Header Ads

ស្ដេចពញាច័ន្ទរាជា ឈ្នះសង្គ្រាមស្តេចកន ដោយសារអ្នកម្នាងខៀវ និង​លោកតាឃ្លាំងមឿង បូជាជីវិតកេណ្ឌទ័ពខ្មោច ដើម្បីកម្ចាត់ទ័ពស្តេចកន

ដោយៈ សេង ស៊ីដារ៉ូ


កាលដែលស្ដេចកនធ្វើគុតព្រះបាទស្រីសុគន្ធបទ ហើយឡើងសោយ​រាជ​​នោះ រាជវង្សានុវង្សបានបាក់បែក ព្រាត់ប្រាស់អស់ ក្នុងនោះស្ដេច​ពញាច័ន្ទរាជា បុត្រព្រះធម្មរាជាក៏បានភៀសព្រះកាយទៅសុំជ្រក កោនកាលដែលស្ដេចកនធ្វើគុតព្រះបាទស្រីសុគន្ធបទ ហើយឡើងសោយ​រាជនោះ រាជវង្សានុវង្សបានបាក់បែក ព្រាត់ប្រាស់អស់ ក្នុងនោះស្ដេច​ពញាច័ន្ទរាជា បុត្រព្រះធម្មរាជាក៏បានភៀសព្រះកាយទៅសុំជ្រកកោន​នឹងស្ដេចសៀម។

ដោយក្ដៅក្រហាយនឹងស្ដេចកនពេក ៧ឆ្នាំក្រោយមក ព្រះអង្គច័ន្ទរាជា ប្រើឧបាយកលបោកស្ដេចសៀមបានកងទ័ពសៀម៥.០០០នាក់ និង​ស្បៀង​គ្រប់គ្រាន់នាំចូលមកស្រុកខ្មែរវិញ ។

កាលនោះចៅហ្វាយខេត្តបាត់ដំបងបានថ្វាយទាហាន និងការគាំទ្រទាំង​ស្រុងទូទាំងខេត្ត។ មកដល់ពោធិ៍សាត់ ចៅហ្វាយខេត្តនេះរឹងទទឹងរាយ​ការណ៍សុំជំនួយពីស្ដេចកនទើបពញាមឿង ដែលជាមេស្មឹងក្នុងខេត្តមាន​ការស្មោះស្ម័គ្រនឹងព្រះអង្គច័ន្ទរាជារៀបចំគម្រោងការវាយឆ្មក់ ហើយក៏​សម្លាប់ចៅហ្វាយខេត្ត រួចបញ្ចុះបញ្ចូលប្រជារាស្ត្រក្នុងខេត្ត​ឲ្យមកចូលរួម​ជាមួយព្រះអង្គច័ន្ទរាជា ព្រមទាំងថ្វាយសេះ ដំរីជាច្រើនដល់ព្រះអង្គ​សម្រា​ប់​​ធ្វើសឹកផង។

ដូច្នេះហើយទើបព្រះអង្គច័ន្ទតែងតាំងគាត់ជា«ចៅពញាសួគ៌ាលោក» គឺ​ជា​ចៅហ្វាយខេត្តពោធិ៍សាត់និងជាមេទ័ព«សម្រេចកិច្ចការរាជាគ្រប់​ប្រ​ការ»។ ឯកូនរបស់តាមឿង៤នាក់ទៀតក៏សុទ្ធតែទទួលឋានន្តរស័ក្កិខ្ពង់ខ្ពស់ជាចៅពញាមុខងារផ្សេងៗគ្នា។

ដឹងដំណឹងដូច្នេះស្ដេចកនបានចាត់តាំងឲ្យលើកទ័ពប្រមាណជាង១២ម៉ឺន​នាក់ដើម្បីវាយកម្ទេចទ័ពរបស់ព្រះអង្គច័ន្ទរាជា។ ទ័ពស្ដេចកនលើក​ទៅដល់ខេត្តក្រគរ ស្រុកក្រគរ ក៏ប្រយុទ្ធគ្នាជាមួយទ័ពព្រះអង្គច័ន្ទរាជា ដែលមានតាមឿងដឹកនាំ។ ដោយឃើញស្ដេចកនលើកទ័ពទៅច្រើនពេក តាមឿនបានបញ្ជាទ័ពដកថយចូលបន្ទាយវិញទាំងអស់ដើម្បីទប់ទល់។

