ចិន និងជប៉ុន ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មយ៉ាងខ្លាំងរួមគ្នា
ដោយ៖ សេង ស៊ីដារ៉ូ
ក្រុមអ្នកវិភាគ ចេះតែនាំគ្នាឆ្ងល់ថា ហេតុអ្វីបានជាចិន និងជប៉ុន មានទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មត្រូ វការគ្នាទៅវិញទៅមកកាន់តែខ្លាំង តែមិនត្រូវគ្នា ហើយបង្កឲ្យមានស្ថានភាពតានតឹងគ្រប់ពេលវេលា។
សព្វថ្ងៃនេះចិន ជាដៃគូពាណិជ្ជកម្មទីមួយរបស់ជប៉ុន ជប៉ុនជាដៃគូទីមួយរបស់ចិនដែរ។
ជប៉ុនជាប្រទេសដែលដាក់ទុនធ្វើវិនិយោគច្រើនជាងគេនៅប្រទេសចិន គឺប្រមាណ ៩%នៃវិនិយោគបរទេស ទាំងស្រុង បើគិតចាទឹកបា្រក់ គឺប្រមាណ ៦៧០០០លានដុល្លារអាមេរិក។
ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរគិតជាទឹកប្រាក់ ១០០០០០ លានដុល្លារអាមេរិកនៅឆ្នាំ២០០២, ១៦០០០០លានដុល្លារអេមេរិកនៅឆ្នាំ២០០៤ និង ១៩០០០០លានដុល្លារអាមេរិកនៅឆ្នាំ២០០៥។
រីឯចំនួនជនជាតិចិន និងជប៉ុន ដែបានធ្វើដំណើរចេញចូលទៅមករវាងប្រទេសទាំងពីរកើនទៅដល់ ៤៣៥០០០០ នៅឆ្នាំ២០០៥។
ប្រទេសចិនសម្បូណ៍ដោយរោងចក្រជប៉ុន ក្រោយបានបង្កើតផលិតផលហើយការនាំទំនិញយកទៅលក់នៅប្រទេសជប៉ុនវិញ។
ម្ល៉ោះហើយបានជាថ្នាក់ដឹកនាំជប៉ុនតែងតែអះអាងថា ជប៉ុនជា ដង្ហើមនៃកំណើនសេដ្ឋកិច្ចចិន។ ថ្នាក់ដឹកនាំចិនវិញ គេនិយាយផ្សេង គេថា
ចិនជាមហាអំណាចទីផ្សារមួយ សម្រាប់ផលិតផលជប៉ុន ពីព្រោះនៅ
ឆ្នាំ២០០៤ ទឹកប្រាក់ដែលបានមកពីការនាំទំនិញជប៉ុនចូលទៅក្នុង
ទីផ្សារចិនកើនទៅដល់ ៧៤០០០លានដុល្លារអាមេរិក។
ដកស្រង់ចេញពីសៀវភៅ ភូមិសាស្ត្រនយោបាយប្រទេស ចិន ហ្សង់ ហ្វ្រង់ស័រ តាន់ គ្រឹះស្ថានបោះពុម្ពផ្សាយរៃយំ។

Post a Comment