Header Ads

ប្រសិទ្ធភាពផ្នែកឱសថសាស្ត្រនៃដើម “ញ”

ដោយៈ សេង ស៊ីដារ៉ូ


ការស្រាវជ្រាវទាំងឡាយបានចាប់ផ្តើមនៅឆ្នាំ១៩៧២ សំដៅស្វែងយល់​ពី​ប្រសិទ្ធភាពផ្នែកឱសថសាស្ត្រនៃសាធាតុចំបងរបស់ដើម ញ លទ្ធ​ផលដែលទទួលបានគឺមានការចាប់អារម្មណ៍ពីសំណាក់មជ្ឈដ្ឋានអ្នកឯកទេស តែការវិភាគពីសមាសធាតុរបស់ដើមញ អោយបានល្អិតល្អន់ គេនៅត្រូវការពេលវេលាជាច្រើនទៀត។ សារធាតុចំបងរបស់វាមិនទាន់​ប្រាកដថា ស្ថិតក្នុងដើម ឬក្នុងផ្លែ ហើយពេលខ្លះទាល់តែយកទៅស្ងោរ ឬត្រាំស្រាទើប ដឹង។

សមាសធាតុដែលគេចាប់អារម្មណ៍បំផុត គឺប្រភេទ Alkaloid ដែលមាន​ឈ្មោះ xeronine ដូចគ្នានឹងសារធាតុដែលគេស្រាវជ្រាវឃើញក្នុងផ្លែ​ម្នាស់។ ម៉្យាងទៀតក្នុងដើម “ញ” មានអង់ហ្ស៊ីម (Enzyme)ម្យ៉ាង ដែល​ពេល វាធ្វើសកម្មភាពនឹងបង្កើតចេញនូវ Xeronine BI proxeronine។

ប្រសិទ្ធភាពដែលគេធ្លាប់ដឹងពី Xeronine គឺវាសមរបសំរួលរចនាសម្ព័ន្ធ និងទម្រង់ម៉ូលេគុលនៃប្រូតេអ៊ីន ពិ សេសមួយចំនួនក្នុងសរីរាង្គ។

ម៉្យាងទៀតការស្រាវជ្រាវផ្សេងទៀតក៏បានបង្ហាញថា មើមយិនស៊ីន និង ញ អាច ជួយអោយកោសិកាសរសៃប្រសាទឆ្លើយតបបានល្អប្រសើរ ជា​មួយសារធាតុបន្ថយការឈឺចាប់Endogenous ដែលគេស្គាល់តាំង​ពី​យូរ​គឺ Endorphine។

និយាយជារួម ក្រៅពីប្រសិទ្ធភាពរួមដូច Alkaliod ញនៅមានជួយបំប៉ន​សុខភាពជួយការការពារជម្ងឺសរសៃប្រ សាទ បេះដូងជាដើម។ ម្សៅញ កំពុងត្រូវគេប្រើយ៉ាងទូលំទូលាយនៅអាមេរិកខាងជើងសម្រាប់បំប៉នសុខភាព ការពារជម្ងឺតម្កាត់ផ្សេងៗ។ ដកស្រង់ចេញពីសៀវភៅ បន្លែ ផ្លែ​ឈើ អាហាសម្រាប់សុខភាព រក្សាសិទ្ធិដោយ លោក ស៊ឹង ណាហុង។

No comments

Powered by Blogger.