Header Ads

តៃវ៉ាន់ជាផ្ទាំងស៊ីប នៃនយោបាយសន្តិសុខរបស់ចិន

ដោយៈ សេង ស៊ីដារ៉ូ

តំបន់ដៃសមុទ្រហ្វ័រមូស ជាចំណុចក្តៅគគុកជាងគេបង្អស់នៅក្នុងលោក ហេតុតែចិនចង់អូសទាញតៃវ៉ាន់មក ដាកក្រោមការគ្រប់គ្រងរបស់ខ្លួន។ នយោបាយសន្តិសុខរបស់ចិនពោរពេញទៅដោយបដិវាទកម្ម។

ថ្នាក់ដឹកនាំចិនគាំទ្រការអភិវឌ្ឍន៍យូរលង់ ប្រកាសថាខ្លួនការពារបរិស្ថាន រក្សាសន្តិភាព និងរួបរួមគ្នាជាមួយ បស្ចឹមលោក ដើម្បីប្រឆាំងភេរវកម្ម។ ថ្នាក់ដឹកនាំចិន បានត្រៀមខ្លួនវាយសង្គ្រប់យកតៃវ៉ាន់ ក្នុងករណីណាដែ លតៃវ៉ាន់ហ៊ានប្រកាសឯករាជភាព និងត្រៀមខ្លួនប្រយុទ្ធទប់ទល់នឹងអាមេរិកនៅក្នុងតំបន់ដៃសមុទ្រហ្វ័រមូស ក្នុងករណីដែលសង្គ្រាមផ្ទុះឡើង។
នៅឆ្នាំ១៩៩៦ ចិនបង្កើនឡើងនៅកញ្ចប់ថវិកាយោធារបស់ខ្លួន ដោយ សារតែក្លាយជាប្រទេសអ្នកមានស្តុក ស្តម្ភជាងមុន។ នៅខែមិនា ឆ្នាំ២០០៧ ថវិកានៃវិស័យការពារជាតិរបស់ចិនបានកើន១៨% ពោលគឺ ជាផ្លូវការថវិកាយោធានៃមហាអំណាចយក្សអាស៊ីមួយនេះ កើនដល់៤ម៉ឹន ៥ពាន់ លានដុល្លារ។
ដោយសារតែមានជំនួយពីរុស្ស៊ី ចិនកំពុងកែប្រែទ្រង់ទ្រាយនៃកងកម្លាំងរបស់ខ្លួនឲ្យទំនើបជាងមុខ ឲ្យម៉ាំមួន ជាងមុន ជាពិសេសនៅលើវិស័យជើងទឹក និងជើងអាកាស។ សមត្ថភាពយោធារបស់ចិនកើនរហ័សគួរឲ្យ ស្ញប់ស្ញែង ស្តែងឡើងតាមរយៈពេលការបាញ់សាកល្បងកម្ទេចផ្កាយរណបរបស់ខ្លួន ដែលស្ថិតនៅក្នុងលំហ អាកាសចម្ងាយប្រមាណ៨០០គ.ម ពិភពផែនដី កាលពីខែមករា ឆ្នាំ២០០៧កន្លងទៅនេះ។ ទាំងនេះមិនមែនបាន ន័យថា ចិនកំពុងល្បងប្រកួតប្រជែងផ្នែកសព្វាវុធជាមួយអាមេរិកនោះទេ។ តាមពិតទៅ ចិនគ្រាន់តែមាន មហិច្ចតាចង់ក្លាយជាមហាអំ ណាចយោធាទីមួយនៅអាស៊ី នាំមុខជប៉ុន និងឥណ្ឌា តែប៉ុណ្ណោះ ដើម្បីមានទឹក មាត់ប្រៃក្នុងការអនុវត្តន៍នយោបាយ និងការទូតរបស់ខ្លួននៅក្នុងតំបន់។
គោលដៅរបស់ចិន គឺឈ្នះសង្គ្រាមនៅក្នុងតំបន់ដៃសមុទ្រហ្វ័រមូស បើសិនជាសង្គ្រាមត្រូវតែកើតឡើងមែននោះ។ ចិនដំឡើងសាច់ដុំដាក់តៃវ៉ាន់។
សព្វថ្ងៃកាំជ្រួចមីស៊ីលរបស់ចិនចំនួន៩០០គ្រឿងបែរក្បាលតម្រង់ទៅ លើ កោះតៃវ៉ាន់ហើយជាស្រេច។ ប៉ុន្តែដើម្បីឈ្នះសង្គ្រាមទាល់តែចេះធ្វើយ៉ាងណាកុំឲ្យអាមេរិកចូលមកធ្វើអន្ត រាគមន៍យោធាបាន។
អាមេរិក ដែលរវល់ជាប់ដៃនៅអាហ្កានីស្ថាន និងអ៊ីរ៉ាក់ ប្រហែលជាមិនចង់ឃើញសមរភូមិមួយថ្មីកើតឡើងនៅ ដៃសមុទ្រតៃវ៉ាន់ ក្នុងពេលនេះទេ។ តៃវ៉ាន់ចេះតែបង្ករឿងចង់ឲ្យគេទទួលស្គាល់ឯករាជភាពរបស់ខ្លួន ចេះតែ ចង់ប្រកាសឯករាជ្យ ជាពិសេសតាំងពី ឈិន ស៊ុយបៀន បាន
ជាប់ឆ្នោតជាប្រធានាធិបតេយ្យនៅឆ្នាំ២០០០។
ម្ល៉ោះហើយក្នុងបរិបទបែបនេះ គេអាចអះអាងថា សង្គ្រាមពិតជាអាចផ្ទុះឡើងនៅតំបន់ដៃសមុទ្រហ្វ័រមូស ទោះបីជាចិន និងតៃវ៉ាន់ កាន់តែមានទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មស្អិតរមួតល្អជាមួយគ្នាពីមួយឆ្នាំទៅ មួយឆ្នាំក៏ដោយ។ ម្យ៉ាងវិញទៀត ទំនាក់ទំនងរវាងចិន និងតៃវ៉ាន់ គឺជាឧទាហរណ៍មួយជាក់ស្តែងដែលបង្ហាញ ថា ការអភិវឌ្ឍន៍និងការលេចត្រដែតឡើងដោយសន្តិវិធីរបស់ប្រទេសចិន មានកំណត់ព្រំដែននៅពេលណាដែលមានបញ្ហាអធិបតេយ្យ និងបូរណភាពទឹកដីកើតឡើង។

No comments

Powered by Blogger.