ទ័ពស្ដេចកនចំនួន១០ម៉ឺននាក់ទៅព័ទ្ធបន្ទាយរបស់ព្រះអង្គច័ន្ទរាជានៅឃុំបាក់នឹម ឈ្មោះបន្ទាយជ័យ ដែលមានទ័ពតែ២ម៉ឺននាក់ អស់រយៈ​ពេល១២ខែធ្វើឲ្យហោចស្បៀង យ៉ាងខ្លាំងពុំអាចចេញទៅរកស្បៀង​និងពុំអាចវាយទំលាយរបាំងហ៊ុមព័ទ្ធបាន ទើបពញាសួគ៌ាលោកមឿង ផុសគំនិតសុំព្រះអង្គច័ន្ទធ្វើពិធីពលីជីវិតទៅកេណ្ឌពលទ័ពខ្មោចឱ្យជួយ។

ដំបូងព្រះអង្គច័ន្ទសោកស្ដាយតាមឿងពេក ពុំព្រមឲ្យតាមឿងធ្វើដូច្នេះ​ឡើយ តែដោយតាមឿងប្រុង អារ.កសម្លាប់ខ្លួនមុខព្រះភ័ក្ត្រព្រះអង្គ ទើបព្រះអង្គបណ្ដោយតាមចិត្តតាមឿង។តាមឿងត្រេកអរក៏ឲ្យទាហានជីករណ្ដៅទំហំ៨ហត្ថបួនជ្រុង ហើយក្នុង​រណ្ដៅដាំសុទ្ធតែលំពែង រួចធ្វើពិធីបួងសួងយ៉ាងម៉ត់ចត់ និងផ្ដាំថា បើ​យប់ថ្ងៃពេញបូណ៌មីខែពិសាខស្អែកនេះ មានឮសន្ធឹកខ្ទរខ្ទារមេឃ និង​ដីឲ្យលើកទ័ពទៅវាយសត្រូវភ្លាម។

អ្នកម្នាងខៀវ ដោយឈឺឆ្អាលចង់ជួយទឹកដីក៏ថ្វាយបង្គំលាព្រះអង្គច័ន្ទរាជាលោតសម្លាប់ខ្លួន ជាមួយតាមឿងដែរ។ ឯកូនតាមឿង​ទាំង​៤នាក់ ឃើញឪពុកស្លាប់ក៏ស្ទុះទៅលោតសម្លាប់ខ្លួនដែរ តែគេចាប់​ទាន់២នាក់ គឺចៅពញាវិបុលរាជទេព និងចៅពញាតេជៈសុខ។

ចំណែកចៅពញាវង្សាអគ្គរាជកែវ និងពញាបរទេសរាជ ដែលជាកូនទី១ និងកូនទី២ គេចាប់ពុំទាន់ក៏បានលោតទៅជាមួយឪពុក និងអ្នកម្នាង​ទៅ​។ ដូចតាមបណ្ដាំតាមឿងមែន នៅយប់ពេញបូណ៌មីមានអព្ហូតហេតុ​អស្ចារ្យ​ឮខ្ទរខ្ទារលើអាកាស និងលើដី ទើបព្រះអង្គច័ន្ទរាជាបញ្ជា​ឲ្យ​លើក​ទ័ពទៅវាយសត្រូវធ្វើឲ្យពួកវាភិតភ័យរត់ខ្ចាត់ខ្ចាយ ខ្លះត្រូវសម្លាប់ ហើយរឹបអូសបានស្បៀងអាហារ និងអាវុធយុទ្ធភណ្ឌជា​ច្រើន​ថែមទៀត។

No comments

Powered by Blogger.