Header Ads

រូបមន្តផ្សំឱសថ ព្យាបាលជម្ងឺផ្សេងៗ ពីផ្លែឪឡឹក

 ដោយៈ សេង ស៊ីដារ៉ូ



រូបមន្តផ្សំឱសថ ពីផ្លែឱឡឹកសម្រាប់ព្យាបាលជម្ងឺផ្សេងៗ៖

ជម្ងឺរលាកតំរងមូត្រថ្មីៗ ឬរ៉ាំរ៉ៃយូរៈ យកសំបកឪឡឹកកាត់ដុំតូចៗ ដាក់ ស្ងោររំងាស់ក្នុងទឹករហូតដល់ទឹកថ្នាំឡើងខាប់ ហើយយកមកពិសា១-២ ស្លាបព្រាបាយ ចំនួនពីដងក្នុងមួយថ្ងៃ ដោយពិសាលាយជាមួយ ទឹក ឆ្អិន ។

សម្ពាធឈាមខ្ពស់ៈ សំបកឪឡឹកស្រស់ ៦-១២ក្រាម ស្ងោរលាយជាមួយ ថ្នាំចិន ឆាវចៀ មិងជី ៩ក្រាម យក មកផឹកជំនួសតែ។

ក្អួតធ្លាក់ឈាមៈ សំបកឪឡឹក ៣០ក្រាម លាយស្ករល្មម ស្ងោរយកទឹក ផឹក ចំណែកកាកថ្នាំកុំចោលត្រូវយក មកពិសាមួយថ្ងៃ២ដង។

ទឹកនោផ្អែម ស្រេកទឹក ទឹកនោខាប់ ឬកករៈ សំបកឪឡឹកស្រស់ និង ត្រឡាចមួយមុខ១៥ក្រាម ស្ងោរលាយជា មួយថ្នាំចិនធានហួរហ្វេន ៩ក្រាម យកទឹកពិសាជាប្រចាំ។

បបូរមាត់ប្រេះ ឬឈឺកៈ យកសំបកឪឡឹកក្រៀម ៣០ក្រាម ស្ងោរលាយ ទឹកពិសាអោយបានច្រើនថ្ងៃ។
ហើម ស្ទះទឹកនោម ឬនោមតិចៈ ឪឡឹកមួយផ្លែ ខ្ទឹមស ៨មើម ញាត់ចូល ក្នុងផ្លែឪឡឹកយកទៅចំហុយ ហើយ ពិសាសាច់ឪឡឹកអោយអស់។

ឈឺធ្មេញៈ យកសំបកឪឡឹកហាលថ្ងៃស្ងួតមួយចំនួនល្មម បុកលាយ ជាមួយទេព្វីរូ ហើយយកមកបិទ លើបរិវេ ណធ្មេញដែលឈឺ។

ផ្កាសាយ ចេញញើសច្រើន ស្រេកទឹកៈ ចូលពិសាទឹកឪឡឹកដែល ក្លាស្សេត្រជាក់ល្មម៕

ដកស្រង់សៀវភៅ បន្លែ ផ្លែឈើ អាហារសម្រាប់សុខភាព រក្សាសិទ្ធិដោយ លោក ស៊ឹង ណាំហុង។

No comments

Powered by Blogger.