Header Ads

សហគមន៍អន្តរជាតិថា កូរ៉េខាងជើងលួចផលិតគ្រាប់បែកបរមាណូ

ដោយៈ សេង ស៊ីដារ៉ូ


តាំងពីឆ្នាំ២០០២មក ឧបទ្វីបកូរ៉េជាតំបន់ប្រកបដោយអស្ថិរភាព ពីព្រោះសហគមន៍អន្តរជាតិសង្ស័យថា កូរ៉េ ខាងជើងលួចផលិត​គ្រាប់បែកបរមាណូ។ ក្តីសង្ស័យបានលក្លាយជាការពិតនៅខែតុលា ឆ្នាំ២០០៦ នាពេល ដែលកូរ៉េខាងជើងសាកល្បងអាវុធនុយក្លេអ៊ែរ ជាលើកទីមួយបង្អស់របស់ខ្លួន។

ព្រឹត្តិការណ៍ដ៏គួរឲ្យតក់ស្លុតនេះ បានផ្តើមធ្វើឲ្យទំនាក់ទំនងរវាងចិន និង​កូរ៉េខាងជើង ស្គាល់ភាពរអាក់រអួល។ មូលហេតុគឺ មកពីប៉ុន្មានឆ្នាំចុង​ក្រោយនេះ ចិនចេញមុខរៀបចំកិច្ចចរចាប្រាំមួយភាគីរវាងអាមេរិ ចិន រុស្ស៊ី ជប៉ុន និងកូរ៉េទាំងពីរ ដើម្បីដោះស្រាយវិបត្តិនុយក្លេអ៊ែរ​កូរ៉េខាង​ជើង។ ហើយចិនចេញមុខធានាថា ខ្លួនអាច បញ្ចុះបញ្ចូលកូរ៉េខាងជើង​ឲ្យលះបង់ចោលបាននូវមហិច្ចតានុយក្លេអ៊ែរ។ នៅក្នុងន័យនេះ គឹការ​សាកល្បងអវុ ធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ស្តែងឲ្យឃើញថា​នូវបរា​ជ័យនៃការទូតចិន និងធ្វើឲ្យចិនបាកមុខ។

តាមពិត ចិនមិនចង់ឲ្យមានឡើយអាវុធនុយក្លេអ៊ែរនៅក្នុងឧបទ្វីបកូរ៉េ ពីព្រោះចិនខ្លាចបញ្ហាកម្មវិធីនុយក្លេអ៊ែរ របស់កូរ៉េខាងជើង នាំឲ្យអាមេ​រិក​ចូលមកលូកដៃកាន់តែជ្រៅនៅក្នុងតំបន់ និងនាំឲ្យជប៉ុនព្រមទាំងតៃ​វ៉ាន់កើត មានមហិច្ចតាចង់ផលិតអាវុធនុយក្លេអ៊ែរដែរ។

ចំពោះថ្នាក់ដឹកនាំកូរ៉េខាងជើងវិញ ការបង្កើតអាវុធនុយក្លេអ៊ែរ ឲ្យទាល់​តែ​បាន គឹជាការមួយចាំបាច់។ អាវុធនុយក្លេអ៊ែរ និងខ្ទប់មិនឲ្យអាមេរិក​ចូលមកធ្វើសង្គ្រាមរំលំរបបន យោបាយកុម្មុយនីស្តរបស់គេនៅទីក្រុង​ព្យុង​យ៉ាងបាន និងចាំបាច់ទៀត ពីព្រោះអាវុធនុយក្លេអ៊ែរ ជាមធ្យោបា យកៀបសង្កត់មួយ ដើម្បីបង្ខំឲ្យអាមេរិកទទួលលក្ខខ័ណ្ឌរបស់កូរ៉េ​ខាង​ជើង​​នៅលើតុចរចា។ ឯកសារយោង ភូមិសាស្ត្រនយោបាយប្រទេសចិន ដោយលោក ហ្សង់ ហ្វ្រង់ស័រ តាន់។

https://kronglungvek.com.kh

No comments

Powered by Blogger.