ចិន និងតៃវ៉ាន់ ធ្វើឲ្យដែនដីទាំងពីរ ឃ្លានឆ្ងាយពីគ្នា និងប្រឆាំងគ្នាលើវិស័យនយោបាយ និងសេដ្ឋកិច្ច
ដោយៈ សេង ស៊ីដារ៉ូ
ថ្នាក់ដឹកនាំចិន បានអូសទាញតៃវ៉ាន់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ពីព្រោះចិននឹងមិនអាចមានឈ្មោះជាមហាអំណាចតំបន់ ឬជាមហាអំណាចពិភពលោកពិតប្រាកដបានទេ ប្រសិនបើចិនដី គោក និងចិនតៃវ៉ាន់ ឬចិនកុម្មុយនីស្ត និងចិនប្រជាធិបតេយ្យ នៅលើឆាកអន្តរជាតិ។
វត្តមាននៃប្រទេសចិនទាំងពីរបានចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៤៩មកម៉្លេះ កាលណោះកងទ័ពអ្នកជាត និយម ចិន ដែលដឹកនាំដោយ ឈៀង កៃឆេក ច្បាំងចាញ់កងកម្លាំងកុម្មុយនីស្តរបស់ ម៉ៅ សេទុង ហើយបានមកប្រកាសបង្កើតសាធារណរដ្ឋចិននៅលើកោះតៃវ៉ាន់។ចំណែកឯ ម៉ៅ សេទុង វិញបានប្រកាសបង្កើតសាធារដ្ឋ ប្រមានិតចិន នៅឆ្នាំ១៩៤៩នោះដែរ។
ក្រោយមកចិនដីគោកបែរទៅប្លុកកុម្មុយនីស្ត ឯតៃវ៉ាន់វិញ ចុះចូលជាមួយប្លុកសេរី ជាហេតុធ្វើឲ្យដែនដីទាំងពីរ ឃ្លានឆ្ងាយពីគ្នា និងប្រឆាំងគ្នាលើវិស័យនយោបាយ និងសេដ្ឋកិច្ច។ នៅខាងចិនដីគោក គឺជាអំណាចផ្តាច់ការ និងសេដ្ឋកិច្ចផែនការ និងសេដ្ឋកិច្ចផែនការ។ នៅចិនតៃវ៉ាន់វិញ គឺជារបបពហុបក្ស និងសេដ្ឋកិច្ចទីផ្សាសេរី។
តាមការពិត គ្មានឡើយវប្បធម៌នយោបាយរួមរវាងចិនដីគោក និងចិនតៃវ៉ាន់ ហើយក៏គ្មានដែរវត្តិ សាស្ត្ររួម ពីព្រោះកាលពីដើមតៃវ៉ាន់ស្ថិតនៅក្រោមការកាន់កាប់របស់ចក្រភពចិនតែដបឆ្នាំប៉ុណ្ណោះ គឺពីឆ្នាំ១៨៨៥ដល់ឆ្នាំ ១៨៩៥។ នៅឆ្នាំ១៨៩៥ សន្ធិសញ្ញាមួយដែលមានឈ្មោះថា សន្ធិសញ្ញាស៊ីមូណូសេគី បានផ្ទេរតៃវ៉ាន់ទៅឲ្យ ជប៉ុន ហើយជប៉ុនបាត់បង់កោះនេះទៅវិញ នៅឆ្នាំ១៩៤៥ នៅពេលដែលចាញ់សង្គ្រាមលោកលើកទីពីរ។ និយាយរួមក្រៅពីភាសា គ្មានឡើយអត្តសញ្ញាណរួម និងព្រហ្មលិខិតរួមរវាងចិនដីគោក និងចិនតៃវ៉ាន់។
នៅលើក្រឡាអុកភូមសាស្ត្រនយោបាយបច្ចុប្បន្ន ចិនដីគោកប្រៀបបាននឹងសត្វឆ្មា ឯតៃវ៉ាន់ប្រៀបបាននឹង សត្វកណ្តុល។
នៅចំពោះមុខមហាយក្សចិនកុម្មុយនីស្ត ដែលសហគមន៍អន្តរជាតិកោតខ្លាច តៃវ៉ាន់ដែលជាដី មួយកូនដុំព័ន្ធជុំវិញទៅដោយសមុទ្រ ពឹងពាក់បានទៅលើតែប្រទេសសម្ព័ន្ធមិត្រពីរឬបីតែប៉ុណ្ណោះដែលនៅឆ្ងាយពីខ្លួន។ ឯកសារយោង សៀវភៅភូមសាស្ត្រនយោបាយប្រទេសចិន(ហ្សង់ ហ្វ្រង់ស័រ តាន់)។

Post a Comment