ភ្នំមួយមិនអាចមានខ្លាពីរបានទេ វវាងចិន និងជប៉ុន
ដោយៈ សេង ស៊ីដារ៉ូ
“ភ្នំមួយមិនអាចមានខ្លាពីរបានទេ” ឃ្លាមួយនេះបំភ្លឺស្ថានភាពតានតឹង រវាងចិន និងជប៉ុន។ ចំពោះថ្នាក់ដឹកនាំ ចិន គេមិនត្រូវបំភ្លេច អនុវស្សាវ រីយ៍ដ៏ល្វីងជូរចត់ នៃអតីតកាលបានឡើយ ដែលកងទ័ពជប៉ុនចូលឈ្លាន ពាន កាន់កាប់ប្រទេសចិន និងកាប់សម្លាប់ប្រជាជនចិន។
ម្ល៉ោះហើយបានជាថ្នាក់ដឹកនាំចិន មិនព្រមឲ្យជប៉ុនសើរើប្រវត្តិសាស្ត្រ លុបបំបាត់អំពើសាហាវយង់ឃ្នងដែល ខ្លួនធ្វើនៅក្នុងអតីតកាល មិន ព្រមឲ្យប្រមុខរដ្ឋាភិបាលជប៉ុន ទៅធ្វើគារវកិច្ចគោរពវិញ្ញាណ ក្ខន្ធ ទា ហានជប៉ុន នៅវិហារយ៉ាស៊ូគុនី។ តាមពិតទៅ ប្រភពនៃភាពតានតឹង ខ្លាំងរវាងមហាអំណាចយក្សអាស៊ីទាំងពីរនេះ ទាក់ ទងនឹងបច្ចុប្បន្ន កាល និងអនាគតកាល ជាងអតីតកាល។
ថ្នាក់ដឹកនាំចិន ចិញ្ចឹមមនោសញ្ចេតនាជាតិនិយមរបស់ប្រជាជន ដែល ស្អប់ជប៉ុនស្រាប់ ឲ្យប្រយ័ត្នកុំទុកចិត្តប្រ ទេសសត្រូវសួពូជមួយនេះឲ្យ សោះ។ ធ្វើបែបនេះថ្នាក់ដឹកនាំសង្ឃឹមថា អាចបង្វែរកំហឹងរបស់ប្រជា ជនខ្លួនដែ លអន់ចិត្តដោយហេតុតែវិបត្តិសង្គម និងកង្វះសេរីភាពនយោ បាយនៅក្នុងប្រទេស ឲ្យផ្តោតទៅលើប្រជាជាតិ ជប៉ុនជាជាងទៅលើ រដ្ឋាភិបាលនៅទីក្រុងប៉េកាំង។ ម៉្យាងវិញទៀតថ្នាក់ដឹក នាំចិន មិនព្រម ឲ្យជប៉ុនក្លាយជាមហាអំណាចសេដ្ឋកិច្ច មហាអំណាចនយោបាយ និង យោធានាពេលអនាគតកាល។
ការពិតទៅជប៉ុន ពិតជាមានមហិច្ចតាចង់ក្លាយទៅជាមហាអំណាចនយោបាយ និងយោធា ទោះបីជាផ្លូវការមិនទាន់មានអ្នកដឹកនាំជាន់ខ្ពស់ណាម្នាក់ធ្លាប់បាននិយាយពីរឿងនេះក្តី។
ជប៉ុនមិនអាចបណ្តោយឲ្យ ចិនដែល ជាសត្រូវធំជាងគេរបស់ខ្លួនមានអំណាចខ្លាំងក្លា និងឥទ្ធិពលផ្តាច់មុខតែឯកឯងនៅអាស៊ីបានទេ។ នៅក្នុងបរិ បទនេះហើយ ដែលជប៉ុនទាមទារចង់បានអាសនៈអចិន្ទ្រៃយ៍មួយ ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ចំពោះថ្នាក់ដឹកនាំជប៉ុន មហិច្ឆតានយោបាយ និងយោធា ជាកត្តាមួយចំបាច់ពីព្រោះវាឆ្លើយតមទៅនឹង បុព្វហេតុសន្តិសុខជាតិ។
ឯកសារយោង សៀវភៅភូមិសាស្ត្រនយោបាយប្រទេសចិន ហ្សង់ ហ្វ្រង់ស័រ តាន់ គ្រឹះស្ថានបោះពុម្ពផ្សាយរៃយំ។

Post a Comment