Header Ads

ក្រូចឃ្វិចបណ្តុះសក់ សំបូរទៅដោយវីតាមីន C

ដោយៈ សេង ស៊ីដារ៉ូ


ក្រូចឃ្វិច ពុំមែនគ្រាន់តែជាផ្លែឈើសំបូរទៅដោយវីតាមីន C ប៉ុណ្ណោះទេ តែសំបករបស់វាដែលយើងនឹកស្មាន ថាគ្មានប្រយោជន៍ បែរជាអាច​ជួយ​បណ្តុះសក់បាន ទៀតផង។ មិនមែនជាកានិយាយលេងសើចឡើយ សំ​បក ក្រូចឃ្វិចពិតជាអាចជួយដល់អ្នកក្រខ្សត់សក់មែនណា+។


បើមិនជឿចូរសាកល្បងយករូបមន្តនេះទៅប្រើដោយខ្លួនឯង ឬយកទៅ​អោយមនុស្សក្បែរខ្លួន ដែលមានបញ្ហារុះរោយសក់ប្រើក៏បាន។

យើងទិញក្រូចឃ្វិចមកបកយកសាច់បរិភោគ ដើម្បីបង្កើនវីតាមីនC នៅ​ក្នុង​ខ្លួន ហើយយកសំបកវាមកច្របាច់ទឹកដាក់ត្រង់​បរិវេណដែលមាន​សក់ជ្រុះ។

អ្នកណាមានសក់ជ្រុះច្រើនត្រូវឧស្សាហ៍ច្របាច់ទឹកសំបកក្រូចឃ្វិច ដាក់​អោយច្រើនបន្តិច ប្រសិនបើមានអារម្មណ៍ថា ផ្សាស្បែកក្បាលនោះ សូម​កុំ​អាលភ្ញាក់ផ្អើល តែត្រូវបន្តប្រើ ទឹកសំបកក្រូចឃ្វិចលើ កន្លែងទំនេរ​សក់​បន្តែម អោយបាន១៥ថ្ងៃ អ្នកនឹងបានឃើញពន្លកសក់ថ្មីចាប់ផ្តើមដុះ ឡើង​វិញជាមិនខាន។

ក្រៅពីនេះសំបកក្រូចឃ្វិចថែមទាំងជួយកំចាត់ក្លិនក្បាល និងជួយកាត់​បន្ថយ​ញើ​សត្រង់បរិវេណក្បាលដែល គ្មានសក់ទៀតផង។

មិនបាច់ចំណាយប្រាក់ មិនពិបាកធ្វើ ហេតុអីក៏អ្នកមិនសាកល្បង ដើម្បី​អោយសក់វិលត្រឡប់មកដុះលើក្បាល អ្នកម្តងទៀត ដោយសំបក​ក្រូច​ឃ្វិចទៅ! ដកស្រង់ចេញពីសៀវភៅ បន្លែ ផ្លែឈើ អាហាសម្រាប់សុខ​ភាព រក្សាសិទ្ធិដោយ លោក ស៊ឹង ណាហុង។

No comments

Powered by Blogger.