ចិន និងជប៉ុន នឹងបន្តល្បែងសម្ព័ន្ធភាពយុទ្ធសាស្ត្រ ដើម្បីដណ្តើមឥទ្ធិពលគ្នានៅអាស៊ី
ដោយៈ សេង ស៊ីដារ៉ូ
នាយករដ្ឋមន្ត្រីថ្មី ហ្វូគូដា ដែលឡើងគ្រប់គ្រងប្រទេសជប៉ុនតាំងពីខែកញ្ញា ឆ្នាំ២០០៧មក ក៏ចង់ជប៉ុននិងចិន មានទំនាក់ទំនងល្អជាមួយគ្នាឡើងវិញដែរ។
ប៉ុន្តែភាពតានតឹងនឹងច្បាស់ជាកើតឡើងវិញនាពេលខាងមុខ ពីព្រោះចិន និងជប៉ុន ដណ្តើមឥទ្ធិពលគ្នានៅអាស៊ី ដូចអាមេរិក និងសូវៀត ប្រកួតប្រជែងគ្នានៅអ៊ឺរ៉ុបសម័យ សង្គ្រាមត្រជាតក់។
ចិន និងជប៉ុន នឹងបន្តល្បែងសម្ព័ន្ធភាពយុទ្ធសាស្ត្រ។ ចិននឹងបន្តខ្ទប់មិនឲ្យមហាអំណាចដែលមិនមែនអាស៊ី ចូលមកក្នុងដែនដីអាស៊ីបានទេ។
ជប៉ុនវិញនឹងបន្តអូសទាញអាមេរិក អូស្ត្រាលី ឬក៏ណូវែលហ្សេឡង់ ចូលមកក្នុងទ្វីបអាស៊ី ដើម្បីសាកល្បងកាត់បន្ថយឥទ្ធិពលរបស់ចិន ល្បែងសម្ព័ន្ធយុទ្ធសាស្ត្រជាមួយប្រទេសអាស៊ី ដែលមានទម្ងន់ ឧទាហរណ៍៖ ជាក់ស្តែងថ្វីត្បិតតែខ្លួនមិនទាន់បោះបង់ចោល ប៉ាគីស្ថាន និងបន្តគាំទ្រភូមា ដែលសុទ្ធសឹងជាកូនជឹងសម្រាប់ទប់ទល់និងឥណ្ឌា ថ្នាក់ដឹកនាំចិនចាប់ផ្តើមទំនាក់ទំនងជាមួយថ្នាក់ដឹកនាំឥណ្ឌា ពីព្រោះប៉ុន្មានឆ្នាំចុងក្រោយនេះ ជប៉ុន ដ៏ដូចអាមេរិក បានពង្រឹងទំនាក់ទំនងជាមួយមហាយក្សអាស៊ីខាងត្បូង ដើម្បីឡោមព័ន្ធប្រទេសចិន។
ទោះបីជាទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលកាន់តែស្អិតរមួតឡើងកំពុងតែធ្វើឲ្យចិន និងជប៉ុនត្រូវការគ្នាកាន់តែខ្លាំងក៏ដោយ ក៏ភាពតានតឹងរវាងប្រទេសទាំងពីរមិនអាចធូរស្រាលយូរលង់បានឡើយ ពីព្រោះថ្នាក់ ដឹកនាំចិនបន្តយុទ្ធសាស្ត្របង្កឲ្យមានភាពតានតឹងកៀបសង្កត់ឲ្យជប៉ុនជ្រើសរើសយកអាស៊ី ឬបស្ទឹមលោក។ តាមពិតចិនវិញទេដែលត្រូវការជ្រើសរើសយកលទ្ធិប្រជាធិបតេយ្យ ឬលទ្ធិកុម្មុយនីស្តផ្តាច់ការ ពីព្រោះចង់មិន ចង់ទំនាក់ទំនងរវាងចិន និងជប៉ុន អាចនឹងស្គាល់ លុះត្រាតែចិនក្លាយជាប្រទេសប្រជាធិបតេយ្យ។ នេះហើយ ជាលក្ខខ័ណ្ឌតែមួយគត់ដែលអាចធ្វើឲ្យជប៉ុនទុកចិត្តចិនបាន។
ឯកសារយោងសៀវភៅ ភូមិសាស្ត្រនយោបាយប្រទេសចិន ហ្សង់ ហ្វ្រង់ស័រ តាន់ គ្រឹះស្ថានបោះពុម្ពផ្សាយរៃយំ។

Post a Comment