Header Ads

 ចិនថា បើចង់ធ្វើមេដឹកនាំពិភពលោក ត្រូវចេះវាយតម្លៃ និងយល់​ស្ថាន​ភាពពិភពលោកជាមុនសិន ហើយសង្គ្រាមមិនប្រើកាំភ្លើង គឺសង្គ្រាម​សង្គ្រាមសេដ្ឋកិច្ច

ដោយៈ សេង ស៊ីដារ៉ូ


ចិនបានលើកឡើងថា បើចង់ក្លាយជាមេកដឹកនាំពិភពលោក ត្រូវចេះ​វាយ​តម្លៃ និងយល់ពីស្ថានភាពពិភពលោ កជាមុនសិន ចំពោះគណបក្ស​កុម្មុយនីស្តចិន ពីភពលោកសព្វថ្ងៃស្ថិតនៅក្នុងភ្លើងសង្គ្រាម និង​ឡោមព័ន្ធទៅ ដោយសង្គ្រាម គឺមានសង្គ្រាមយោធាពិត ជាក់ស្តែង​សង្គ្រាមនៅប្រទេសអ៊ីរ៉ាក់ សង្គ្រាមដែលហៀបនឹងផ្ទុះឡើ ងម្តងៗ និងសង្គ្រាមប្រឆាំងភេរវកម្ម ឬបង្កឡើងដោយក្រុមភេរវជន។

ហើយសង្គ្រាមមិនប្រើការណុងកាំភ្លើង គឺសង្គ្រាមសេដ្ឋកិច្ច ដោយសារ​មូលហេតុពីរ៖
មូលហេតុទីមួយ គឹ មកពីបរិបទនៃសម័យសង្គ្រាមត្រជាក់ និងក្រោម​ការ​ដឹកនាំរបស់ ម៉ៅ សេទុង ប្រទេសចិន ឲ្យតម្លៃទៅលើតែសង្គ្រាម​មនោ​គម​វិជ្ជា។
មូលហេតុទីពីរ គឺ រហូតមកដល់ចុងទសវត្យ៧០ ពិភពលោកភាវូបនីយ​កម្ម មិនទាន់មានសន្ទុះក្លៀវក្លា និង លក្ខណៈសកលដូចសព្វថ្ងៃ។
ចំពោះ​ថ្នាក់​ដឹកនាំចិន ពាក្យថា ពិភពលោកភាវូបនីយកម្ម មានន័យថា ជា​​សង្គ្រាមសេដ្ឋកិច្ចពិភពលោក ដែល អាចធ្វើឲ្យប្រទេសមួយក្លាយ​ជាប្រ ទេសអ្នកមាន និងអាចគេចផុតពីការសង្កត់សង្កិន ពីសំណាក់​ប្រទេសមួយផ្សេងទៀត។ នៅក្នុងសង្គ្រាមសេដ្ឋកិច្ចពិភពលោកនេះ ថ្នាក់ដឹកនាំ ចិនដឹងថា ប្រទេសខ្លួនមានគុណសម្បត្តិច្រើន ដូចជាចំនួន​សន្ធឹកសន្ទាប់នៃប្រជាជន ពលករស្វិតស្វាញ និងមានថ្វីដៃ កំណើន​សេដ្ឋកិច្ចខ្លាំងក្លាអាសនៈអចិន្ទ្រៃយិ៍នៅអង្គការសហប្រជាជាតិណសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកតាំងពីឆ្នាំ២០០១។
ប្រទេសចិនមិនថយឡើយ មិនចាំឡើយត្រូវតែឈ្នះសង្គ្រាមសេដ្ឋកិច្ច ដោយមិនចាំបាច់ធ្វើសង្គ្រាមយោធា ពី ព្រោះមហាអំណាចសេដ្ឋកិច្ច​​មហាអំណាចយោធា និងនៅទីផុតជាប្រទេសពិភពលោក។
នៅពេលនោះហើយដែលមុខមាត់អាស៊ីដាច់ឡើក និងមុខមាត់ពិភព​លោក​ជាទូទៅនឹងត្រូវ​ដូរដែរ។

No comments

Powered by Blogger.