ប្រវត្តិៈ អ្នកម្នាងខៀវ មហេសីព្រះបាទចន្ទរាជា សុគតគ.ស ១៥៤៩ ព្រោះបូជាជីវិត ដើម្បីកេណ្ឌទ័ពខ្មោច ធ្វើសង្គ្រាមជាមួយស្តេចកន
ដោយៈ សេង ស៊ីដារ៉ូ
អ្នកម្នាងខៀវ រជ្ជកាល ព្រះបាទចន្ទរាជា-១៥៤៩ មហេសីចន្ទរាជា សុគតគ.ស ១៥៤៩។
អ្នកម្នាងខៀវ (សុគត គ.ស ១៥៤៩) គេមិនសូវបានស្គាល់ព្រះនាង តែក្នុងរាជពង្សាវតារខ្មែរ កាលក្នុងគ្រាដែលព្រះបាទចន្ទរាជា គេបានសរសេរអំពីព្រឹត្តិការណ៍ដែលកងទ័ពព្រះស្ដេចកនព័ទ្ធ ក្រុងបន្ទាយមានជ័យ នៅពេលនោះដោយទ័លច្រកចៅពញាសួគ៌ាលោកពេជ្រ(មឿង)បានធ្វើពិធីដើម្បីទៅកេណ្ឌទ័ពខ្មោចយកមកជួយព្រះអង្គ នៅពេលឃើញអញ្ជឹង អ្នកម្នាងដោយមានស្ម័គ្រស្មោះនឹងព្រះស្វាមីទ្រង់ក៏បានពលីកម្មទៅជាមួយនិងអ្នកតាឃ្លាំងមឿងដែរ ប្រយោជន៍ដើម្បីជួយព្រះដល់ព្រះអង្គចន្ទ។
(ទ្រង់អាចក្លាយជាព្រាយកន្ទោងខៀវ)
បូជាជីវិតដើម្បីកេណ្ឌទ័ពខ្មោច
ខណៈនោះ ពញាពេជ្រ កាលឲ្យពលជីករណ្ដៅជំរៅ ៨ ហត្ថ ៤ ជ្រុងហើយ ក៏ថ្វាយបង្គំលាសម្ដេចចៅពញាចន្ទរាជាទៅកេណ្ឌបិសាចឲ្យជួយធ្វើសង្គ្រាម។
មុននឹងទៅកេណ្ឌបិសាចនោះពញាពេជ្របានផ្ដាំនឹងពញាចន្ទជាសំឡាញ់ ដែលជាជំទប់មេស្មឹងភ្នំក្រវាញថា "ឲ្យសំឡាញ់ឯង នៅជាមេស្មឹងជំនួសអញ ដើម្បីនិយាយតពីព្រះមហាក្សត្រមកអញ កុំបីឲ្យព្រះអង្គនិយាយផ្ទាល់នឹងអញឡើយ មួយទៀត បើដល់ថ្ងៃស្អែកពេញបូណ៌មីខែពិសាខ វេលាយប់ បើឯងឮសូរសន្ធឹកខ្ទរខ្ទារមេឃក្នុងដីហើយ ឲ្យឯងក្រាបបង្គំទូលព្រះបរមបពិត្រ សូមឲ្យទ័ពទៅចោមបន្ទាយសត្រូវជាប្រញាប់ចុះ"។
ឯអ្នកម្នាងខៀវ កាលឮថា "ពញាពេជ្រសំលាប់ខ្លួនទៅកេណ្ឌទ័ពបិសាចហើយក៏មានចិត្តឈឺឆ្អាលជួយផែនដីដែរ។
កាលឃើញពញាពេជ្រចូលក្នុង រោងរាជវ័តិ តាំងពិធីបួងសួងទេវតាដូច្នោះ អ្នកម្នាងក៏ថ្វាយបង្គំលា សម្ដេចចៅពញាចន្ទរាជា ចូលទៅក្នុងទីព្រះរាជពិធីដែរ។ លុះបួងសួងទេវតាស្រេចហើយ អ្នកម្នាងខៀវ និងពញាសួគ៌ាលោកពេជ្រ ក៏លោតទាំងពីរនាក់ទៅក្នុងរណ្ដៅ។
ព្រះបរមបពិត្រ និងបណ្ដាជាខ្ញុំក្រុមរាជការជួយឃាត់ផងក៏ពុំស្ដាប់។ ក្នុងគ្រានោះ កូនពញាពេជ្រ ៤ នាក់ដែលព្រះបរមបពិត្រស្ដេចបានតាំងជាមន្ត្រីទាំង៤នាក់ រួចហើយនោះគឺ៖
១. ឈ្មោះកែវ ទ្រង់បានតាំងជា "ចៅពញាវង្សាអគ្គរាជ"
២. ឈ្មោះកែ ទ្រង់បានតាំងជា "ចៅពញាបរទេសរាជ"
៣. ឈ្មោះទេព ទ្រង់បានតាំងជា "ចៅពញាវិបុលរាជ"
៤. ឈ្មោះសុខ ទ្រង់បានតាំងជា"ពញារាជតេជៈ"។
កូនទាំង ៤នាក់នោះកាលឃើញបិតា លោតសំឡាប់ខ្លួនទៅកេណ្ឌបិសាចដូច្នោះ ក៏និយាយគិតគ្នាថា: "បិតាយើងទៅតែម្នាក់ឯង គ្មានគេទៅជួយបំរើជួយគិតកេណ្ឌបិសាចផងសោះ បើយ៉ាងនេះក្រែងឪពុកយើងធ្វើការនេះពុំទាន់ការដូច្នេះត្រូវយើងកេណ្ឌទ័ពខ្មោចជាមួយនឹងគាត់"។ ថាតែប៉ុណ្ណោះ កូនទាំង៤នាក់នោះក៏ស្ទុះលោតទៅតាមបិតាទាំងអស់គ្នា។
តែខណៈនោះ មន្ត្រីរាជការចាប់មិនឲ្យលោតតាមដើម្បីឃាត់ឲ្យនៅធ្វើរាជការបានពីនាក់មកវិញ គឺចៅពញាវិបុលរាជទេព១ ចៅពញារាជតេជៈសុខ១។ ឯចៅពញាវង្សាអគ្គរាជកែវ និងចៅពញាបរទេសរាជកែ (ឬអង់) ជាកូនទី១ ទី២ នោះ ខ្ញុំរាជការចាប់ឃាត់ពុំទាន់ ក៏លោតចុះទៅក្នុងរណ្ដៅស្លាប់ជាមួយបិតាទៅ។
អ្នកម្នាងខៀវក៏លោតសំលាប់ខ្លួនទៅក្នុងរណ្ដៅរួមជា ៤នាក់។ (ខ្មោចទាំង ៤នាក់នោះបានកើតឡើងជាដំបូកឃ្លាំងពេជ្រ ដល់សព្វថ្ងៃនេះ) មានតលេខក្រោយ។
ឯកសារយោង(មហាបុរសខ្មែរ)

Post a Comment