Header Ads

តេង ស៊ាវពីង បានអនុវត្តន៍នយោបាយ និងទ្រឹស្តីថា “សត្រូវរបស់​សត្រូវ​ខ្ញុំ ជាមិត្ររបស់ខ្ញុំ”

ដោយៈ សេង ស៊ីដារ៉ូ

ម៉ៅ សេទុង និងតេង ស៊ាវពីង យល់ឃើញថា ប្រទេសចិនត្រូវចាកចេញ​ជា​បន្ទាន់ពីសករាជមនោគមវិជ្ចាឆ្វេងនិយមជ្រុល ដែលបានជះឥទ្ធិពល​អវិជ្ជមានទៅលើសង្គមចិនទាំងមូលតាមរយៈបដិវត្តន៍វប្បធម៌ឆ្នាំ១៩៦៦ ដល់ ​ឆ្នាំ១៩៧៦។

តេង ស៊ាវពីង យល់ឃើញថា មនោគមន៍វិជ្ជឆ្វេងនិយមជ្រុលបានបង្កឲ្យ​មាន​ភាព​​តាន​តឹង​ជាអចិន្ទ្រៃយ៍ទាំងនៅក្នុងប្រទេស ទាំងនៅលើឆាកអន្តរ​ជាតិ។
តេង ស៊ាវពីង មានជំនឿយ៉ាងម៉ាំថា ដើម្បីទប់ទល់នឹងអមេរិក និង​ប្រឈ​ម​មុខជាមួយសូវៀត ប្រទេសចិនត្រូវ បោះជំហានទៅរកភាពរុងរឿង​ផ្នែ​ក​​សេដ្ឋកិច្ចជាមុនសិន ប្រសិនបើកាលៈទេសៈទាមទារចាំវិលមកពង្រឹង​មនោ គមវិជ្ជានៅពេលក្រោយវិញ។
នៅឆ្នាំ១៩៧៨ ប្រជុំពេញអង្គទី៣ នៃមហាសន្និបាតលើកទី១១ របស់​បក្ស​កុម្មុយនីស្តចិន តេង ស៊ាវពីង បាន ប្រកាសប្តូរទិសដៅយុទ្ធ​សាស្ត្រ​នៃប្រទេសចិន។ គោលគំនិតរបស់ តេង ស៊ាវពីង ថាជាយុទ្ធសាស្ត្រ​ដែល​មាន គោលដៅធ្វើឲ្យប្រទេសចិនលេចត្រដែត​ឡើងដោយ​សន្តិ​វិធីនៅលើឆាកអន្តរជាតិ។ លោកអគ្គមគ្គុទេសក៏ថ្មីនៃ ប្រទេសចិនមាន​មហិច្ឆតាចង់ធ្វើឲ្យ “ខ្លាក្រដាសចិន” ក្លាយជាមហាអំណាចមួយពិត​ប្រាកដ តាមរយៈកំណែទម្រង់សេដ្ឋកិច្ច។
ដើម្បីបោះជំហានទៅរកភាពរុងរឿងសេដ្ឋកិច្ចបាន ប្រទេសចិនត្រូវការ​បរិកាសធូរស្រាលនៅ លើឆាកអន្តរជាតិ និងសន្តិភាពនៅក្នុងតំបន់។
នៅលើសាច់ការណ៍ជាក់ស្តែង គោលគំនិតធ្វើឲ្យចិនលេចត្រដែតឡើង​ដោយសន្តិវិធីរបស់ តេង ស៊ាវពីង បានបំផុសបំផុលឡើង ជួនចំពេល​ប្រទេសចិនជួមប្រទះនឹងភាពតានតឹងនៅលើឆាកអន្តរជាតិ ជាពិសេស​នៅឆ្នាំ ១៩៧៨-១៩៧៩។ កាលនោះចិន និងសូវៀត ប្រជែងឥទ្ធិពល​គ្នាខ្លាំង ហើយប្រទេសវៀតណាម បានរណបសូវៀត ចូលឈ្លាន​ពាន​កម្ពុជា ប្រជាធិបតេយ្យរបស់ ប៉ុល ពត ដែលរណបប្រទេសចិន ដើម្បី​ទប់ទល់នឹងការ គំរាមគំហែងពីសំណាក់សហភាពសូវៀត។
តេង ស៊ាវពីង បានអនុវត្តន៍នយោបាយ “សត្រូវរបស់សត្រូវខ្ញុំ ជាមិត្រ​របស់ខ្ញុំ” ។
នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៩ ប្រទេសចិនបានសម្រួលទំនាក់ទំនងទូត​ជា​មួយអាមេរិ ដែលជាសត្រូវរបស់សូ វៀត។ ចាប់ដៃជាមួយអាមេរិករួច​ហើយ ថ្នាក់ដឹកនាំចិនកក់ក្តៅចិត្តជាងមុន បានសម្រេចបញ្ជូនសារធម៌​ក្តៅមួយទៅកាន់សូវៀត ដោយវាយលុកលុយទៅលើប្រទេសវៀតណាម នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៧៩ គឺសង្គ្រា មមួយដ៏ខ្លីដែលថ្នាក់ដឹកនាំចិន ចាត់ទុកជាការផ្តល់មេរៀនមួយដល់ទីក្រុងហាណូយ។
នៅទីបំផុតយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយនេះរបស់ តេង ស៊ាវពីង បាន បើកលទ្ធភាពឲ្យហែលឆ្លងកាត់ ទសវត្សទី៨០ ដោយទទួល​បាន​ជោគ​ជ័យ​ទាំងនៅក្រៅប្រទេស និងក្នុងប្រទេស។ នៅក្រៅប្រទេស សម្ព័ន្ធភាពយុទ្ធសាស្ត្ររវាចិន និងអាមេរិក មិនត្រឹមតែបានរំងាប់ភាព​តាន​តឹងរវាង ប៉េ កាំង និងវ៉ាស៊ីនតោនតែប៉ុណ្ណោះ តែថែមទាំងបានធ្វើ​ឲ្យប្រទេស ចិនអាចទប់ទល់នឹងការកាបសង្កត់ពីសំណាក់សហភាពសូវៀតទៀតផង។
ម្យ៉ាងវិញទៀត បរិយាកាសធូរស្រាលនៅលើឆាកអន្តរ​ជាតិ អនុញ្ញាតឲ្យប្រទេសចិនប្រមូលកម្លាំងកាយ និង កម្លាំងប្រាជ្ញា ដើម្បីធ្វើកំណែទម្រង់សេដ្ឋកិច្ចនៅក្នុងប្រទេសស្របទៅតាមទ្រីស្តីរបស់ តេង ស៊ាវពីង។
ដកស្រង់ចេញពីសៀវភៅភូមិសាស្ត្រនយោបាយប្រទេសចិន ហ្សង់ ហ្វ្រង់ស័រ តាន់។

No comments

Powered by Blogger.