Header Ads

តេង ស៊ាវភីង បិតានៃវឌ្ឍនភាពសេដ្ឋកិច្ច បានប្រើទ្រីស្តីម៉ៅនិយម ហើ​យ​វៀតណាម កម្ពុជា ឡាវ សុទ្ធតែអនុវត្តទ្រីស្តីយោធា ម៉ៅ សេទុង ដើម្បី​ច្រានអាមេរិកចេញពីឥណ្ឌូចិននៅឆ្នាំ១៩៧៥

ដោយៈ សេង ស៊ីដារ៉ូ

ថ្នាក់ដឹកនាំបស្ទឹមលោក អ្នកសង្កេតការណ៍ និងអ្នកការទូតចាប់អារម្មណ៍​ឡើងៗ ទៅលើមហិច្ឆតារបស់ចិន ពីព្រោះចិនទុកខ្លួនឯងកាន់តែខ្លាំង ចង់​​​ឲ្យពិភពលោកទទួលស្គាល់ខ្លួនថា ជាមហាអំណាចមួយពិតប្រាកដ។

សកម្មភាពអន្តរជាតិ របស់មហាយក្សអាស៊ីមួយនេះ សកម្មភាពដែល​ច្របាច់​បញ្ចូលគ្នាយ៉ាងប្រសប់ជំនួញ និង ការទូតកំពុងជះឥទ្ធិពលខ្លាំង​ទៅលើអាស៊ី អហ្វ្រិក និងអាមេរិកខាងត្បូង។
គេនឹងមិនអាចយល់បានឡើយថា ហេតុអ្វីបានជានៅដើមសតវត្ស​២១​នេះ ចិនបានក្លាយជាមហាអំណាចតំបន់ និងមានមហិច្ឆតាចង់ក្លាយ​ជាមហាអំណាចពិភព បើសិនជាគេមិនយល់ជាមុនសិនទេ នូវមរតក​សេដ្ឋ កិច្ច និងសម្បត្តិមនោគមវិជ្ជាដ៏ធំធេងដែ ល តេង ស៊ាវភីង បាន​បន្សល់ទុកឲ្យប្រជាជាតិចិន។ គឺ តេង ស៊ាវភីង នេះហើយ ដែលប្តូរ​ទិសដៅយុទ្ធសាស្ត្រប្រទេសចិនមុនគេបង្អស់ ដោយបានទាញប្រ ជាជាតិទាំងមូលចេញពីសករាជមនោគមវិជ្ជា ដើម្បីបោះជំហាន​ទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ច។
ឆ្នាំ១៩៤៩ ឆ្នាំដែលសាធារណរដ្ឋប្រជាមានិតចិន បានបដិសន្ធិឡើង​រហូត​ដល់​ឆ្នាំ១៩៧៦ នៃបរណភាពរបស់ ជូ អេនឡាយ និងរបស់ម៉ៅ សេទុង យុទ្ធសាស្ត្ររបស់ប្រទេសចិនពឹងផ្អែកទាំងស្រុងទៅលើ​កត្តា​មនោគមវិជ្ជា ទៅ លើទ្រឹស្តីរបស់អគ្គមគ្គុទេសក៍ ម៉ៅ ទ្រឹស្តីគេបានចង​ក្រង​ទុកក្នុងកូនសៀវ ភៅក្រហម។ ចំពោះ ម៉ៅ សេទុង វិរបុរសចិន គឺ​ជាអ្នកដែលបានចាប់កំណើតនៅក្នុងភាពក្រតោកយ៉ាក តែធំដឹងក្តី​នៅ​ក្នុងភាពរុងរឿងដោយសារ តែគណបក្សកុម្មុយនីស្ត។
តាមរយៈការសង្វាតអានសៀវភៅក្រហមរបស់ មៅ សេទុង រៀងរាល់ថ្ងៃ វិរបុរសកុម្មុ យនីស្តចិន ប្រែក្លាយទៅជាគោលគំនិតរបស់ ម៉ៅ សេទុង ដែ​ល​កំពុងតែមានចលនានិងសកម្មភាពជាក់ស្តែង នៅក្នុងជីវិតប្រចាំថ្ងៃតែ​ម្តង។
ចំពោះម៉ៅ សេទុង មនោវិជ្ជាម៉ៅនិយម គឺជាអាវុធភូមិសាស្ត្រនយោបាយ​ដ៏​មាន​ប្រសិទ្ធភាបម្រាប់ទប់ទល់នឹង ការគំរាមកំហែងពីសំណាក់សហរដ្ឋ​អាមេរិក និងពីសំណាក់សហភាពសូវៀត។
ឧទាហរណ៍៖ ទ័ពកុម្មុយនីស្ត នៅវៀតណាម កម្ពុជា និងឡាវ សុទ្ធតែ​បាន​​អនុវត្តទ្រីស្តីយោធារបស់ ម៉ៅ សេទុង ដើម្បីច្រានអាមេរិកចេញពី ឥណ្ឌូចិននៅឆ្នាំ១៩៧៥។
ដកស្រង់ពីសៀវភៅ ភូមិសាស្ត្រនយោបាយប្រទេសចិន (ហ្សង់-ហ្រ្វង់​ស័រ តាន់)

No comments

Powered by Blogger.