Header Ads

អាមេរិក និងសហភាពសូវៀត ពុះចែកកូរ៉េជាពីរ បន្ទាប់មកចិន បាន​ទំនាក់​ទំនងកូរ៉េទាំងពីរ កាន់តែជិតស្និត

ដោយៈ សេង ស៊ីដារ៉ូ

ថ្នាក់ដឹកនាំចិនសព្វថ្ងៃ ឧបទ្វីបកូរ៉េត្រូវស្ថិតនៅក្រោមឥទ្ធិពលភូមិសាស្ត្រ​នយោបាយរបស់ចិន។ នៅឆ្នាំ១៨៩៥ កូរ៉េស្ថិតនៅក្រោមការត្រួត​ត្រា​របស់​ចក្រភពចិន មុននឹងធ្លាក់បន្តិចម្តងៗទៅក្នុងកណ្តាប់ដៃជប៉ុន ដែលលេប យកឧបទ្វីបទាំងមូលមកកាន់កាប់នៅឆ្នាំ១៩១០។


កូរ៉េបន្តឃ្លាតចេញឥទ្ធិពលចិននៅឆ្នាំ១៩៤៥ កាលនោះ ក្រោយពីជប៉ុន​ចាញ់សង្គ្រាមលោកលើកទីពីរ ហើយអាមេរិក និងសហភាពសូវៀត​ពុះ​ចែកកូរ៉េជាពីរ។ កូរ៉េខាងជើងក្លាយជាកុម្មុយនីស្តស្តាលីននយម ផ្គត់​ផ្គង់ដោ យសូវៀត។ កូរ៉េខាងត្បូងវិញ បែរមករកលោកខាងលិច ការពារនឹងទ្រទ្រង់ដោយអាមេរិក។

នៅឆ្នាំ១៩៤៩ សាធារណរដ្ឋប្រជាមានិតចិន ដែលជាប្រទេសកុម្មុយនីស្ត​ថ្មី​ថ្មោង ផ្តើមមានទំនាក់ទំនងជិតស្និ តជាមួយកូរ៉េខាងជើងវិញ មានទំ​នាក់​ទំនងដែលស្ថិតនៅក្រោមការឃ្លាំមើលរបស់រៀមច្បង សូវៀត។

ចំណងមេត្រីភាពរវាងចិន និងកូរ៉េខាងជើងធ្វើឲ្យប្រទេសជិតខាងទាំងពីរ​នេះសឹងក្លាយជាបងប្អូន ឈាមជ័រតែ មួយជាពិសេសនៅសម័យសង្គ្រាម​​កូរ៉េ ឆ្នាំ១៩៥០-១៩៥៣។ កាលនោះកងទ័ពចិន និងកង ទ័ពកូរ៉េខាងជើង​កៀកស្មាគ្នាប្រយុទ្ធទប់ទល់នឹងកងកម្លាំងអន្តរជាតិ ដឹកមុខដោយអាមេ​រិក​ដែល មក ជួយកូរ៉េខាងត្បូង។ សព្វថ្ងៃនេះ ជាពិសេសសតាំងពីសហ​ភាព​សូរៀតរលត់រលាយ និងសង្គ្រាមត្រជាក់បានចប់បាត់ទៅ ចិនមាន​ឥទ្ធិពលខ្លាំងទៅលើកូរ៉េខាងជើង។

ទីមួយ ពីព្រោះកូរ៉េខាងជើងដែលបាត់បង់ជំនួយពីម៉ូស្កូ តាំងពីឆ្នាំ១៩៩១ ធ្លាក់ខ្លួនក្រហើយពឹងពាក់សឹងតែទាំងស្រុងទៅលើចិន នៅលើវិស័យ​សេដ្ឋកិច្ច។

ទីពីរ នៅក្នុងវិបត្តិនុយក្លេអ៊ែរ លើកទីមួយនៅឆ្នាំ១៩៩៤ និងលើកទីមួយ​នៅ​​ឆ្នាំ​២០០២ កូរ៉េខាងជើងដែល ត្រូវសហគមន៍អន្ដរជាតិ ពិសេសអាមេ​រិក​ស្ដីបន្ទោស អាចពឹងផ្អែកទៅលើតែប្រទេសចិនមួយគត់ ដើម្បីចេញ​រួចពីភាពអនាថានៅលើឆាកអន្ដរជាតិ។

ឯកសារយោង ភូមិសាស្ត្រនយោបាយប្រទេសចិន ដោយលោក ហ្សង់ ហ្វ្រង់ស័រ តាន់។

No comments

Powered by Blogger.