ប្រទេស៨ គឺ ចិន ជប៉ុន តៃវ៉ាត់ វៀតណាម ហ្វីលីពីន ប្រុយណេ ម៉ាឡេ ស៊ី និងឥណ្ឌូនេស៊ី ដណ្តើមគ្នាចង់បានកូនកោះចំនួនជាង១ពាន់ ដែល សម្បូណ៍ទៅដោយប្រេងកាត និងឧស្ម័នធម្មជាតិ ដើម្បីបង្រីកសេដ្ឋកិច្ច
ដោយៈ សេង ស៊ីដារ៉ូ
ការឃោសនាបែបនេះមានមូលហេតុជាក់ច្បាស់ ពីព្រោះនៅឆ្នាំ២០០៥ ចិនក្លាយទៅជាមហាអំណាចសេដ្ឋកិ ច្ចទីបួន ហើយពីរឆ្នាំក្រោយមក គឺនៅឆ្នាំ២០០៧ ចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចទីបី នៅជាប់កិតពីក្រោយជប៉ុន ដែលជាមហាអំណាចសេដ្ឋកិច្ចទី២ និងអាមេរិក ដែលជាមហាអំណាចទី១។
ម៉្យាងវិញទៀតបើយោងទៅតាមធនាគារហ្គោលម៉ាន់សាចស៍ ចិននឹងអាចក្លាយជាមហាអំណាចសេដ្ឋកិច្ចទី១ នៅឆ្នាំ២០៥០។
ក្រុមអ្នកវិភាគជាតិនិយមចិនខ្លះ ចាប់ផ្តើមដំឡើងសំឡេងអះអាងថា ចិនមិនត្រូវនៅបន្តធ្វើជាប្រទេសរបង្កើត រោងចក្រផលិតផលកំប៉ិកកំប៉ុកឲ្យជប៉ុនអញ្ជឹងទៀតទេ ពីព្រោះធ្វើបែបនេះវាខូចកិក្តិយសជាតិ។
ក្រុមអ្នកវិភាគ ដដែលនេះថែមទាំងនិយាយទៀតថា បើសិនជាចិនសព្វថ្ងៃនៅតែក្រជាងជប៉ុន ក៏ពីព្រោះតែជប៉ុនបានកាន់កា ប់ប្រទេសចិន និងរឹបអូសយកទ្រព្យសម្បត្តិចិន។
របាយការណ៍មួយរបស់បណ្ឌិតសភាផ្នែកសង្គមសាស្ត្រនៅទីក្រុងម៉េកាំង បានគូសបញ្ជាក់ថា ដោយហេតុតែ សង្គ្រាមជាមួយជប៉ុន និងការកាន់កាប់ប្រទេសចិន ដោយកងទ័ព្វជប៉ុន ចិនបានបាត់បង់មនុស្ស៥០លាននាក់ និងខាត់បង់ប្រាក់អស់ជាង ៦០០លានដុល្លារអាមេរិក។
ម៉្យាងវិញទៀត ចិន និងជប៉ុន ប្រឈមមុខដាក់គ្នាខ្លាំងឡើងៗ នៅក្នុងការស្វែងរកធនធានថាមពលដើម្បីយក មកបំប៉នម៉ាស៊ីនសេដ្ឋកិច្ចនៃប្រទេសគេរៀងៗខ្លួន។ វិវាទទីប្រជុំកោះសាប្រាតលេ និងប៉ារ៉ាសែលនៅប៉េកខាង ត្បូងនៃសមុទ្រចិន។ ប្រទេសចំនួន៨ គឺចិន ជប៉ុន តៃវ៉ាត់ វៀតណាម ហ្វីលីពីន ប្រុយណេ ម៉ាឡេស៊ី និងឥណ្ឌូ នេស៊ី ដណ្តើមគ្នាចង់បានកូនកោះចំនួនជាង១ពាន់នេះ ដែលសម្បូណ៍ទៅដោយប្រេងកាត និងឧស្ម័នធម្មជាតិ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិន និងជប៉ុនទាស់ទែងគ្នាខ្លាំងជុំវិញព្រំដែនម្តុំកោះមីយ៉ាកូ ប្រហែលជាមានឧស្ម័នជា ច្រើនសែនលានម៉ែត្រគូប។ មូលហេតុ គឺមកពីចិនបានចូលមកជីករកឧស្ម័នជិតកោះមីយ៉ាកូនៅត្រង់កន្លែងមួ យ ដែលស្ថិតនៅក្រៅព្រំដែនផ្តាច់មុខរបស់ខ្លួន។
ឃើញដូច្នេះ រដ្ឋាភិបាលជប៉ុន ក៏អនុញ្ញាតកាលពីខែមេសា ឆ្នាំ២០០៥ ឲ្យក្រុមហ៊ុនជប៉ុនមួយចូលទៅជីករកឧស្ម័ននៅទីនោះដែរ។
ដកស្រង់ចេញពីសៀវភៅ ភូមិសាស្ត្រនយោបាយប្រទេសចិន ហ្សង់ ហ្វ្រង់ស័រ តាន់ គ្រឹះស្ថានបោះពុម្ពផ្សាយរៃយំ។
https://kronglungvek.com.kh

Post a Comment