ឪឡឹក ព្យាបាលជម្ងឺបានច្រើនមុខ
ដោយៈ សេង ស៊ីដារ៉ូ
ឪឡឹកជាផ្លែឈើសំបូរក្នុងរដូវក្តៅ ដែលអាចប្រើធ្វើជាអាហារ និងធ្វើជាឱសថស្ទើរគ្រប់ផ្នែកទាំងអស់។ សាច់ ទឹក គ្រប់ និងសំបកឪឡឹក សុទ្ធតែអាចយកទៅធ្វើជាថ្នាំបាន។
ចំណែកសាច់ឪឡឹក អាចធ្វើជាអាហារ ដែលមានរស់ជាតិផ្អែមត្រជាក់ឆ្ងាញ់។ គ្រាប់វា អាចយកទៅលីងធ្វើជា អាហារទំពារទេះលេង ឬសូម្បីតែសំបកវា ក៏អាចយកទៅធ្វើជាជ្រក់ក៏បាន។
នៅក្នុងវិស័យវេជ្ជសាស្ត្របុរាណ ឪឡឹកមានគុណប្រយោជន៍ច្រើនយ៉ាងណាស់ ដូចជាធ្វើថ្នាំប៉ូវជួយអោយបា យបាន ចំរើនអាហារ ប្រើជាថ្នាំជួយរំលាយអាហារ និងជាថ្នាំបញ្ចុះទឹកមូត្រ។ ឪឡឹក ពុំមែនគ្រាន់តែជាថ្នាំត្រ ជាក់បញ្ចុះកម្តៅប៉ុណ្ណោះទេ តែក៏ជាឱសថព្យាបាលរោគផ្សេងៗទៀតផងដែរ។
ឪឡឹកមានជាតិទឹករហូតដល់ ៩៤% ដែលអាចចាត់ទុកជាផ្លែឈើប្រភេទភេសជ្ជៈផងដែរ។ ក្រៅពីនេះវាមាន ប្រេងស្ករគ្លុយកូស ហ្លុកតូស វីតាមីន B,B2 វីតាមីន C និងអំបិលរ៉ែជាច្រើនប្រភេត។
ដកស្រង់សៀវភៅ បន្លែ ផ្លែឈើ អាហារសម្រាប់សុខភាព រក្សាសិទ្ធិដោយ លោក ស៊ឹង ណាំហុង។

Post a Comment