស្តដូចគ្នា តែហេ តុអ្វីបានជាសហគមន៍​អន្តរ​ជាតិ​រាប់​រកចិន និងវៀតណាម តែបែរខ្នងដាក់កូតរ៉េខាងជើង?
នៅចុងឆ្នាំ២០០៧ នេះ នាពេលដែលបញ្ហានុយក្លេអ៊ែរកំពុងឃ្លាតចេញ​បណ្តើរៗពីឧបទ្វីបកូរ៉េខាងជើង ថ្នាក់ដឹកនាំកូរ៉េខាងជើង បានបង្រឹង​ទំ​នាក់​​ទំនងជាមួយមិត្រ ចិន វៀតណាម និងកម្ពុជា។
ឯកសារយោង ភូមិសាស្ត្រនយោបាយប្រទេសចិន ដោយលោក ហ្សង់ ហ្វ្រង់ស័រ តាន់។

No comments

Powered by Blogger.