Header Ads

សណ្តែកជាប្រភពប្រូតេអ៊ីនដ៏សំខាន់

ដោយៈ សេង ស៊ីដារ៉ូ


ដើម្បីសុខភាពល្អប្រសើរ អ្នកជំនាញផ្នែកម្អូបអាហារបានណែនាំ​អោយ​មនុស្ស​ទូទៅបរិភោគប្រូតេអ៊ីន ដែលបា នពីសាច់សត្វក្នុងបរិមាណស្មើរ​គ្នា នឹងប្រូតេអ៊ីនបានមកពីបន្លែរុក្ខជាតិ។


ថ្ងៃនេះសូមនាំមកជូនមិត្តអ្នកអាននូវ ប្រភេទប្រូតេអ៊ីនដ៏សំខាន់ គសណ្តែក។

សណ្តែកកួរ(Long Bean)

ក្នុងចំណោមសណ្តែកទាំងអស់ សណ្តែកកួរត្រូវបានគេស្គាល់ច្បាស់ជាង​គេ​បំផុត។ សណ្តែកកួរនេះមានឈ្មោះ ជាភាសាអង់គ្លេសថា Long Bean ឬ Yard Long Bean ដែលមានន័យថា ជាសណ្តែកវែងនេះឯង ព្រោះវា មានប្រវែងជាង ៣០សង់ទីម៉ែត្រឡើងទៅ។

សណ្តែកកួរមានភាពស្រួយ សំបូរដោយសរសៃអាហារដែលងាយស្រួល​រំលាយ ហើយនៅពេលយើងបរិភោគ ធ្វើជាអាហារ វាអាចជួយកាត់​បន្ថយ​កូឡេស្តេរ៉ូលនៅក្នុងឈាម។

ប្រសិនបើយើងហូបវាស្រស់ៗវាមានវីតាមីន C ជាច្រើន និងជួយអោយ​រាង​កាយ​ស្រូបយកធាតុដែកបានល្អ។ ដកស្រង់ចេញពីសៀវភៅ បន្លែផ្លែឈើ អាហារសំរាប់សុខភាព។

No comments

Powered by Blogger.