អាមេរិក បើកឲ្យចិនដីគោក អង្គុយអាសនៈអង្គការសហប្រជាជាតិជំនួសតៃវ៉ាន នៅឆ្នាំ១៩៧១ ចិនកុម្មុយនីស្តថា នឹងអន្តរាគមន៍យោធាភ្លាម បើសិនតៃវ៉ានហ៊ានប្រកាសឯករាជ្យភាព និងបង្កើតកម្មវិធីនុយក្លែអ៊ែរ
ដោយៈ សេង ស៊ីដារ៉ូ
ប្រជាជនតៃវ៉ាន់ចំនួន២២លាននាក់ គ្មានទម្ងន់ឡើយនៅចំពោះមុខប្រជាជនចិនដីគោកប្រមាណ១៣០០លាននាក់។
ម្យ៉ាងទៀតនៅពេលដែលចិនដីគោកកំពុងបង្កើនសមត្ថភាពយោធា ក្នុងគោលដៅបង្រួបបង្រួមចិនពីរ ឲ្យទៅជាចិនតែមួយ តៃវ៉ាន់គ្មានជម្រើសអ្វីក្រៅពីអនុវត្តន៍យុទ្ធសាស្ត្រសេដ្ឋកិច្ច និងការទូតដើម្បីការពារអធិប តេយ្យរបស់ខ្លួន និងធ្វើយ៉ាងណាកុំឲ្យខ្លួនស្ថិតក្នុងភាពឯកាខ្លាំងពេក នៅលើ ឆាកអន្តរជាតិ។
ជោគវាសនារបស់តៃវ៉ាន់អាស្រ័យទាំងស្រុងទៅលើទំនាក់ទំនងជាមួយចិន កុម្មុយនីស្ត និងអាមេរិក ដូចមាន ប្រវត្តិសាស្ត្រឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៨០ ជាឧទាហរណ៍ជាក់ស្តែងស្រាប់។ ការនោះអាមេរិក បានសម្រេចចិត្ត សម្រួ លទំនាក់ទំនងជាមួយចិនកុម្មុយនីស្តវិញ បានបំភ្លេចចោលទាំងស្រុងពាក្យសន្យារបស់ខ្លួនថា គាំទ្រ និង ការពារតៃវ៉ាន់ គឺការផ្លាស់ប្តូរនយោ បាយការបរទេសរបស់អាមេរិកនេះហើយ ដែលបានបើកលទ្ធភាពឲ្យចិនដី គោក ឡើងអង្គុយអាសនៈអង្គការសហប្រជាជាតិជំនួសតៃវ៉ាន នៅឆ្នាំ១៩៧១។
ស្ថានភាពកាន់តែធ្ងន់ធ្ងរសម្រាប់តៃវ៉ាន់ នៅឆ្នាំ១៩៧២ នាពេលដែលប្រធានាធិបតីអាមេរិក និច្សសុន (Nixon) ទៅធ្វើទស្សនៈកិច្ចនៅប្រទេសចិន កុម្មុយនីស្ត ពីព្រោះកាលនោះសេចក្តីថ្លែងការរួមនៅសៀងហៃរវា ងចិននិងអាមេរិក ទទួលស្គាល់លើទីមួយបង្អស់គោលការណ៍នៃឯកភាពរបស់ ចិន ដែលក្រោយមកក្លាយជា គោលការណ៍ប្រទេសចិនតែមួយគត់ នៅលើអន្តរជាតិ។
នៅឆ្នាំ១៩៧៩ អាមេរិកបិទជាស្ថាពរស្ថានទូតរបស់ ខ្លួន នៅតៃវ៉ាន់ ហើយបានបែរមកសម្រួលទំនាក់ទំនងទូតជាផ្លូវការជាមួយសាធារណរដ្ឋប្រជាមានិតចិនវិញ។
តាំងពីពេលនោះមក ចិនកុម្មុយនីស្តឈប់ប្រើពាក្យរំដោះតៃវ៉ាន់ នៅក្នុងសន្ទរកថាជាផ្លូវការ ហើយស្នើនៅឆ្នាំ១៩៨៣ ឲ្យតៃវ៉ាន់ទទួលយកលក្ខន្តិកៈជាតំបន់រដ្ឋបាលពិសេស ពោលគឺតៃវ៉ាន់អាចបន្តរក្សាស្វ័យភាព និងប្រ ព័ន្ធគ្រប់គ្រងដោយឡែករបស់ខ្លួនតទៅទៀតបន្ទាប់ពីបង្រួបបង្រួមជាមួយចិនដីគោកហើយ។
កាលណោះ តៃវ៉ាន់ ច្រានចោលមិនព្រមទទួលសំណើនេះទេ ម្ល៉ោះហើយតាំង ពីពេលនោះមកតំបន់ដៃសមុទ្រ ហ្វរមូសក្លាយជាចំណុចក្តៅគគុកជាងគេមួយនៅក្នុងលោក ដោយហេតុតែជម្លោះកាន់តែខ្លាំងឡើងរវាវចិន និង តៃវ៉ាន់ ម្តងជាពីរដង ចិនដីគោកគំរាមនិងប្រើកម្លាំងទ័ពវាយសង្គ្រប់យកតៃវ៉ាន់។
ថ្នាក់ដឹកនាំចិនអះអាងថា នឹងមានអន្តរាគមន៍យោធាភ្លាមមួយរំពេច គឺទី១បើសិនជាតៃវ៉ាន ហ៊ានប្រកាសឯករាជ្យភាព ទី២ បើសិនជាតៃវ៉ាន់ហ៊ានបង្កើតកម្មវិធីនុយក្លែអ៊ែរ ក្នុងគោលដៅផលិតគ្រប់បែកបរមាណូ និងទី៣ បើសិនជាតៃវ៉ាន់នៅតែចចេសមិនព្រមចរចាដើម្បីបង្រួបបង្រួមចិនទាំងពីរឲ្យទៅជាចិនតែមួយនោះ។
អាមេរិកវិញ បន្តលាក់បាំងបំណងពិតប្រាកដរបស់ខ្លួន ម្ខាងអាមេរិកទទួលស្គាល់ជាផ្លូវការ គោលការណ៍ ប្រទេសចិនតែមួយ។ ម្ខាងទៀតអាមេរិក ប្រឆាំងមិនឲ្យចិនកុម្មុយនីស្តប្រើកម្លាំងយោធាវាយបង្គ្រប់យកតៃវ៉ាន់ ទាំងកម្រោល។ អាមេរិកចង់ឲ្យចិនដីគោក និងចិនតៃវ៉ាន់អង្គុយចរចារដំណោះស្រាយដោយសន្តិវិធី ក្នុងបរិបទ បែបនេះ អាមេរិកចាំបាច់ត្រូវតែលាក់បាំងជំហរពិតប្រកដរបស់ខ្លួន ធ្វើយ៉ាងណាកុំឲ្យតៃវ៉ាន់បានចិត្តហ៊ានប្រ កាសឯករាជ្យភាព និងធ្វើយ៉ាងណាកុំឲ្យចិនកុម្មុយនីស្តឡើងដៃប្រើទ័ពវាយយកតៃវ៉ាន់។ ឯកសារយោង សៀវភៅភូមសាស្ត្រនយោបាយប្រទេសចិន(ហ្សង់ ហ្វ្រង់ស័រ តាន់)។

Post a Comment