Header Ads

ចង្រិតសម្បូរច្រើនក្នុងខេត្តក្រចេះ ដែលមានតម្លៃថ្លៃនៅក្នុងទីផ្សារ

ខេត្តក្រចេះ

ដោយៈ សេង ស៊ីដារ៉ូ



សត្វចង្រិតភាគច្រើនសម្បូរនៅក្នុងរដូវវស្សាធ្លាក់ភ្លៀង យើងមិននិយាយ​ទៅដល់ការចិញ្ចឹមចង្រិតរបស់ប្រជាពលរដ្ឋឡើយ។នៅក្នុងខែវិច្ឆិកា ធ្នូ ជា​​រដូវចង្រិតពងរហូតដល់ខែមិថុនា ដែលជារដូវភ្លៀងចង្រិត​ចាប់ផ្តើម​ចេញរកស៊ីនាពេលរាត្រី។

ជាឱកាសដែលប្រជាពលរដ្ឋ អាចចាប់ចង្រិតរស់បានតាមរយៈការប្រើ​ភ្លើង ដាក់តាមវាលស្រែនិងធ្វើអាងដោយប្រើក្រណាត់ប្លាស្ទិច នៅពេល​ដែលចង្រិតហើរមកប៉ះក្រណាត់ប្លាស្ទិចនឹងធ្លាក់ចូលទឹកក្នុងអាង ដែលរៀបចំជាស្រេចនោះ។

អ្នកស្រីពេជ្រ ជាអ្នកលក់បង្កងធម្មជាតិនៅក្នុងភ្នំពេញថា ដោយសារតែ​មាន​អ្នកទទួលទានច្រើនចំពោះចង្រិតដូងនេះ ទើបមានការកម៉្មង់ច្រើន ហើយប្រភពដើមចង្រិតរស់នេះ នាំចូលពីខេត្តក្រចេះជាប្រភេទចង្រិត​ធម្មជាតិ មិនមែនចង្រិតចិញ្ចឹមនោះទេ។

អ្នកស្រីពេជ្រ បានបន្តទៀតថា ដោយការកម៉្មង់ពីអតិថិជនច្រើនទើបស្តង់​តម្រូវឲ្យកម៉្មង់បន្តទៅអ្នកចាប់ចង្រិតរស់ឲ្យនាំចូលពីខេត្តក្រចេះទៅភ្នំពេញ ដោយប្រើរយៈពេលយូរៗម្តងពុំមានរាល់ថ្ងៃនោះទេ។
ការកម៉្មង់ចង្រិតរស់នេះក្នុង១ដងអាចទទួលបានមកលក់ក្នុងស្តង់ចាប់ពី ៦គីឡូក្រាម ទៅ១២គីឡូ ក្រាម ដោយមានអ្នកកម៉្មង់ចាប់ពី២គីឡូក្រាម ៤គីឡូក្រាម ដល់៦គីឡូក្រាមជាប្រភេទចង្រិតដូង។

ចង្រិតដូងយកមកចម្អិនញាត់ជាមួយសណ្តែកដី មានរសជាតិឆ្ងាញ់​ណា​ស់ ហើយចង្រិតដូងនេះមានតម្លៃលក់ចេញក្នុង​១គីឡូក្រាម១២​ម៉ឺនរៀល​។ បច្ចុប្បន្ននៅរដូវភ្លៀងធ្លាក់ចង្រិតសម្បូរភាគច្រើន ក្នុងខេត្ត​ក្រចេះ ដែ​ល​​ប្លែកពីប៉ុន្មានឆ្នាំមុនចង្រិតសម្បូរខ្លាំងនៅខេត្តកំពង់ធំ ដែលមានបរិ​មា​ណរាប់តោនផ្គត់ផ្គង់ក្នុងស្រុកផងនិងធ្វើការនាំចេញទៅប្រទេសថៃតាមច្រកប៉ោយប៉ែតផងដែរ៕

No comments

Powered by Blogger.