ប្រទេសចិន ប្រើយុទ្ធសាស្ត្រថ្មី នៅដើមសតវត្សទី២១ ដើម្បីទំនាក់ទំនងទូតជាមួយ សហរដ្ឋអាមេរិក ចំពេលសូវៀតបែកបាក់ ក្នុងសង្គ្រាមត្រជាក់
ដោយៈ សេង ស៊ីដារ៉ូ
ដើមទសវត្ស៩០ថ្នាក់ដឹកនាំចិនចាប់ផ្តើមមានគំនិតចង់សើរើមើលឡើងវិញ ពីទិសដៅយុទ្ធសាស្ត្ររបស់ខ្លួន ចំពេលសហភាពសូវៀតបានរលំរលាយបាត់ទៅនៅថ្ងៃទី២៦ ខែធ្នូរ ឆ្នាំ១៩៩១។
ម្យ៉ាងទៀត ប្រទេសចិនដែលបានសម្រួលទំនាក់ទំនងទូតជាមួយ សហរដ្ឋអាមេរិក នៅខែមករា ឆ្នាំ១៩៧៩ ដើម្បីចូលដៃជាមួយសហរដ្ឋអាមេរិក ទប់ទល់នឹងសហភាពសូវៀត ផ្តើមយល់ពីបរិបទថ្មីនៃសករាជក្រោយសង្គ្រាមត្រជាក់។ ប្រទេសចិន ចាប់ផ្តើមយលថា យូរឬឆាប់ ខ្លួននឹងក្លាយជាសត្រូវទីមួយរបស់សហរដ្ឋអាមេរិកវិញម្តង។
ប៉ុន្តែក្តីបារម្ភរបស់ប្រទេសចិននេះ បានបាត់ទៅវិញ ពីព្រោះនៅឆ្នាំ១៩៩២ សហរដ្ឋអាមេរិកក្នុងតំណែងប្រធា នាធិបតី ហ្សក ប៊ូស (Georges Bush) មិនបានចាត់ទុកចិនជាសត្រូវទេ ហើយនៅឆ្នាំ១៩៩៧ សហរដ្ឋអា មេរិក បានសម្រេចកាត់បន្ថយចោល ៣០% នៃថវិកា យោធាទៀតផង។ ទំនាក់ទំនងរវាងប្រទេសចិន និងស ហរដ្ឋអាមេរិក ធូរស្រាលនឹងស្ងប់ស្អាត់ល្អ រហូតដល់ចប់អាណត្តិលោកប្រធានាធិបតី ប៊ីល គ្លីនតុន (Bill Clinton)។
ក្តីព្រួយបារម្ភរបស់ថ្នាក់ដឹកនាំចិនកើនឡើងខ្លាំង ចាប់ពីឆ្នាំ២០០០ ពីព្រោះ ហ្សក ប៊ូស កូនឡើង គ្រប់គ្រងសហរដ្ឋអាមេរិក ហើយចាត់ទុកប្រទេសចិន ជាគូប្រជែងយុទ្ធសាស្ត្រ និងមានព្រឹត្តិការណ៍មហាភេរកម្ម ថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០០១ ព្រមទាំងប្រត្តិកម្មលឿនរហ័សពេកក្រៃរបស់សហរដ្ឋអាមេរិក តាមរយៈការ ធ្វើសង្គ្រាមនៅអាហ្កានីស្ថាន និងក្រោយមកទៀតនៅប្រទេសអ៊ីរ៉ាក់។
ព្រឹត្តិការណ៍ទាំងនេះ ធ្វើឲ្យថ្នាក់ដឹកនាំចិនយល់ច្បាស់ថា ពីពេលនេះទៅសហរដ្ឋអាមេរិកមានជំហរឯកតោភា គីនិយម មិនរារែកនឹងធ្វើអ្វីមួយដើម្បីការពារផលប្រយោជន៍របស់ខ្លួនឡើយ និងថាពីពេលនេះទៅអាមេរិកជា សត្រូវទីមួយរបស់ប្រទេសចិន។
ដកស្រង់ចេញពីសៀវភៅ ភូមិសាស្តរនយោបាយប្រទេសចិន(ហ្សង់-ហ្រ្វង់ស័រ តាន់) គ្រឹះស្ថានបោះពុម្ពផ្សាយ រ៉ៃយំ។

Post a Comment